ចិនមិនខ្លាចទណ្ឌកម្មរបស់អាមេរិក

ចិនប្រាប់អាមេរិកថា ខ្លួននឹងមិនខ្លាចការដាក់ទណ្ឌកម្មរបស់អាមេរិក ក្នុងករណីចាត់វិធានការលើកោះតៃវ៉ាន់នោះទេ


អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng បានបញ្ជាក់ប្រាប់ចំៗទៅកាន់អាមេរិកថា សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹង «ផលវិបាកដែលមិនអាចនឹកស្មានដល់» ប្រសិនបើអាមេរិកហ៊ានចេញមុខការពារ ឬកាងជំនួសឱ្យកោះតៃវ៉ាន់ ហើយទីក្រុងប៉េកាំងនឹងមិនខ្លាចការបំភិតបំភ័យពីការរងទណ្ឌកម្មដូចដែលប្រទេសរុស្ស៊ីកំពុងជួបប្រទះនោះឡើយ។
ចិនប្រាប់អាមេរិកថា ខ្លួននឹងមិនខ្លាចការដាក់ទណ្ឌកម្មរបស់អាមេរិកទេ
ដោយ

សារព័ត៌មានរ៉យទ័រដែលបានស្រង់សម្ដីរបស់ លោក Le Yucheng អនុរដ្ឋមន្ត្រីការបរទេសចិន បាននិយាយនៅក្នុងវេទិកាសន្តិសុខអនឡាញមួយថា វាជាការគួរឱ្យអស់សំណើចខ្លាំងណាស់ដែលអាមេរិកបានស្តីបន្ទោសប្រទេសចិនពាក់ព័ន្ធនឹងការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ហើយចិនក៏បានបានចោទពេញៗមាត់ទៅលើសហរដ្ឋអាមេរិកថា បានលះបង់អ៊ុយក្រែនសម្រាប់ផលប្រយោជន៍ភូមិសាស្ត្រនយោបាយផ្ទាល់របស់ខ្លួន។

ប្រទេសចិនបានរងការរិះគន់ចំពោះការមិនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានសម្តែងការព្រួយបារម្ភចំពោះសន្តិសុខរបស់កោះតៃវ៉ាន់ដែលក្រុងប៉េកាំងចាត់ទុកថា ជាខេត្តមួយរបស់ខ្លួន ហើយចិនក៏បានធ្លាប់អះអាងដែរថា នឹងបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដីគោកវិញ ដោយគម្រាមប្រើកម្លាំងបាយផងដែរ ប្រសិនបើចាំបាច់មែននោះ។

ជាការឆ្លើយតបទៅនឹងការព្រមានរបស់អាមេរិក ដែលថាប្រទេសចិននឹងប្រឈមមុខទណ្ឌកម្មស្រដៀងគ្នាទៅនឹងប្រទេសរុស្ស៊ី ប្រសិនបើចិនហ៊ានវាយប្រហារកោះតៃវ៉ាន់មែននោះ លោក Le អនុរដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា ប្រទេសចិនត្រូវតែរួបរួមគ្នា ហើយទណ្ឌកម្មនិងភាពឯកោ "មិនអាចបំភ័យចិនបានជាដាច់ខាត"។

លោក Le បានបន្តថា តើព្យុះប្រភេទណាដែលចិនមិនធ្លាប់បានឆ្លងកាត់ក្នុងរយៈពេលជាង ៧០ឆ្នាំចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមកនេះ? លោកបានបន្ថែមទៀតថា ក្នុងពេលប៉ុន្មានឆ្នាំមកនេះ អាមេរិកបានចាត់វិធានការបង្ខិតបង្ខំរួចទៅហើយដូចជាពន្ធគយ ការកាត់បន្ថយកិចសហប្រតិបត្តិការ ការចាប់ខ្លួនមនុស្សពីបទចារកម្ម ប៉ុន្តែរឿងទាំងអស់នេះគឺមិនអាចបំបែកចិនបាននោះឡើយ។

មន្ត្រីជាន់ខ្ពស់ចិនដដែលនេះ បានបញ្ជាក់ថា វាមិនត្រឹមតែចិនមិនដួលរលំប៉ុណ្ណោះទេ ប៉ុន្តែចិននៅតែរីកចម្រើនជារៀងរាល់ថ្ងៃ ដូច្នេះហើយ តើប្រទេសចិនមានអ្វីដែលត្រូវខ្លាចទៀតនោះ?

លោក Le ក៏បានអះអាងច្បាស់ៗថា កោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដូច្នេះហើយមិនត្រូវប្រៀបធៀបទៅនឹងអ៊ុយក្រែននោះទេ ហើយថា មនុស្សមួយចំនួនសង្កត់ធ្ងន់លើការគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយ នៅពេលនិយាយអំពីអ៊ុយក្រែន ប៉ុន្តែបោះជំហានជាន់លើបន្ទាត់ក្រហមនៃគោលនយោបាយ«ចិនតែមួយ» និងគាំទ្រឯករាជ្យកោះតៃវ៉ាន់ទៅវិញ។

លោកអនុរដ្ឋមន្ត្រីការបរទេសរូបនេះបានបញ្ជាក់ថា ថ្មីៗនេះសហរដ្ឋអាមេរិកបាននិងកំពុងដំឡើងសាច់ដុំរបស់ខ្លួននៅមាត់ទ្វារប្រទេសចិនដោយបានគៀងគរឱ្យមជ្ឈដ្ឋានជុំវិញប្រទេសចិនធ្វើការជំទាស់នឹងប្រទេសនេះ ហើយថែមទាំងបង្កភាពច្របូកច្របល់ពីបញ្ហាតៃវ៉ាន់ដើម្បីសាកល្បងការកំណត់បន្ទាត់ក្រហមរបស់ចិនផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


មេCIAអាមេរិកថា ពូទីននឹងធ្វើគ្រប់យ៉ាងមិនឲ្យចាញ់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្ដែពុំមានសញ្ញាចង់ប្រើនុយក្លេអ៊ែរទេ

លោក វីលៀម ប៊ឺន(William Burns) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិCIA បាននិយាយថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ជឿជាក់ថា…

បុរី មេគង្គ លែន នឹងមានការដាក់បង្ហាញគម្រាងទាំង២ រួមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងច្រើនមហាសាល នៅផ្សារធំថ្មី

ដោយមានការគាំទ្រនិងចាប់អារម្មណ៍ ពីណាក់អតិថិជនរបស់ បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់ ពេលនេះបុរី មេគង្គ លែន នឹងមានការរៀបចំតាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ