ជម្លោះចិន-អាមេរិក

ចិនហាមផ្ដាច់យោធារបស់ខ្លួនប្រើរថយន្ដ Tesla របស់អាមេរិក


រដ្ឋាភិបាលចិន ចេញបម្រាមហាមឃាត់យោធារបស់ខ្លួនប្រើប្រាស់រថយន្ដ Tesla របស់អាមេរិក ដោយសារតែបារម្ភអំពីការប្រមូលទិន្នន័យ ដោយកាមេរ៉ាដែលដំឡើងនៅលើរថយន្ដនោះ ដែលអាចនឹងលួចយកនូវព័ត៌មានសំខាន់ៗពីប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ចិនហាមផ្ដាច់យោធារបស់ខ្លួនប្រើរថយន្ដ Tesla របស់អាមេរិក (រូបភាព៖ Reuters)
ដោយ

ការ​ឈាន​ដល់​ការហាមប្រាម​យោធា​ប្រើរថយន្ដ​ Tesla របស់អាមេរិកនេះ គឺកើនឡើង​នៅ​ពេលដែល​ភាពតានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុងវ៉ាស៊ិនតោន កំពុង​កើនឡើង​កាន់តែខ្លាំងឡើងៗ។ កំពូលអ្នកកាទូត​របស់​ចិន និងអាមេរិក ក៏ទើបតែ​បាន​ជួបគ្នា​ជាលើកដំបូង​នៅក្នុង​រដ្ឋអាឡាស្កា​ នៅក្នុងសប្ដាហ៍នេះ ប៉ុន្ដែ​ហើយមានការ​លើកឡើងថា ទីក្រុង​ប៉េកាំង​កំពុង​ដាក់សម្ពាធ​លើ​ទីក្រុង​វ៉ាស៊ិនតោន ដោយ​ការ​ចាប់ផ្ដើម​ការរឹតត្បិត​លើការប្រើប្រាស់​រថយន្ដ​ដែលផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​នៅក្នុងប្រទេសចិន គឺក្រុមហ៊ុន Tesla នេះតែម្ដង។

ក្រោយពីមាន​ការរឹតត្បិត​របស់​រដ្ឋាភិបាលចិន ឥឡូវនេះ រថយន្ដ Tesla​របស់អាមេរិក​ត្រូវបាន​ហាមឃាត់ចូលក្នុង​មូលដ្ឋាន​កងទ័ព​របស់ចិន ដោយរដ្ឋាភិបាល​ចិន​បារម្ភថា ម៉ាស៊ីនថតសំឡេង កាមេរ៉ា និង​ប្រព័ន្ធ​ដែលដំឡើង​នៅលើ​រថយន្ដ​​អាច​ធ្វើឲ្យបែកធ្លាយ​ព័ត៌មាន​សម្ងាត់​ដែលជាសន្ដិសុខ​របស់​ប្រទេសចិន។

អាជ្ញាធរចិន បាននិយាយថា​ខ្លួនបាន​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ Tesla ចំនួន​២ កាលពីខែ​កុម្ភៈ។ បន្ថែមលើបញ្ហា​សុវត្ថិភាព ដូចជា​ល្បឿនលឿន និងការផ្ទុះអាគុយ ​អាជ្ញាធរ​ចិន​បាន​ចោទសួរ Tesla អំពី​ការសង្ស័យ​ថា​ក្រុមហ៊ុន​ផលិត​រថយន្ដនេះ កំពុង​ប្រមូល​ទិន្នន័យ​ពីអ្នកប្រើប្រាស់​នៅក្នុង​ប្រទេសចិន​ផងដែរ។

បើតាម​ការចុះផ្សាយ​របស់​ The Wall Street Journal ទីក្រុង​ប៉េកាំង​នឹង​ហាមប្រាម​បុគ្គលិក​នៃភ្នាក់ងារ​ដ្ឋាភិបាល​របស់ខ្លួន​ទាំងអស់ មិនឲ្យ​ប្រើរថយន្ដ​របស់ Tesla នោះទេ។

មន្ត្រី​រដ្ឋាភិបាល​ចិន បាននិយាយថា «ប្រសិនបើ​ក្រុមហ៊ុន Tesla មិនគោរពតាម​ច្បាប់ និងបទប្បញ្ញត្តិ​របស់​ចិន​ទេនោះ ការរឹតត្បិត​គឺសមរម្យ​នឹងត្រូវធ្វើឡើងហើយ»។

កាលពីឆ្នាំមុន Tesla លក់រថយន្ដ​របស់ខ្លួន​នៅក្នុង​ប្រទេសចិន​បានដល់ទៅ ១៤ម៉ឺន​៥ពាន់គ្រឿង ដែលវា​បានកើនឡើង​ដល់ទៅ ៣ដង បើធៀបនឹង​ឆ្នាំ២០១៩ បានធ្វើឲ្យ​ក្រុមហ៊ុន​ទទួលបាន​តំណែង​លំដាប់​ទី៣ ជាក្រុមហ៊ុន​ផលិត​រថយន្ដ​ថាមពល​ថ្មី នៅក្នុងប្រទេសចិន។

ប្រទេសចិន​មានចំណែកទីផ្សារ​៣០% នៃការលក់​រថយន្ដ​ទូទាំងសកលោករបស់​ក្រុមហ៊ុន​ Tesla ហើយដោយសារតែ​មានកំណើន​ការលក់​នៅក្នុង​ទីផ្សារចិន​នេះហើយ បានធ្វើឲ្យ​ប្រាក់ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំរបស់​ក្រុមហ៊ុន​អាមេរិកមួយនេះ បាន​ហក់ឡើ​ងខ្ពស់បំផុត​មិនធ្លាប់មាន៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនតៃវ៉ាន់ Foxconn កំពុងចរចាជាមួយនឹង​ក្រុមហ៊ុន​វៀតណាម VinFast សម្រាប់​គម្រោង​ផលិត​រថយន្ដអគ្គិសនី

ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាដំបូងជាមួយនឹងក្រុមហ៊ុនផលិតរថយន្ដវៀតណាម VinFast ទាក់ទងនឹងការចាប់ដៃគ្នាផ…

ជប៉ុនផ្ដល់ជំនួយឥតសំណងជាងជាង៥៧ម៉ឺនដុល្លារ ដល់កម្ពុជា

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបជាង៥៧ម៉ឺនដុល្លារ ដល់កម្ពុជាក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ