ស្ថានភាពកូវីដ-១៩នៅវៀតណាម

សភាពាណិជ្ជកម្មអាមេរិកស្នើវៀតណាមឲ្យបន្ធូរបន្ថយការធ្វើចត្តាឡីស័ក ចំពោះអ្នកបានចាក់វ៉ាក់សាំង


សភាពាណិជ្ជកម្មអាមេរិក (AmCham) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានទទូចស្នើទៅកាន់វៀតណាម ឲ្យបន្ធូរបន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច និងអនុញ្ញាតឲ្យវិស័យឯកជនអាចទិញវ៉ាក់សាំងដើម្បីចាក់ជូនបុគ្គលិករបស់ពួកគេបាន។ នេះបើតាមការរាយការណ៍ដោយ Reuters។
រូបភាព​ឯកសារ​​ ស្ថានភាពកូវីដ-១៩ នៅវៀតណាម ។ រូបភាព VN Express
ដោយ

ប្រទេសវៀតណាមបានបិទព្រំដែនរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ហាមមិនឲ្យធ្វើដំណើរចេញទៅខាងក្រៅ តាំងពីខែមីនាឆ្នាំ២០២០មក ហើយអាជ្ញាធរបានអនុញ្ញាតសម្រាប់តែប្រជាជនរបស់ខ្លួន ឬជនបរទេសដែលជាអ្នកជំនាញប៉ុណ្ណោះ ដែលអាចចូលក្នុងប្រទេសបាន ដោយតម្រូវដាក់ឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេល៣សប្ដាហ៍ នៅឯសណ្ឋាគារ ឬមជ្ឈមណ្ឌលដែលរៀបចំដោយយោធា បើទោះបីជាពួកគេទាំងនោះ បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសវៀតណាម លោក Adam Stikoff បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួនលើកទឹកចិត្តឲ្យអាជ្ញាធរវៀតណាម អនុវត្តនីតិវិធីរឹតត្បិតតិចជាងមុន សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច ដូចជាអ្នកជំនួញ អ្នកជំនាញការបរទេស និងអាចជាភ្ញៀវទេសចរផងដែរ។

លោក Adam បន្ថែមទៀតថា មាន៨១% នៃសមាជិកសភាពាណិជ្ជកម្មអាមេរិក បាននិយាយថា ពួកគេអាចនឹងនាំអ្នកជំនួញ និងអ្នកជំនាញបរទេសកាន់តែច្រើនចូលក្នុងប្រទេសវៀតណាម ប្រសិនបើរយៈពេលនៃការធ្វើចត្តាឡីស័កត្រូវបានកាត់បន្ថយសម្រាប់ពួកគេពី២១ថ្ងៃ មកនៅត្រឹម៧ថ្ងៃវិញ។ 

ប្រទេសវៀតណាម កន្លងមកនេះ ត្រូវបានគេមើលឃើញថា គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនក្នុងពិភពលោក ដែលទទួលបានជោគជ័យលើការគ្រប់គ្រងកូវីដ-១៩ ដោយសារតែមានកម្មវិធីនៃគោលដៅធ្វើតេស្ដទ្រង់ទ្រាយធំ ការតាមដានជាប់លាប់ និងប្រព័ន្ធរៀបចំការដាក់ឲ្យនៅដាច់ដោយឡែកបានល្អ។

ប៉ុន្ដែ ថ្មីៗនេះ ករណីឆ្លងថ្មីនៅវៀតណាមហាក់មានការកម្រើកឡើងវិញបន្ដិចហើយ ដែលកំពុងធ្វើឲ្យអាជ្ញាធរប្រទេសនេះ បាននិងកំពុងរៀបចំប្រុងជើងព្រួលជាប់ជានិច្ចដើម្បីទប់ទល់ ដ្បិតថា ប្រទេសក្បែរខាងវៀតណាមដូចជា ថៃ កម្ពុជា និងឡាវ កំពុងតែផ្ទុះរលកឆ្លងខ្លាំងមិនទាន់ស្រាកស្រាន្ដនៅឡើយ។

ប្រទេសវៀតណាម គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ មានចំនួនករណីឆ្លងកូវីដ-១៩ សរុបជាង៥ពាន់ករណីប៉ុណ្ណោះ និងអ្នកស្លាប់វិញមាន៤៣នាក់។

ទោះយ៉ាងណា ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា កំពុងមានភាពយឺតយ៉ាវមែនទែន ក្នុងការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ ជាក់ស្ដែង មកទល់ពេលនេះ មានប្រជាជនវៀតណាមត្រឹមតែប្រមាណជិត៣ម៉ឺននាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។

ប្រធានសភាពាណិជ្ជកម្មអាមេរិក បាននិយាយថា មានសមាជិកសភាពាណិជ្ជកម្មអាមេរិកជាច្រើន បានបង្ហាញពីឆន្ទៈក្នុងការចំណាយទិញវ៉ាក់សាំងដោយខ្លួនឯង សម្រាប់ការចាក់ជូនបុគ្គលិករបស់ពួកគេ ដែលកំពុងធ្វើការនៅវៀតណាម ហើយសំណើនេះ ក៏កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយនឹងរដ្ឋាភិបាលវៀតណាមនៅឡើយ៕

None



អត្ថបទបន្ទាប់


ប្រទេសថៃរកឃើញកូវីដ-១៩បំប្លែងថ្មីពីឥណ្ឌា និងអាហ្វ្រិក ដែលមានកម្រិតចម្លងខ្ពស់

ថ្មីៗនេះ ប្រទេសថៃ បានរកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីពីរប្រភេទបន្តបន្ទាប់គ្នា រាប់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកដល់ដើមសប្តាហ៍នេះ។ កូវីដ-១៩ប…

អឺរ៉ុបរិះគន់ចំៗលើផែនការក្រុមយោធា ចង់រំលាយគណបក្សលោកស្រីស៊ូជី

សហភាពអឺរ៉ុបថ្មីៗនេះ បានចេញមកធ្វើការបរិហារដោយរិះគន់ចំៗ លើផែនការរបស់ក្រុមរបបសឹកយោធាភូមា ដែលមានបំណងចង់រំលាយគណបក្សរបស់លោកស្រី អ៊ុងសាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ