វ៉ាក់សាំងកូវីដ-១៩

កម្ពុជាកំពុងមានវ៉ាក់សាំង ៦,៥លានដូសក្នុងស្ដុក ដើម្បីត្រៀមទុកបន្ដចាក់ជូនពលរដ្ឋ


មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា គិតមកទល់នឹងពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ សរុបពីជំនួយ ក៏ដូចជាការបញ្ជាទិញពីបរទេសជាង ៣៦លានដូសហើយ ហើយបើសរុបទាំងវ៉ាក់សាំងចំនួន២លានដូស ដែលជាជំនួយពីប្រទេសចិនផ្ដល់ឲ្យកម្ពុជានៅព្រឹកថ្ងៃទី១៤ ខែតុលានេះទៀត គឺវ៉ាក់សាំងដែលកម្ពុជាមាននៅក្នុងស្ដុកសរុបមាន៦លាន៥សែនដូស ហើយវ៉ាក់សាំងទាំងនេះ កំពុងបន្ដចាក់ជូនពលរដ្ឋកម្ពុជា រួមទាំងការចាក់ដូសជំរុញផងដែរ។
វ៉ាក់សាំងកូវីដ១៩ប្រភេទ Sinovac ដែលជាជំនួយឥតសំណងរបស់ប្រទេសចិនចំនួន ២លានដូសបានដឹកមកកម្ពុជានៅព្រឹកថ្ងៃទី ១៤ ខែតុលា ២០២១

ថ្លែង​នៅ​ក្នុង​ឱកាស​ទទួល​វ៉ាក់សាំង​កូ​វី​ដ​១៩​ប្រភេទ Sinovac ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន​ដែល​បាន​ផ្ដល់​ជួន​ចំនួន ២​លាន​ដូ​ស​បន្ថែម​មក​ឲ្យ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែតុលា លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​វ៉ាក់សាំង​ដែល​ទទួល​បាន​សរុប​ជាង ៣៦​លាន​ដូ​ស​នោះ វ៉ាក់សាំង​ដែល​ជា​ជំនួយ​ពី​ប្រទេស​ចិន​មាន​ចំនួន​៧​លាន​៥​សែន​ដូ​ស​។

លោក​ជំទាវ​បន្ថែម​ថា កម្ពុជា​មាន​វ៉ាក់សាំង​កូ​វី​ដ​១៩ គ្រប់​គ្រប់គ្រាន់​សម្រាប់​ការ​ជូន​ប្រជាពលរដ្ឋ​ទាំង​ដូ​ស​ជំរុញ​ក៏​ដូច​ជា សម្រាប់​យុទ្ធនា​ការណ៍​ចាក់​ជូន​កុមារ​ដែល​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើង​ទៅ​ផង​ដែរ ស្រប​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់​។

ក្រសួងសុខាភិបាល ក៏​បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ចូល​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​នៃ​ការ​ឆ្លង និង​មិនតែប៉ុណ្ណោះ​កាត់​បន្ថយ​អា​ត្រា​នៃ​អ្នក​ស្លាប់​ដោយសារ​តែ​កូ​វី​ដ​១៩​នេះ ខណៈ​នៅ​ពេល​នេះ​អា​ត្រា​នៃ​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​កម្រិត​ថយ​ចុះ ហើយ​ចំណែកឯ​អ្នក​ដែល​បាន​ស្លាប់​នោះ​ភាគច្រើន​សុទ្ធតែ​ជា​អ្នក​ដែល​មិន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដើម្បី​ការពារ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែតុលា កម្ពុជា​រក​ឃើញ​ករណី​កូ​វី​ដ​១៩​ថ្មី ចំនួន​២៦៨​នាក់ និង​មាន​ករណី​ជា​សះស្បើយ​ចំនួន ៣៥៩​នាក់ និង​ស្លាប់​២៥​នាក់​។ សរុប​ករណី​ឆ្លង​កូ​វី​ដ​១៩​ទាំងអស់​នៅ​កម្ពុជា​មាន​ចំនួន​ជាង ១១​ម៉ឺន​នាក់ ជា​សះស្បើយ​ចំនួន​ប្រមាណ​១០​ម៉ឺន​៩​ពាន់​នាក់ និង​មាន​ករណី​ស្លាប់​សរុប​មាន​ជាង ២​ពាន់​៥​រយ​នាក់​។

ដោយឡែក ការ​ចាក់​វ៉ាក់សាំង​វិញ គិត​មក​ត្រឹម​ថ្ងៃ​ទី​១៣ ខែតុលា អត្រា​អ្នក​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​មាន​ចំនួន ៩៩,៣២%​ហើយ​នៃ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ​១០​លាន​នាក់​។ រីឯ ការ​ចាក់​ដូ​ស​ជំរុញ​វិញ គឺ​មាន​ពលរដ្ឋ​ជាង​១​លាន​១​សែន​នាក់​ហើយ ដែល​បាន​ចាក់​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​នេះ​៕

None



អត្ថបទបន្ទាប់


អេស៊ីលីដា សម្រេចទទួលយកឥណទាន ១០០លានបន្ថែមពីធនាគារបរទេស ដើម្បីត្រៀមទុកផ្ដល់កម្ចីជូន SMEs

ធនាគារអេស៊ីលីដាបានសម្រេចទទួលឥណទានពីធនាគារបរទេសចំនួន ១០០លានដុល្លារអាមេរិកបន្ថែម ដើម្បីពង្រីកកញ្ចប់មូលនិធិដើមទុន ត្រៀមផ្តល់ឥណទានជូនសហគ្…

បង្កើនការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់អ្នកជាមួយវាគ្មិនដ៏ជំនាញនៅ «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម»

សហគ្រិនខ្មែរបានផ្តួចផ្តើមគំនិតនិងរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ អាជីវកម្ម» ដែលមានគោលបំណងសំខាន់ៗដូច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ