ផ្លូវល្បឿនលឿន

កម្ពុជា-វៀតណាមរំពឹងទទួលបានកំណើនពាណិជ្ជកម្មខ្លាំងពីគម្រោងផ្លូវល្បឿនលឿន ៤៥០លានដុល្លារ ដែលគ្រោងនឹងសាងសង់ឆាប់ៗនេះ


ប្រទេសកម្ពុជា និង វៀតណាមរំពឹងយ៉ាងមុតមាំថា នឹងទទួលបានកំណើនពាណិជ្ជកម្មទ្វេភាគីកាន់តែច្រើន បន្ទាប់មានការសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង ៥០គីឡូម៉ែត្រ ដែលមានតម្លៃសាងសង់ប្រមាណ ៤៥០លានដុល្លារអាមេរិក។
កម្ពុជា-វៀតណាមរំពឹងទទួលបានកំណើនពាណិជ្ជកម្មខ្លាំងពីគម្រោងផ្លូវល្បឿនលឿន ៤៥០លានដុល្លារ ដែលគ្រោងនឹងសាងសង់ឆាប់ៗនេះ រូបភាព៖ (http://vietnamfriendship.vn)
ដោយ

មកដល់ពេល​បច្ចុប្បន្ននេះ ប្រទេស​វៀតណាម​កំពុងតែ​សិក្សាទៅ​លើ ការសាងសង់​ផ្លូវល្បឿន​លឿន ប្រវែង ៥៣គីឡូម៉ែត្រ តភ្ជាប់ពី​ទីក្រុងហូជីមិញ មកកាន់​ព្រំដែន​កម្ពុជា តែម្តង ដោយ​គម្រោងនេះ អាចនឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៤៥០លានដុល្លារ​អាមេរិក ក្រោមភាព​ជាដៃគូសាធារណៈ និង​ឯកជន។

នាយកដ្ឋាន​គ្រប់គ្រង​ផ្លូវវៀតណាម បានដាក់​សំណើផ្លូវ​ល្បឿនលឿន​ប្រវែង ៥៣គីឡូម៉ែត្រ រួចរាល់​ហើយ​ទៅកាន់ ក្រសួង​សាធារណការ​វៀតណាម ដែលផ្លូវនេះ​នឹងតភ្ជាប់​ពីផ្លូវ​ក្រវ៉ាត់ក្រុងទី​ ៣ នៃទីក្រុង​ហូជីមិញ មកកាន់ ស្រុក ម៉ុក បៃ ខេត្តថាយ និញ ជាប់នឹងព្រំ​ប្រទល់កម្ពុជា-វៀតណាម​តែម្តង។

ការសាងសង់​ផ្លូវនេះ នឹងធ្វើឡើង​ដោយមាន ២ដំណាក់កាល​ធំៗ ដោយដំបូង នឹងធ្វើការ​សាងសង់​ផ្លូវហាយវេ ចែកជា ២ដាច់ដោយ​ឡែកពីគ្នា មាន ៤គន្លង សម្រាប់ការ​ធ្វើដំណើរ​ក្នុងល្បឿន ១២០​គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ដំណាក់កាលទី​ ២ នៃការសាងសង់ គឺពង្រីកផ្លូវនេះ​ទៅជា ផ្លូវល្បឿនលឿន ដែលមាន ៦ ឬ ៨គន្លង។

ក្រសួងសាធារណការ​វៀតណាម ក៏បានលើក​ឡើងដែរថា ផ្លូវល្បឿន​លឿនហូជីមិញ-ម៉ុក បៃ នឹងបំពេញ​តម្រូវការ​នៃវិស័យ​ដឹកជញ្ជូន​ក្នុងតំបន់ ហើយវានឹង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​នៅតាមបណ្តោយ​ព្រំដែន​ភាគ​ខាងត្បូងផងដែរ។

បើ​ក្រឡេកទៅមើល ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា និងប្រទេស​វៀតណាម នៅក្នុងរយៈពេល​ ៧ខែ ​ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី បានឈានដល់ ៣ពាន់លាន​ដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជា នាំចេញទៅ វៀតណាម ក្នុង​ទំហំ​ទឹកប្រាក់ជាង ៦៤០លានដុល្លារ​អាមេរិក និងនាំចូល​មកពី វៀតណាម វិញ ក្នុងទំហំទឹក​ប្រាក់ជាង ២ពាន់ ៥រយលានដុល្លារ​អាមេរិក។

បើមើលពីទំហំទឹក​ប្រាក់នៃការនាំចូល​ពីប្រទេស​វៀតណាមវិញ ហាក់បីដូចខ្ពស់​ឆ្ងាយ​ដាច់​ជារៀងរាល់ឆ្នាំ ហើយទំនិញដែល វៀតណាម នាំចូលមក កម្ពុជា ភាគច្រើនជា ចំណី​អាហារកញ្ចប់ ដែលមាន​តម្លៃជាង ៣៣លានដុល្លារ ផលិតផលគីមី ៥០លានដុល្លារ ផលិតផល​ក្រដាសជាង ៥៣លាន​ដុល្លារ គ្រឿងវាយនភណ្ឌ​ជាង ៣៤០លានដុល្លារ គ្រឿង​សមុទ្រជិត ២០លាន​ដុល្លារ​អាមេរិក បន្លែផ្លែ​ឈើជាង ២៨លានដុល្លារ និងវត្ថុធាតុដើម​សម្រាប់​វិស័យ​ឧស្សាហកម្ម​ជិត​១៦០លាន​ដុល្លារអាមេរិក។

យ៉ាងណាមិញ របាយការណ៍​ដដែល​ មិនបាន​បញ្ជាក់ពី ផលិតផល ដែលនាំចេញ​ពី កម្ពុជា​ ទៅកាន់​វៀតណាម នោះទេ គ្រាន់តែ​បង្ហាញថា កម្ពុជា បាននាំចេញ​ទៅ វៀតណាម ក្នុងទំហំ​ទឹកប្រាក់ជាង ៦៤០លាន​ដុល្លារអាមេរិក។

កាលពីឆ្នាំ ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្ម​ទ្វេភាគីរវាង កម្ពុជា និងវៀតណាម គឺសម្រេច​បានជាង ៤,៧ ពាន់​លានដុល្លារ​អាមេរិក ហើយរំពឹងទុក នឹងកើន​ឡើងដល់ ៥ពាន់​លានដុល្លារ​អាមេរិក មុនឆ្នាំ​២០២០​ខាងមុខ ហើយភាគី​ទាំងពីរ ក៏បានចុះ​ហត្ថលេខាលើ កិច្ចសម្រប​សម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងកម្ពុជា-វៀតណាម ស្តីពីការ​អនុគ្រោះពន្ធ​សម្រាប់ឆ្នាំ ២០១៩-២០២០ ផងដែរ៕

None



អត្ថបទបន្ទាប់


សិង្ហបុរី​អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើ​មូលដ្ឋាន​យោធា​បន្ត ១៥ឆ្នាំទៀត

នៅដើម​សប្ដាហ៍នេះ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀនឡុង និងប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានចុះ​ហត្ថលេខា​បន្ត​កិច្ច​ព្រ…

លោកស្រី រ៉ូណា ស្មីត អំពាវនាវ​ឲ្យ​កម្ពុជា​កំណត់​វិធីសាស្រ្ត​ឡើង​វិញ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​របស់ ​អង្គការ​សហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ