នៅក្នុងចំណោមនាយកប្រតិបត្តិក្រុមហ៊ុន ដែលលោកបៃឌិន និងលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានជួបនោះ មានដូចជា មេធំរបស់ ក្រុមហ៊ុន JPMorgan, ក្រុមហ៊ុន Walmart, ក្រុមហ៊ុន Gap, ក្រុមហ៊ុន Lowe និងក្រុមហ៊ុន Tom Donhue នៃសភាពាណិជ្ជកម្មអាមេរិកជាដើម។
ក្នុងជំនួបនោះ លោក បៃឌិន បានបញ្ជាក់ពីការប្ដេជ្ញាចិត្តធ្វើការ ដោយមានគាំទ្រពីភាគពាក់ព័ន្ធ ហើយលោកបានបញ្ជាក់ថា លោកនឹងមិនជំរុញគម្រោងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនោះទេ បើគ្មានការគាំទ្រភាគច្រើន ពីវិស័យរដ្ឋ និងឯកជននោះ។ ក្រុមតំណាងក្រុមហ៊ុនគ្រាក់ៗ របស់អាមេរិកខ្លះបានលើកឡើងថា ការលក់របស់ពួកគេមានការប៉ះពាល់ខ្លាំង នៅពេលកូវីដ-១៩។ អ្នកខ្លះទៀត បាននិយាយថា បើសិនរដ្ឋាភិបាលអាចជួយធ្វើឲ្យប្រាក់ឈ្នួលកើនឡើង គឺជារឿងល្អសម្រាប់ពលរដ្ឋអាមេរិក ខណៈដែលបញ្ហាជំរុញឲ្យមានអត្រាមានការងារឡើងវិញក៏ជារឿងសំខាន់ដែរ ក្នុងការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ។
លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមរិក បានលើកឡើងផងដែរ បើគ្មានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចទេ ទីផ្សារការងារនៅអាមេរិក អាចនឹងត្រូវចំណាយពេលរាប់ឆ្នាំទៀត ដើម្បីស្ទុះងើបមកប្រសើរឡើងវិញ៕