
សារព័ត៌មាន The Telegraphចុះផ្សាយថា ប្រទេសកម្ពុជា ថៃ និងមីយ៉ាន់ម៉ា បូកសរុបចូលគ្នា ដុតបំផ្លាញគ្រឿងញៀនដែលមានតម្លៃប្រមាណ ១ពាន់លានដុល្លារ ដើម្បីប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនពិភពលោក។
នៅប្រទេសមីយ៉ាន់ម៉ា គ្រឿងញៀនក្នុងតម្លៃប្រមាណ ៣៨៥លានដុល្លារ ត្រូវបានដុតបំផ្លាញចោលនៅក្នុងពិធីផ្លូវការចំនួន ៣ នៅទូទាំងប្រទេស។
នៅឯជាយរាជធានីបាងកក ប្រទេសថៃវិញ អាជ្ញាធរថៃបានដុតបំផ្លាញគ្រឿងញៀនដែលមានតម្លៃប្រហែល ៥៨៩លានដុល្លារ ដែលរួមមានថ្នាំយ៉ាបា និងថ្នាំមេតំហ្វេតាមីន។
ដោយឡែកនៅប្រទេសកម្ពុជាវិញ សារព័ត៌មាន The Telegraph ដដែល សរសេរថា អាជ្ញាធរកម្ពុជាក៏បានដុតបំផ្លាញគ្រឿងញៀន ១៣០គីឡូក្រាម ដែលមានតម្លៃប្រមាណ ៤លានដុល្លារ ផងដែរ៕