អង្គការសហប្រជាជាតិ៖ វីរុសកូវីដ១៩ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលរង្វង់ ២ទ្រីលានដុល្លារអាមេរិក
ក្រុមសេដ្ឋកិច្ចវិទូរបស់ អង្គការសហប្រជាជាតិ បានធ្វើការប៉ាន់ប្រមាណថា វីរុសកូវីដ១៩ អាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ចន្លោះពី ១ទ្រីលានដុល្លារ…
អ្វីដែលចាប់អារម្មណ៍បំផុតនោះ គឺក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ១៧ មីនានេះ កម្ពុជារកឃើញករណី ២១ ករណីឯណោះ។
បើតាមក្រសួងសុខាភិបាល ករណី ចំនួន ៩ករណីថ្មីនេះ គឺមាន៦ករណី គឺកើតមានលើបុរសជនជាតិខ្មែរឥស្លាម ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និង០៣ ករណីទៀត គឺកើតបុរសជនជាតិម៉ាឡេស៊ី។
ករណីថ្មីចំនួន ៩នេះ គឺរកឃើញនៅខេត្តសៀមរាប ចំនួន ១ករណី, រាជធានីភ្នំពេញ ២ ករណី, កំពង់ឆ្នាំង ១ករណី, កែប ៣ករណី, កោះកុង ១ករណី និងត្បូងឃ្មុំ១ករណី។
សូមបញ្ជាក់ថា បុរសជនជាតិឥស្លាមចំនួន ៩ នាក់ខាងលើនេះ គឺជាអ្នកនៅក្នុងចំណោមអ្នកដែលបានវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីចូលរួមក្នុងពិធីសាសនា សរុបចំនួន ៧៩នាក់។ សរុបមកទល់ម៉ោងនេះ ក្នុងចំណោមជនជាតិឥស្លាមចំនួន ៧៩នាក់នោះ គឺរកឃើញ ១៩នាក់ហើយ មានវិជ្ជមានមេរោគ Covid-19។