វ៉ាក់សាំងចិន

ចិនប្រកាសក្ដែងៗថា ខ្លួន​កំពុងផ្ដល់វ៉ាក់សាំងកូវីដ-១៩ដល់ប្រទេសនៅអាហ្វ្រិកជិត៤០


ប្រទេសចិន បានប្រកាសក្ដែងៗនៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះថា ខ្លួនកំពុងផ្ដល់វ៉ាក់សាំងដល់ប្រទេសជិត៤០ហើយនៅតំបន់អាហ្វ្រិក និងបានអះអាងថាការជួយនេះ គឺជាការជួយដោយទឹកចិត្តបរិសុទ្ធ ហើយវាក៏ជាសកម្មភាពមួយធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងនាពេលកន្លងមក ដែលគេច្រើនតែនិយាយថា ចិនហ្នឹង គឺយកវ៉ាក់សាំងជានយោបាយការទូតនោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន AP។
វ៉ាក់សាំងចិន ផ្ដល់ឲ្យ​ប្រទេស​តំបន់អាហ្វ្រិក (រូបភាព៖ dw.com)
ដោយ

មន្ត្រីក្រសួងការបរទេសចិន លោក Wu Peng បាននិយាយទៅកាន់អ្នកសារព័ត៌មានថា វ៉ាក់សាំងរបស់ចិននេះត្រូវបានផ្ដល់ឲ្យ ឬលក់នៅក្នុងតម្លៃអនុគ្រោះបំផុត។ លោក Wu ក៏បានឆ្លៀតក្នុងឱកាសនោះ និយាយតិះតៀនទៅកាន់ប្រទេសមួយចំនួន បើទោះបីជា មិនបញ្ចេញឈ្មោះ ក៏គេអាចទាយដឹងថាទំនងសំដៅដល់អាមេរិក ដែលមន្ត្រីការបរទេសចិនរូបនេះនិយាយថា សកម្មភាពរបស់ប្រទេសខ្លះ តែងតែនិយាយថាពួកគេត្រូវរង់ចាំប្រជាជនរបស់ពួកគេបានចាក់វ៉ាក់សាំងរួចរាល់សិន ទើបអាចផ្គត់ផ្គង់វ៉ាក់សាំងទៅក្រៅប្រទេសបាន។

លោក Wu បានបញ្ជាក់ទៀតថា ចិនជឿជាក់ ជាការពិតវាចាំបាច់ដើម្បីធានាថា ប្រជាជនចិនទទួលបានការចាក់វ៉ាក់សាំងបានលឿនបំផុតតាមដែលអាចធ្វើទៅរួច ប៉ុន្ដែ សម្រាប់ប្រទេសដទៃដែលកំពុងត្រូវការវ៉ាក់សាំង ចិនក៏ព្យាយាមឲ្យអស់លទ្ធភាពដើម្បីផ្ដល់ជំនួយវ៉ាក់សាំងនេះ។

ខណៈដែលអាមេរិកត្រូវបានចោទប្រកាន់ថា កំពុងប្រមូលស្ដុកទុកវ៉ាក់សាំងច្រើនលើសលប់នោះ  កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោកចូបៃឌិនបានសន្យានឹងចែករំលែកវ៉ាក់សាំងបន្ថែមប្រមាណ២០លានដូស នៅក្នុងរយៈពេល៦សប្ដាហ៍ខាងមុខនេះ ដែលនាំឲ្យសហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងបញ្ចេញជួយប្រទេសក្រីក្រ ដែលត្រូវការវ៉ាក់សាំងសរុបប្រមាណ៨០លានដូសហើយ។ ប៉ុន្ដែ រដ្ឋបាលលោកចូបៃឌិន មិនបានបញ្ជាក់ថា ប្រទេសណាខ្លះ នឹងទទួលបានវ៉ាក់សាំងទាំងនេះនៅឡើយទេ។

ក្នុងនោះ វ៉ាក់សាំងដែលអាមេរិកនឹងផ្ដល់ជូន២០លានដូស គឺមានដូចជាវ៉ាក់សាំង Pfizer-BioNTech, Moderna, និង Johnson & Johnson។ រីឯ ៦០លានដូសទៀត គឺជាការប្រកាសផ្ដល់ជូនកាលពីមុន ដែលជាប្រភេទវ៉ាក់សាំង AstraZeneca ដែលនឹងផ្ដល់ជូននៅត្រឹមចុងខែមិថុនាខាងមុខនេះ។

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃអង្គារសប្ដាហ៍នេះឲ្យមានការពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩នៅអាហ្វ្រិកតាមដែលអាចធ្វើទៅបាន ដោយមានការបារម្ភថា នៅទ្វីបអាហ្វ្រិកនេះ ទើបតែទទួលបានការចាក់វ៉ាក់សាំងត្រឹមតែ២%ប៉ុណ្ណោះ ក្នុងចំណោមការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។

បើតាមសារព័ត៌មាន AP មកទល់ពេលនេះ ចិនបានសន្យាផ្ដល់វ៉ាក់សាំងប្រមាណ៥០០លានដូសហើយ ទៅកាន់ប្រទេសជាង៤៥រួចហើយ។ ជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗទាំង៤របស់ចិន អាចមានសមត្ថភាពផលិតវ៉ាក់សាំងបានយ៉ាងតិច២ពាន់៦រយលានដូសនៅក្នុងឆ្នាំនេះ៕

None



អត្ថបទបន្ទាប់


ផ្លែស្វាយស្រស់របស់កម្ពុជាប្រមាណ១៧០តោន ត្រូវបានដឹកទៅដល់ប្រទេសចិនហើយ!

ផ្លែស្វាយស្រស់របស់កម្ពុជាត្រូវបានដឹកទៅដល់ប្រទេសចិនហើយ កាលពីថ្ងៃទី២០ ឧសភា ឆ្នាំ២០២១។ ការមកដល់ជាលើកដំបូងរបស់ផ្លែស្វាយស្រស់កម្ពុជានៅលើកទឹកដ…

ចិន ផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជន​ខ្លួន ដែលកំពុងរស់នៅប្រទេសថៃ

ជនជាតិចិន ដែលរស់នៅក្នុងប្រទេសថៃត្រូវបានចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ហើយ កាលពីព្រហស្បតិ៍សប្ដាហ៍នេះ ក្រោមយុទ្ធនាការសាកលរបស់រដ្ឋាភិបាលចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ