កូវីដ១៩នៅកម្ពុជា

កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩ ចំនួន​៣៨៨នាក់​ ខណៈ​អ្នកជា​សះ​ស្បើយ​មាន​៤៨នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៨៨នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមាន៤៨នាក់ ស្របពេលដែលអ្នកស្លាប់កើនឡើងថែម៣នាក់ទៀត។
រថយន្តសង្គ្រោះតម្រង់ជួររងចាំយកអ្នកវិជ្ជមានកូវីដ១៩មកសម្រាកព្យាបាលនៅមជ្ឍមណ្ឌល ម៉ូឌែន ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រូបថតដោយ ប៊ុក វន្ថា/ខេមបូណូមីស
ដោយ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៣៨៨​នាក់​នោះ មានករណី​ចម្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ចំនួន៣៨៧នាក់ រីឯ១ករណីទៀតជាអ្នកដំណើរពីបរទេស ស្របដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​ ៤៨នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណី​សហគមន៍​ទាំង​ ៣៨៧នាក់ រួម​មាន រាជធានីភ្នំពេញ ៣៣១ករណី - បន្ទាយមានជ័យ - ៣៥ករណី - ព្រៃវែង - ៨ករណី - កណ្ដាល ៤ករណី - កំពង់ស្ពឺ ៣ករណី - តាកែវ ២ករណី - កំពង់ចាម - ២ករណី - សៀមរាប ១ករណី និង ស្វាយរៀង ១ករណី។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយឡែក​មួយទៀត​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​ក្នុងថ្ងៃនេះ​ដដែល​បាន​គូសបញ្ជាក់​ថា មាន​អ្នកជំងឺ​កូ​វី​ដ​០៣​នាក់​ទៀត បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​-១៩ ក្នុង​នោះ​មាន បុរសឣាយុ ៦១ឆ្នាំ ស្រ្តីឣាយុ ៦៧ឆ្នាំ និងស្រ្តីឣាយុ ៧៦ឆ្នាំ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​ ១៣ ៧៩០ ​នាក់ហើយ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៥២០០ នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៨៤៨៧នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន៩៦នាក់​៕

None



អត្ថបទបន្ទាប់


ការនាំចេញរបស់វៀតណាម​ទៅកាន់​អាមេរិក កើនឡើង ៥០% ក្នុង៤ខែដើមឆ្នាំនេះ

ការនាំចេញរបស់ប្រទេសវៀតណាមទៅកាន់សហរដ្ឋ​អាមេរិក ដែលជាទីផ្សារនាំចេញធំបំផុត​ទីមួយរបស់វៀតណាម សម្រាប់​ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ …

ពលរដ្ឋភូមាចុះផ្លូវដើរក្បួនធ្វើបាតុកម្មក្នុងថ្ងៃគម្រប់៣ខែនៃរដ្ឋប្រហារដោយយោធា

អស់រយៈពេល ៣ខែមកហើយ បើគេរាប់មកដល់ថ្ងៃសៅរ៍ទី១ឧសភានេះ ដែលរដ្ឋាភិបាលលោកស្រី ស៊ូជីត្រូវបានក្រុមយោធាភូមាធ្វើរដ្ឋប្រហារ។ នៅថ្ងៃនេះផងដែរ ពលរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ