កម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រួមគ្នានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីប្រកាសពីការមកដល់និងដំណើរការសាងសង់ផ្សារទំនើប ធំជាងគេក្នុងតំបន់ ជីប ម៉ុង 50M ម៉ល ក៏ដូចជាត្រៀមប្រកាសកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មីផាកលែន 50M ទី៣ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។
គម្រោងផាកលែន 50M ទី៣ នេះនឹងនាំមកជូននូវ ទីតាំងថ្មី ប្រភេទផ្ទះថ្មី និង មុខងារប្រើប្រាស់កាន់តែសម្បូរបែប ដែលនឹងធ្វើឱ្យអតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មី ដ៏ពេញលេញ។ ពិសេស មានសួនឧទ្យាន 50M ដ៏វែងសន្ឋឹង មានធម្មជាតិបៃតងស្រងាត់ ខ្យល់អាកាសបរិសុទ្ឋដ៏ស្រស់ស្រាយ ពេញ ៣៦៥ ថ្ងៃ ត្រៀមស្វាគមន៍អតិថិជនជាស្រេច ក្រោយបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ។ ក្លឹបហោស៍ 50M ទំនើប ដែលមានបំរើជូននូវមុខងារសម្បូរបែបប មានបំពាក់ឧបករណ៏កីឡាទំនើបៗ អាងហែលទឹកដ៏ស្រស់ស្រាយ និងកន្លែងធ្វើការរួមដ៏មានផាសុកភាព គ្រោងនឹងដាក់ដំណើរការរបម្រើជូនអតិថិជន ក្នុងពេលឆាប់ៗ នេះ។
មិនតែប៉ុណ្ណោះ ផ្សារទំនើប ជីប ម៉ុង 50M ដែលនឹងត្រូវបានសាងសង់ដោយមានកម្ពស់ ២ ជាន់ លើផ្ទៃដីសរុបចំនួន ១៥០០០ ម៉ែត្រការ៉េ ជាផ្សារទំនើបដ៏ធំជាងគេក្នុងតំបន់ចំការដូង ផ្តល់ជូននូវភាពងាយស្រួល និង ស៊ីវីល័យក្នុងការរស់នៅ តាមរយះមុខងារកម្សាន្ត រួមមាន៖ រោងភាពយន្ត ផ្សារទំនើប ហាងលក់ទំនិញ កន្លែងញ៉ាំអាហារនិងភេសជ្ជៈឆ្ងាញ់ៗ និងហាងសម្លៀកបំពាក់ ដែលនឹងមានម៉ាកយីហោល្បីៗ ជាច្រើនទៀត។ ជាមួយនឹងមហាវិថី ឈុន គង់ ដ៏ថ្មីសន្លាង ១ខ្សែ មានចម្ងាយ ៥គីឡូម៉ែត និងទទឹង ៥០ ម៉ែត ផ្សារភ្ជាប់តំបន់ចម្ការដូង ទៅកាន់ផ្លូវជាតិលេខ២ កាត់តាមផ្លូវ ៦០ ម៉ែត្រ ពិតជាធ្វើអោយគម្រោង ផាកលែន 50M កាន់់តែកៀកបង្កើយ មានផ្លូវខ្វាត់ខ្វែង ក្លាយជាតំបន់ដ៏មានសក្កានុពលខ្លាំងសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។