ការ​ផលិតវ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នឹងសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅសិង្ហបុរី


ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩របស់អាល្លឺម៉ង់ BioNTech ដែលជាដៃគូជាមួយនឹងក្រុមហ៊ុនអាមេរិក Pfizer បានប្រកាសនៅថ្ងៃចន្ទ ទី១០ ខែឧសភាថា ខ្លួននឹងបង្កើតស្នាក់ការកណ្ដាលរបស់ខ្លួនប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសាងសង់រោងចក្រផលិតផលវ៉ាក់សាំងនៅក្នុងប្រទេសសិង្ហបុរី ដើម្បីផលិតវ៉ាក់សាំងរាប់រយលានដូសនៅក្នុងមួយឆ្នាំៗ សម្រាប់ផ្គត់ផ្គង់នៅក្នុងតំបន់ និងពិភពលោក។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នឹងសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅសិង្ហបុរី
ដោយ

តាមផែនការ​ ការសាងសង់​រោងចក្រ​ផលិតវ៉ាក់សាំងនេះ នឹងត្រូវចាប់ផ្ដើមឡើង​នៅក្នុង​ឆ្នាំនេះ ហើយវា​នឹង​អាច​ចាប់ផ្ដើម​ប្រតិបត្តិការណ៍​នៅត្រឹមឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់​របស់​ក្រុមហ៊ុន BioNTech នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន។

នៅក្នុង​គម្រោង​ផលិតកម្មវ៉ាក់សាំងនេះ ក្រុមហ៊ុន​នឹងអាច​​បង្កើន​បណ្ដាញ​លទ្ធភាព និង​ពង្រីក​សមត្ថភាព​​ផលិតបន្ថែមទៀត ដើម្បី​ចែកចាយ​វ៉ាក់សាំងកូវីដ-១៩ និងវិធីព្យាបាល ទៅកាន់មនុស្ស​នៅជុំវិញពិភពលោក។

វ៉ាក់សាំង​របស់​ដែលផលិត​ដោយ​ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech និង​ចូលរួមជាដៃគូ​ដោយ​ក្រុមហ៊ុនអាមេរិក Pfizer ត្រូវបាន​ទទួលស្គាល់​ឲ្យប្រើប្រាស់​នៅក្នុង​ប្រទេស​លោកខាងលិច​តាំងពីចុងឆ្នាំមុន​មក​ម្ល៉េះ ហើយ​វា​ក៏កំពុង​ត្រូវបានបញ្ជាទិញ និង​ប្រើប្រាស់​នៅក្នុង​ប្រទេស​​តំបន់​អាស៊ី​នៅតំបន់អាស៊ីមួយចំនួន​ផងដែរ។ 

តួយ៉ាងមកទល់ពេលនេះ វ៉ាក់សាំង Pfizer នេះ កំពុងផ្គត់ផ្គង់​ទៅកាន់ប្រទេស​ជាង​៩០​នៅទូទាំងពិភពលោក និងរំពឹងថា នឹងអាច​​សម្រេចបាន​ការផលិត​ដល់ទៅ ៣ពាន់លាន​ដូស​នៅត្រឹមចុងឆ្នាំនេះ ហើយនៅឆ្នាំ២០២២ ក្រុមហ៊ុននេះ នឹងពន្លឿន​ការផលិត​ឲ្យបាន​កើនឡើងលើសនេះទៅទៀត៕

ការបង្កើនការផលិត​វ៉ាក់សាំង​កាន់តែច្រើនលើសលុបបែបនេះ ក៏ដោយសារតែ​តម្រូវការ​វ៉ាក់សាំងកូវីដ-១៩ កំពុង​ហក់ឡើងខ្លាំង ស្របពេលដែលឥណ្ឌា ដែលជាប្រទេស​ផលិត​ដ៏ធំរបស់ពិភពលោកនោះ កំពុង​ផុងខ្លួន​កាន់តែជ្រៅទៅៗ​ក្នុងវិបត្តិ​កូវីដ-១៩ ដែលធ្វើឲ្យរាំងស្ទះ​ដល់​ខ្សែចង្វាក់​ផលិត​វ៉ាក់សាំង​សកលលោក៕ 

None



អត្ថបទបន្ទាប់


អាមេរិក និងអឺរ៉ុប ទទួលស្គាល់គុណភាពវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃហើយ!

ក្រុមហ៊ុន AstraZeneca ថ្មីៗនេះ​បានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលផលិតដោយក្រុមហ៊ុន ស្យាមបាយអូសាយអិន (Siam Bioscience) រប…

ជប៉ុនមានប្រជាជនបានចាក់វ៉ាក់សាំងមិនដល់ ១%ផង ហេតុអ្វី?

ជប៉ុន ក្នុងនាមជាយក្សសេដ្ឋកិច្ចមួយនឹងគេដែរ មានទាំងធនធាន មានទាំងសមត្ថភាព សម្រាប់ទិញវ៉ាក់សាំង ប៉ុន្តែជប៉ុនបែរទៅជាប្រទេសដែលមានការចាក់វ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ