រថយន្តអគ្គិសនី

តើវាជាការចាក់សាំងបន្ថែមពីលើភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិកឬ ខណៈដែលអាម៉េរិកគ្រោងយកពន្ធ១គុណនឹង៤លើរថយន្តអគ្គិសនីចិន?


សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Financial Times បានចុះផ្សាយថា សហរដ្ឋអាម៉េរិកគ្រោងដំឡើងពន្ធ១គុណ៤លើរថយន្តអគ្គិសនី (EV) ដែលនាំចូលពីប្រទេសចិន។ ប្រសិនបើវិធានការថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានអនុវត្តមែននោះ វាមិនខុសពីការចាក់សាំងបន្ថែមពីលើភ្លើងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងបន្តរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិននោះឡើយ ដែលវាអាចឈានទៅដល់ការយកពន្ធសងសឹកពីសំណាក់រដ្ឋាភិបាលចិន ដែលដឹកនាំដោយប្រធានាធិបតី ស៊ី ជីនភីង។
រថយន្តអគ្គិសនី
ដោយ

សហរដ្ឋអាម៉េរិក គ្រោងដំឡើងពន្ធ១០០%ពីអត្រាពន្ធបច្ចុប្បន្ន២៥% ឬ១គុណនឹង៤លើការនាំចូលរថយន្តអគ្គិសនី (EV) ពីប្រទេសចិន ហើយវិធានការនេះកើតមានឡើងក្រោយពីក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាម៉េរិកបានបង្ហាញការមិនសប្បាយចិត្តចំពោះការផលិតរថយន្តអគ្គិសនីច្រើនលើសលប់របស់ប្រទេសចិន ដែលបង្កការគំរាមកំហែងដល់ការងាររបស់ពលរដ្ឋអាម៉េរិក និងសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។

កន្លងមក ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងគូប្រជែងតំណែងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ សុទ្ធតែធ្លាប់បានលើកឡើងអំពីការចាត់វិធានការតឹងរ៉ឹងលើប្រទេសចិន។ ហើយចំណាត់ការនេះអាចជាកត្តាល្អសម្រាប់គណបក្សប្រជាធិបតេយ្យនៅក្នុងការបង្ហាញការប្រឆាំងរបស់ពួកគេចំពោះប្រទេសចិន ដើម្បីទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅខែវិច្ឆិកា ឆ្នាំនេះ។

ទស្សនៈនយោបាយនៅក្នុងសហរដ្ឋអាម៉េរិក ហាក់បង្ហាញការប្រឆាំងនឹងការនាំចូលរបស់មហាយក្សចិន ដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋអូហាយអូ (Ohio) លោក សឺរ៉ូដ ប្រោន (Sherrod Brown) បានអំពាវនាវឱ្យរដ្ឋាភិបាលអាម៉េរិក ដាក់បម្រាមលើការនាំចូលរថយន្ត EV របស់ចិនទៀតផង។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ការយកតែពន្ធតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ សហរដ្ឋអាម៉េរិក ត្រូវតែហាមឃាត់ការនាំចូលរថយន្តអគ្គិសនី (EV) របស់ចិន។

សម្ពន្ធសហគ្រាសផលិតរបស់សហរដ្ឋាម៉េរិក (Alliance for American Manufacturing) បានចេញផ្សាយរបាយការណ៍មួយកាលពីខែកុម្ភៈ ដោយព្រមានថា ការនាំចូលរថយន្តចិន តម្លៃថោកៗទៅកាន់ទីផ្សារអាម៉េរិក អាចសម្លាប់ឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាម៉េរិក។ របាយការណ៍ដដែលនេះបានបង្ហាញព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលបានធ្វើឱ្យក្រុមមន្ត្រីនៅក្នុងរដ្ឋាភិបាលអាម៉េរិក ព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលឧស្សាហកម្មរថយន្តមានចំណែកគ្របដណ្ដប់៣%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិក។

ការភ័យខ្លាចនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តចិន BYD បានចេញលក់ម៉ូឌែលរថយន្តអគ្គិសនី (EV) ក្នុងតម្លៃត្រឹមតែ១ម៉ឺន២ពាន់ដុល្លារ សម្រាប់ប្រជាជននៅក្នុងប្រទេស

ចិន។ គុណភាពនៃរថយន្តចិន ខាងលើនេះអាចប្រកួតប្រជែងគ្នាបានជាមួយនឹងរថយន្តអគ្គិសនីផលិតដោយអាម៉េរិក ដែលមានតម្លៃខ្ពស់ជាងដល់៣ទៅ៤ដង ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិន ធ្លាក់ចុះ៥៦% នៅត្រីមាសទី១ឆ្នាំនេះ?

ទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានបង្ហាញថា រំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិនបានធ្លាក់ចុះ៥៦% នៅក្នុងត្រីមាសទី១ឆ្នាំនេ…

ការសងត្រឡប់យឺតលើសពី៣០ថ្ងៃរបស់អាជីវកម្មខ្នាតតូចមានការកើនឡើងជិត៨%នៅ៣ខែឆ្នាំនេះ តើនេះជាកម្រិតគួរឱ្យព្រួយបារម្ភ ឬយ៉ាងណា?

តាមរបាយការណ៍របស់ការិយាល័យធានាឥណទានកម្ពុជា (CBC) គិតក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤នេះ គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចហាក់មានការធ្លាក់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ