ការវិនិយោគវិស័យសំណង់

សំណង់តម្លៃជាង ៧ពាន់លានដុល្លា បានទទួលលិខិតអនុញ្ញាតពីរាជរដ្ឋាភិបាលនៅ ១១ខែ ឆ្នាំ២០២០


មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏សកម្មភាពនៃដំណើរការស្នើសុំច្បាប់អនុញ្ញាតសាងសង់សំណង់នៅកម្ពុជានៅតែមានជាបន្តបន្ទាប់នៅឆ្នាំ២០២០នេះ។ ជាស្តែង ក្នុងរយៈពេល១១ ខែ ឆ្នាំ២០២០ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ប្រមាណជាង ៤ពាន់ គម្រោង ជាមួយនឹងទុនវិនិយោគជាង ៧.៥០០ លានដុល្លារ។
សំណង់តម្លៃជាង ៧ពាន់លានដុល្លា បានទទួលលិខិតអនុញ្ញាតពីរាជរដ្ឋាភិបាលនៅ ១១ខែ ឆ្នាំ២០២០
ដោយ

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បាន​គូស​បញ្ជាក់ថា ក្នុងរយៈពេល ១១ខែឆ្នាំ២០២០ នេះទាំង​សមត្តិកិច្ច​ថ្នាក់ជាតិ និងរាជធានីខេត្ត​បាន​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់ ៤.៣២៨គម្រោង និងទន្ទឹម​ជាមួយគ្នានេះ ក៏នៅ​មាន​គម្រោង​ជាច្រើន​មួយចំនួន​ទៀត​ ដែលក្រសួង និងមន្ទីរ​រាជធានីខេត្ត​កំពុង​បន្ត​ពិនិត្យ​ដើម្បី​ផ្តល់លិខិត​អនុញ្ញាត​សាងសង់​ជាបន្ត​បន្ទាប់​ទៀតផងដែរ។

ឯកឧត្តម ឡៅ ទិព្វសីហា អះអាងថា ភាគច្រើននៃ​គម្រោង ដែលបាន​ស្នើសុំ​សាងសង់​នាពេលនេះ រួមមាន​អគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារ​លំនៅដ្ឋាន​លក្ខណៈបុរី ប្រភេទ​ផ្ទះល្វែង សំណង់អគារ សំណង់អគារ ពហុមុខងារ​ សំណង់​រោងចក្រ​ឧស្សាហកម្ម​នានា​នៅតែ​ដំណើរ​ការ​ស្នើសុំ​សាងសង់​ជាបន្តបន្ទាប់ ហើយរាល់​សំណង់​ទាំង​អស់​នេះ ពិតជាបាន​ដំណើរការ​សាងសង់​តាមការ​ស្នើសុំ​ភ្លាមៗ​តែម្តងសម្រាប់​ឆ្នាំ ២០២០នេះ។

ឯកឧត្តមឡៅ ទិព្វសីហា បានឲ្យដឹង​ទៀតថា ក្នុង​រយៈពេល​ជាមួយគ្នានេះ ការវិនិយោគ​របស់​អ្នក​វិនិយោគ​មកពីបរទេស​នៅតែ​មាន​ជាបន្តបន្ទាប់ដែរ ក្នុងរយៈពេល១១ ខែនេះ ការវិនិយោគ​របស់​វិស័យ​ឯកជន​មក​ពីបរទេស​ក្នុងវិស័យ​សំណង់ មានតម្លៃទុន​ប្រមាណ ១.៣០០​លាន​ដុល្លារ ជាមួយនឹង​គម្រោង​ជាង ១០០គម្រោង ក្នុងនោះ អ្នកវិនិយោគ​មកពី​ប្រទេសចិន​បាននាំមុខគេ​ក្នុងការ​វិនិយោគ​វិស័យ​សំណង់​នៅកម្ពុជា ដែលមាន​គម្រោង ៧៨គម្រោង និងទុន​វិនិយោគជាង ១ពាន់លានដុល្លារ។

បើតាមឯកឧត្តម ឡៅ ទិព្វសីហា គិតពីឆ្នាំ ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ការបោះទុន​វិនិយោគ​របស់​វិស័យឯកជន​មកពី​បរទេស​មាន ៦២៧ គម្រោង ដែលមាន​ទុនវិនិយោគ​ជាង ៩.៥០០​លានដុល្លារ ក្នុងចំណោម​អ្នកវិនិយោគ​មកពី ២២ ប្រទេស ហើយក្នុងនោះ អ្នកវិនិយោគ​ដែលនៅតែ​បន្តនាំមុខ​គេ​ គឺអ្នក​វិនិយោគ​មកពី​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី និងអាមេរិក៕

None



អត្ថបទបន្ទាប់


ឧកញ៉ា ៦រូបទៀត ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារទៅជា អ្នកឧកញ៉ា

យ៉ាងហោចណាស់ មានឧកញ៉ា ចំនួន ៦រូបទៀត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដំឡើងគោរមងារពីឧកញ៉ា ទ…

អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ តួកគី នៅក្នុងសប្ដាហ៍នេះ!

បើមិនមានអ្វីប្រែប្រួលទេ តាមផែនការ ប្រទេសអង់គ្លេស និងតួកគី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃអង្គារ ទី២៩ ខែធ្នូនេះហើយ។ ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ