កំណើនសណ្ឋាគារនៅកម្ពុជាជំរុញកំណើនការនាំចូលបរិក្ខារប្រណីតៗពីបរទេស
មួយរយៈពេលចុងក្រោយនេះ វិស័យទេសចរណ៍នៅកម្ពុជា បាននិងកំពុងរីកលូតលាស់យ៉ាងខ្លាំង ខណៈកំណើនភ្ញៀវទេសចរអន្តរជាតិសម្រុកច…
សារព័ត៌មានខេមបូណូមីស បានទំនាក់ទំនងទៅ លោក ទូច សំណាង អគ្គនាយករងទទួលបន្ទុកកិច្ចការសាងសង់វិនិយោគរបស់ក្រុមហ៊ុន OCIC ដើម្បីលម្អិតពីព័ត៌មាននេះ ប៉ុន្តែ លោកជាប់រវល់ប្រជុំ ដោយបានបង្វែរសំណួរទៅផ្នែកលក់គម្រោងនេះផ្ទាល់វិញ។
អ្នកលក់គម្រោង The Food Palace ម្នាក់សុំមិនបញ្ចេញឈ្មោះ មិនអាចប្រាប់ពីចំនួនទឹកប្រាក់វិនិយោគលើគម្រោងនេះបានទេ ដោយគ្រាន់តែប្រាប់ថា គម្រោង The Food Palace គឺជាតំបន់អាហារដ៏ធំជាងគេនៅភ្នំពេញ ដែលមានហាង និង រទេះលក់អាហារចម្រុះជាតិសាសន៍ សរុបជាង២០០កន្លែង ដោយស្ថិតលើផ្ទៃដីចំនួន២ហិចតានៅក្នុងទីក្រុងរណបជ្រោយចង្វារ។
បើតាមគម្រោង តំបន់អាហារដ្ឋានដ៏ធំនេះ នឹងផុសឡើងនៅទីក្រុងរណបជ្រោយចង្វារនាពាក់កណ្តាលឆ្នាំ២០១៨ ទន្ទឹមគ្នានឹងការសម្ភោធស្ពាន បាឡេ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ឆ្ពោះទៅតំបន់ទីក្រុងរណបជ្រោយចង្វារ៕