ការអភិវឌ្ឍ​ទីក្រុងរណប

ជីប ម៉ុង បង្ហាញមហិច្ឆតាប្រែក្លាយគម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញ ទៅជាទីក្រុងមួយដ៏អស្ចារ្យ​


ក្រុមហ៊ុនជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងស្រុងរបស់គម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញកាលពីឆ្នាំមុននោះ បានប្រកាសពីមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយទីក្រុងរណប ហ្គ្រេនភ្នំពេញ ដែលធ្លាប់តែស្ងប់ស្ងាត់ ទៅជាទីក្រុងដ៏អស្ចារ្យ សម្រាប់ការរស់នៅ ធ្វើពាណិជ្ជកម្ម និងផ្ទៃបៃតង។
ជីប ម៉ុង បង្ហាញមហិច្ឆតាប្រែក្លាយគម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញ ទៅជាទីក្រុងមួយដ៏អស្ចា (រូបភាព៖ ហ្វេសប៊ុក​ជីបម៉ុង)
ដោយ

លោកឧកញ៉ា លាង ហេនរី អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន បាន​អះអាងថា ក្រុមហ៊ុនបាន​​ចំណាយ​ពេលវេលារាប់សិប​​ខែមកហើយ ក្នុងការ​សម្រេច​បាន​​នូវការ​រៀបចំ​ប្លង់​មេសម្រាប់​ការអភិវឌ្ឍ​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ​នេះ ហើយបច្ចុប្បន្នក្រុមហ៊ុន​ក៏បាននិងកំពុង​សាងសង់​នូវហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​ផងដែរ។ លោក លាង ហេនរី គូសបញ្ជាក់ទៀតថា ជាចក្ខុវិស័យ​​របស់​ក្រុមហ៊ុន នឹងប្រែក្លាយ​ទីក្រុង​រណប​មួយនេះ ទៅជាទីក្រុង​​មួយ​ដ៏អស្ចារ្យ សម្រាប់​ការរស់នៅ ការធ្វើពាណិជ្ជកម្ម និងពោរពេញ​ដោយ​ផ្ទៃ​បៃតង។

កាលពីព្រឹក​ថ្ងៃទី ១៨ ខែឧសភានេះ ក្រុមហ៊ុនជីប ម៉ុង លែន​ ក៏ទើបតែ​បាន​បុកគ្រឹះសាងសង់​នូវគម្រោង​បុរី​លំនៅដ្ឋាន​​ដំបូង​របស់ខ្លួន នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញនេះដែរ តាំងបានទិញ​យក​ទីក្រុង​រណបនេះមក។ ក្រៅពីនេះ តាមផែនការ​ ​ក្រុមហ៊ុន ជីប ម៉ុង លែន នឹង​មាន​​សាងសង់​​នូវ​សួនច្បារ​ដ៏ធំ Central Park ដំបូង​បំផុត​នៅកម្ពុជា រួមជាមួយនឹង​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌលកីឡា​ដ៏ធំ​សម្បើម​ ក៏នឹង​មាន​វត្តមាន​នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ​នេះផងដែរ។

បើតាម​លោកឧកញ៉ា លាង ហេនរី ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ គឺមាន​ផ្ទៃដីសរុប​ជាង ២៦០ ហិកតា ហើយបច្ចុប្បន្ន​​​ទីក្រុង​រណបនេះ នៅមាន​ផ្ទៃដី​សល់ទំនេរ​ជាច្រើន​ដើម្បីអភិវឌ្ឍគម្រោង​ធំៗ​នានា ដែលបាន​រៀបចំ​ទៅតាម​ប្លង់មេ។ លោកបន្ថែមថា ក្រុមហ៊ុន​បាន​ចំណាយពេលវេលា​​ជាច្រើនខែ និងវិស្វករជំនាញ​ពីបរទេស​ ដើម្បីរៀបចំប្លង់​មេ​​សម្រាប់​​ការអភិវឌ្ឍ​ទីក្រុងរណបមួយនេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន​បាន​និងកំពុង​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​មួយចំនួនផងដែរ។

លោកឧកញ៉ា លាង​ ហេនរី បានគូសបញ្ជាក់ទៀតថា សម្រាប់​គម្រោង​​លំនៅដ្ឋាន​ទី១ ដែលក្រុមហ៊ុន​ជីបម៉ុង បាន​បុកគ្រឹះសាងសង់​នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញនេះ គឺមានផ្ទៃដីជាង​៥០ហិកតា ដែលប្រើទុន​​អភិវឌ្ឍ​រាប់រយលានដុល្លារអាមេរិក។ លោកឧកញ៉ា បន្ថែមថា បើទោះបី​មាន​បញ្ហា​កូវីដ-១៩ កំពុង​រីករាល​ដាល​ជាសកល​ និងបាន​​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​មួយចំនួន​ក៏ដោយចុះ ប៉ុន្ដែ ចំពោះ​ក្រុមហ៊ុន​ជីបម៉ុង គឺនៅតែមានជំនឿចិត្ត​ចំពោះ​​ទី​ផ្សារ​អចលនទ្រព្យ​​នៅកម្ពុជា ខណៈដែល​ក្រុមហ៊ុននេះ បានចាក់ស្រេះ​យ៉ាង​រឹងមាំ​​ក្នុងសេដ្ឋកិច្ច​កម្ពុជា​ប្រមាណ ៤ទសវត្សរ៍មកហើយ។
សូមបញ្ជាក់ថា គម្រោងទីក្រុងរណប ហ្គ្រេន ភ្នំពេញនេះ ត្រូវបានក្រុមហ៊ុន ជីប ម៉ុង លែន ទិញយក​ទ្រព្យសម្បត្តិ​សកម្ម និងអាជីវកម្ម​ទាំងស្រុង កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


សាលារាជធានីភ្នំពេញ ព្រមានបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល

រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយ ជូនដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញ ត្រូវមានការប្រុងប្រយ័ត្ន ន…

ខេត្តបាត់ដំបងចាប់ផ្តើមបង្កបង្កើនផលស្រូវបាន៣ម៉ឺនហិកតាហើយ លឿនជាងឆ្នាំមុន

នៅដើមរដូវវស្សាឆ្នាំនេះ បន្ទាប់ពីធ្លាក់ភ្លៀងប៉ុន្មានមេមក ជាទម្លាប់កសិករខេត្តបាត់ដំបង ក៏ដូចជាកសិករនៅខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា បានចាប់ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ