ទីផ្សារហ៊ុន​ពិភពលោក - តម្លៃ​ទីផ្សាររបស់​ Apple ធ្លាក់ចុះ​ខ្លាំង

ត្រឹម​តែជាង ១ខែ​​សោះ ក្រុមហ៊ុន Apple ធ្លាក់​តម្លៃ​ទីផ្សារ អស់​៤៥០ពាន់លានដុល្លារ


កាលពីខែ​សីហា និង​ខែ​កញ្ញា ជាអំឡុងពេលដែល​តម្លៃ​សរុប​នៅលើ​ទីផ្សារហ៊ុន​​របស់​ក្រុមហ៊ុន Apple បាន​កើន​ឡើង​ដល់​ចំណុច​កំពូល ពោល​គឺ​លើស ២​ទ្រីលាន​ដុល្លារអាមេរិក (២ពាន់​ពាន់​លានដុល្លារ) ប៉ុន្តែ ចាប់តាំងពី​ពេល​នោះ មក​ដល់​ឥឡូវ តម្លៃ​សរុប​របស់ Apple បានធ្លាក់ចុះស្ទើរតែ​ កន្លះ​ទ្រីលានដុល្លារ​ទៅហើយ ។
ត្រឹម​តែជាង ១ខែ​​សោះ ក្រុមហ៊ុន Apple ធ្លាក់​តម្លៃ​ទីផ្សារ អស់​៤៥០ពាន់លានដុល្លារ។
ដោយ

នេះ​ជា​តួលេខ​មួយដែល​វិនិយោគិន​មិនចង់​ឃើញ​ឡើយ ។ នេះ​បើ​តាម​ការចុះផ្សាយនាថ្ងៃទី៣១ តុលា ២០២០ របស់ Bloomberg ដែល​ជា​សារព័ត៌មានហិរញ្ញវត្ថុ​ដ៏ល្បីបំផុត​នៅលើ​ពិភពលោក ។ 

បន្ទាប់ឡើង​ខ្ពស់​ដល់ចំណុច​កំពូល​នៅខែ​កញ្ញា​កន្លងមក ឥឡូវនេះ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ iPhone របស់​អាមេរិក បាន​បាត់បង់តម្លៃ​ទីផ្សារ​អស់ ៤៥០​ពាន់លានដុល្លារ​អាមេរិក ដោយសារការធ្លាក់ចុះ​នូវ​តម្លៃ​ហ៊ុន​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​ធ្លាក់ចុះ ១៩% ។ 

បច្ចុប្បន្ន តម្លៃ​ទ្រព្យ​សរុប​របស់​ Apple នៅសល់ត្រឹម ១,៨៥​ទ្រីលានដុល្លារ ប៉ុន្តែ នៅតែជាក្រុមហ៊ុន​ដែលមានតម្លៃ​ទ្រព្យ​សរុប​ខ្ពស់ជាងគេ​បំផុត​​ នៅសហរដ្ឋ​អាមេរិក ដដែល ។ ប៉ុន្តែ គ្រាន់តែ​តម្លៃ​ទីផ្សារដែលក្រុមហ៊ុន Apple បាន​បាត់​បង់ គិត​ចាប់ពី​ខែ​កញ្ញា​មក គឺមានចំនួន​ធំជាង​តម្លៃ​សរុប​របស់​ទីផ្សារ​ហ៊ុនទាំងមូលរបស់​ប្រទេស​ថៃទៅទៀត ។ 

ការធ្លាក់ចុះ​នូវតម្លៃ​ទីផ្សាររបស់​ក្រុមហ៊ុក​យក្ស​របស់​អាមេរិក​នេះ កើតឡើង​ខណៈដែល​ការលក់ទូរសព្ទ​ iPhone សម្រេចបានទាបជាង​ការ​ព្យាករ​របស់អ្នកវិភាគ​ផ្នែក​ហិរញ្ញ​វត្ថុ​និងផ្សារ​ហ៊ុន ដោយ​ចំណូល​ពីការលក់​ទូរសព្ទ​ iPhone នៅក្នុង​ត្រីមាស​ទី៤ សម្រេចបាន ២៦,៤​ពាន់​លានដុល្លារ ដែលទាបជាងការរំពឹង​ទុក​ដែលថានឹងសម្រេចបាន ២៧,១ពាន់លានដុល្លារ៕ 




អត្ថបទបន្ទាប់


ក្រុមហ៊ុន​អាកាសចរណ៍ធំជាងគេ​បំផុត​ទី២ នៅវៀតណាម ​ប្រកាស​ពីការរកស៊ីខាតដោយសារកូវីដ-១៩

ក្រុមហ៊ុន​អាកាសចរណ៍​​ដែល​ល្បីល្បាញ​លក់​សំបុត្រ​ធូរថ្លៃ​ជាងគេ ក្រុមហ៊ុន Vietjet បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ខាតបង់​ថវិកាប្រមាណ ៣៩,៨៣​លាន…

SCG ចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចការសង្គ្រោះទឹកជំនន់ ដោយផ្ដល់អំណោយជាស្បៀងអាហារដល់គ្រួសាររងគ្រោះ

ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនឧស្សាហកម្មស៊ីម៉ងត៍និងគ្រឿងសំណង់ឈានមុខគេមួយនៅតំបន់អាស៊ាន បានប្រកាស​នៅថ្ងៃទី៣១ តុលា អំពី​ការ​ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ