ប្រទេសចិន

ពលរដ្ឋចិនស្រវាទិញការធានារ៉ាប់រង និងផ្ញើប្រាក់ដុល្លារនៅហុងកុង ខណៈប្រាក់យ័នចុះខ្សោយ ហើយទំនុកចិត្តលើសេដ្ឋកិច្ចក្នុងស្រុករង្គោះរង្គើ


ក្រុមវិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទៅក្រៅប្រទេសចិនដីគោក ដើម្បីធ្វើការដាក់ប្រាក់បញ្ញើជាដុល្លារ និងទិញធានារ៉ាប់រងនៅទីក្រុងហុងកុង។ នេះជាសញ្ញាមួយដែលបង្ហាញថា ទំនុកចិត្តក្នុងស្រុកនៅពេលនេះកំពុងធ្លាក់ចុះ គួបផ្សំនឹងប្រាក់យន់របស់ចិនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងថែមទៀត។ រំហូរចេញរបស់ក្រុមវិនិយោគិនចិនដីគោកបានបង្ហាញអំពីក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលការស្ដារសេដ្ឋកិច្ចចិនឡើងវិញ ដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំងក្រោយសម័យជំងឺកូវីដ ហាក់កំពុងជាប់គាំង។
ពលរដ្ឋចិនស្រវាទិញការធានារ៉ាប់រងនិងផ្ញើប្រាក់ដុល្លារនៅហុងកុង ដ្បិតប្រាក់យ័នរងសម្ពាធរង្គោះរង្គើ

ការចំណាយលើទំនិញប្រើប្រាស់កំពុងថមថយ ទីផ្សារអចលនទ្រព្យនិងទីផ្សារភាគហ៊ុនស្ថិតក្នុងសភាពដុនដាប ហើយសាច់ប្រាក់វិញនៅគរក្នុងគណនីប្រាក់សន្សំ ឥតយកទៅវិនិយោគលើអ្វីឡើយ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ក្រុមវិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទៅក្រៅប្រទេសចិនដីគោក ដើម្បីធ្វើការដាក់ប្រាក់បញ្ញើជាដុល្លារ និងទិញធានារ៉ាប់រងនៅទីក្រុងហុងកុង។ ក្រុមឈ្មួញកណ្តាលនិយាយថា បុគ្គលម្នាក់ៗមានទំនួលខុសត្រូវចំពោះនិន្នាការយ៉ាងគំហុកខាងលើនេះ ហើយទំនោរនោះគ្មានសញ្ញាបង្ហាញពីភាពប្រសើរឡើងឡើយ។ ក្រុមអ្នកវិភាគព្រមានថា ស្ថានភាពបែបនេះអាចដាក់សម្ពាធបន្ថែមទៀតលើប្រាក់យន់ ខណៈដែលវាធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៨ ខែជាប់ៗគ្នាមកហើយ។

ទ្រព្យសម្បត្តិកាន់កាប់ដោយចិនដីគោកនៅក្រោមគោលនយោបាយទើបបង្កើតថ្មី ដែលអនុញ្ញាតឱ្យមានការវិនិយោគក្នុងសេវាកម្មបង្កើនទ្រព្យសម្បត្តិនៅទីក្រុងហុងកុង និងទីក្រុងម៉ាកាវ បានកើនលើសពី២ដង បើគិតចាប់តាំងពីចុងឆ្នាំមុន ដោយឡើងរហូតដល់ ១១០ លានដុល្លារ។ ចំនួនទឹកប្រាក់ដែលបានបង់លើការធានារ៉ាប់រងថ្មី ដែលប្រមូលបានដោយផ្អែកលើគោលនយោបាយធានារ៉ាប់រងរបស់ទីក្រុងហុងកុង បានឡើងដល់ជិត ២៧០០% គឺឡើងដល់ជិត ១០ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣។

លោក ហេឡិន ហ្សាវ (Helen Zhao) ជាឈ្មួញកណ្តាលធានារ៉ាប់រងម្នាក់ ដែលមមាញឹកជួយអតិថិជនដីគោកក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងហុងកុង បាននិយាយថា «មនុស្សកាន់តែច្រើនឡើងៗដឹងថា ពួកគេមិនអាចដាក់ស៊ុតរបស់ពួកគេនៅក្នុងកន្ត្រកតែមួយបានទេ»។ លោក ហេឡិន បានលើកឡើងថា ជម្លោះរវាងប្រទេសចិននិងសហរដ្ឋអាមេរិក និងទុទិដ្ឋិនិយមចំពោះអនាគតសេដ្ឋកិច្ចរបស់ប្រទេសចិន ជាកត្តាជំរុញកំណើនការវិនិយោគទ្រព្យសម្បត្តិនៅក្រៅប្រទេសចិនដីគោក។

ធានារ៉ាប់រងនៅក្រុងហុងកុងជាបណ្តាញមួយសម្រាប់ឱ្យជនជាតិចិនទិញទ្រព្យសកម្មនៅឯបរទេសតាំងពីយូរយារណាស់មកហើយ ជាមួយនឹងគោលនយោបាយផ្តល់ការការពារច្រើនជាងនៅចិនដីគោក និងផ្ដល់សេវាកម្មសន្សំនិងវិនិយោគជាប្រាក់ដុល្លារ ដែលអាចផ្ទេរចេញចូលជាសកលបាន។

លើសពីនេះទៅទៀត សេវាកម្មធានារ៉ាប់រងសញ្ជ័យក្នុងទីក្រុងហុងកុងផ្តល់ទិន្នផលអប្បបរមា ក្នុងអត្រា ៤,៥% ដែលល្អជាង ៣% នៅប្រទេសចិនដីគោក រីឯប្រាក់បញ្ញើជាប្រាក់ដុល្លារនៅទីក្រុងហុងកុងក៏ផ្តល់ការការពារពីការធ្លាក់ថ្លៃរបស់ប្រាក់យ័នផងដែរ។ យោងតាមធនាគារកណ្ដាលរបស់ចិន សម្រាប់រយៈពេលមួយឆ្នាំ ការដាក់ប្រាក់បញ្ញើជាដុល្លារផ្តល់ទិន្នផលក្នុងអត្រា ៤% ខណៈដែលបញ្ញើនៅប្រទេសចិនដីគោកបានតែ ២,៨% ប៉ុណ្ណោះ ហើយបញ្ញើជាប្រាក់យ័នទទួលបានប្រាក់ការ ១,៦៥%៕




អត្ថបទបន្ទាប់


ហេតុអ្វីបញ្ហាប្រឈមនៅតែមាន ទោះប្រធានសភាថៃថ្មីអាចត្រួសត្រាយផ្លូវឱ្យលោក ភីថា លីមចារឿនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រី?

ក្រុមអ្នកវិភាគអះអាងថា បញ្ហាប្រឈមនៅតែមាន ទោះបីជាប្រធានសភាថៃថ្មីអាចត្រួសត្រាយផ្លូវឱ្យលោក ភីថា លីមចារឿនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រីក៏ដោយ!!!រ …

ធនាគារជាតិបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៥,៥%ឆ្នាំនេះ ប៉ុន្តែអាចនឹងជួបបញ្ហាប្រឈមនៃវិបត្តិសកលជាច្រើន

ធនាគារជាតិ នៃកម្ពុជាបានបង្ហាញពីរបាយការណ៍ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៣នេះ ថាអាចនឹងរក្សាបានកំណើនរង្វង់ ៥,៥% ជាមួយអត្រាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ