ការចាក់វ៉ាក់សាំងកូវីដ-១៩

ចិនកំពុងសម្រុកចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋខ្លួនបានជាង៥០០លានដូសហើយ


ប្រទេសចិនកំពុងឈរនៅលើកំពូលតារាងក្នុងនាមជាប្រទេស ដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ពលរដ្ឋរបស់ខ្លួនច្រើនជាងគេបំផុតក្នុងពិភពលោក និងតាមពីក្រោយដោយសហរដ្ឋអាមេរិក អឺរ៉ុប និង ឥណ្ឌា។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ប្រទេសចិនសម្រេចបានការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសបានជាង ៥០០លានដូសរួចហើយ។ នេះបើតាមការអះអាងពីគណៈកម្មការសុខភាពជាតិរបស់ចិន។
ចិនកំពុងសម្រុកចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋខ្លួនបានជាង៥០០លានដូសហើយ (រូបភាព៖caixin.com)
ដោយ

តាមតួលេខពីអាជ្ញាធរចិនដដែលនេះ បានឲ្យដឹងទៀតថា ចិនអាចមានសមត្ថភាពចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួន២០លានដូសក្នុងមួយថ្ងៃ ខណៈដែលតាមការព្យាករពីអ្នកជំនាញ គិតត្រឹមចុងឆ្នាំ២០២១ ការផលិតវ៉ាក់សាំងនៅប្រទេសចិននឹងកើនឡើងដល់៣ពាន់លានដូស។

ប្រទេសចិន មានបំណងចាក់វ៉ាក់សាំងឲ្យបានដល់៤០% នៃចំនួនប្រជាជនសរុបប្រមាណ១ពាន់៤រយលានដុល្លារ នៅត្រឹមចុងខែកក្កដាខាងមុខនេះ។

បន្ទាប់ពីប្រទេសចិន គេសង្កេតឃើញថា អាមេរិកក៏កំពុងសម្រុកចាក់វ៉ាក់សាំងខ្លាំងណាស់ដែរ តាមទិន្នន័យពីសារព័ត៌មាន Bloomberg បានបង្ហាញថា នៅអាមេរិកមានការចាក់វ៉ាក់សាំងសរុបបានជិត៣០០លានដូសហើយ ខណៈដែលអឺរ៉ុបមានជាង ២២០លានដូស និងឥណ្ឌាវិញ មានប្រមាណជិត២០០លានដូស។

សម្រាប់អាមេរិក សន្ទុះនៃការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន គឺ១ថ្ងៃចាក់បានជិត២លានដូស ដូច្នេះ អាមេរិកត្រូវការពេលចាក់វ៉ាក់សាំង៣ខែទៀត ទើបអាចបាន៧៥% នៃចំនួនប្រជាជនសរុបរបស់ខ្លួន។ 

តាមទិន្នន័យពីសារព័ត៌មាន Bloomberg ដដែលបានឲ្យដឹងទៀតថា គិតមកទល់ថ្ងៃទី ២៤ ខែឧសភា មានមនុស្សប្រមាណ ជិត១១% នៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោកបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ចំនួនដូស ហើយប្រទេស និងតំបន់ដែលមានចំណូលខ្ពស់បំផុត កំពុងមានការចាក់វ៉ាក់សាំងច្រើនជាង ពោលគឺមានលើស៣០ដង ធៀបនឹងប្រទេស និងតំបន់ដែលមានប្រាក់ចំណូលទាបបំផុត។

ទិន្នន័យបានបង្ហាញឲ្យឃើញថា មកទល់ពេលនេះ ការចាក់វ៉ាក់សាំងសរុបនៅទូទាំងសកលលោកមានប្រមាណជាង ១ពាន់៦រយលានដូសហើយ ដែលបាននិងកំពុងចាក់នៅក្នុងប្រទេស ១៧៦ប្រទេសទូទាំងសកលោក។

ទាក់ទិននឹងការចាក់វ៉ាក់សាំងនេះដែរ សម្រាប់កម្ពុជាយើងវិញ គិតត្រឹមថ្ងៃទី ២៣ខែឧសភា មានអ្នកទទួលបានការចាក់វ៉ាក់សាំងលើកទី១សរុបមានជាង២លាននាក់ហើយ ខណៈដែលអ្នកបានចាក់គ្រប់ចំនួន២ដូសមានជាង១លាន៥សែននាក់ ចំនួននេះ គឺមានប្រមាណ២២%ហើយ នៃចំនួនគោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបានដល់១០លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា៕

None



អត្ថបទបន្ទាប់


តើវិស័យអចលនទ្រព្យអាចនឹងស្ទុះងើមកវិញនៅត្រឹមឆមាសទី២ឆ្នាំនេះដែរទេ?

ក្រុមអ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីក្ដីរំពឹងខ្ពស់ចំពោះទីផ្សារអចលនទ្រព្យកម្ពុជា នៅក្នុងឆមាសទី២ឆ្នាំ២០២១នេះថ…

ប្រទេសថៃរកឃើញកូវីដ-១៩បំប្លែងថ្មីពីឥណ្ឌា និងអាហ្វ្រិក ដែលមានកម្រិតចម្លងខ្ពស់

ថ្មីៗនេះ ប្រទេសថៃ បានរកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីពីរប្រភេទបន្តបន្ទាប់គ្នា រាប់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកដល់ដើមសប្តាហ៍នេះ។ កូវីដ-១៩ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ