ហើយតាមផែនការក្រុមហ៊ុនពង្រីក សាខាបន្ទាប់នឹងបោះទីតាំងវិនិយោគនៅខេត្តសៀមរាបអង្គរទឹកដី វប្បធម៌ប្រវត្តិសាស្ត្រ ដែលមានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការបញ្ជាក់អះអាងដោយសុំមិនបញ្ចេញឈ្មោះពីមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ហៅកាត់ថា ស៊ី ឌី ស៊ី បានប្រាប់សារព័ត៌មាន អេឡិចត្រូនិច ខេមបូណូមីស នៅថ្ងៃនេះ។
មជ្ឈមណ្ឌលផ្សារទំនើប BIG C SUPERCENTER (CAMBODIA) CO.,LTD. គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនស្រាបៀរថៃដ៏ធំល្បីល្បាញមួយដែលមានឈ្មោះថា ក្រុមហ៊ុនស្រាបៀរ Beer Chang ។ មជ្ឈមណ្ឌលពាណិជ្ជកម្ម Big C ដ៏ធំមួយនេះដែរ គ្រោងនឹងបោះទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ១.២២២ កន្លែងឯណោះ និងបង្កើតការងារដោយប្រយោលរាប់រយកន្លែងផ្សេងទៀត។
ប្រភពព័ត៌មានដដែលបានប្រាប់ឲ្យដឹងទៀតថា បើយោងទៅតាមផែនការច្បាស់លាស់ មជ្ឈមណ្ឌលផ្សារទំនើប Big C ដ៏ធំមួយនេះ គ្រោងនឹងចាប់ផ្តើមដំណើរការសាងសង់នៅប្រទេសកម្ពុជាក្នុងខែមីនា ឆ្នាំ ២០១៩ខាងមុខនេះហើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕