ហ្សបហោស៍ លំនៅឋានអាជីវកម្ម ត្រូវបានសាងសង់ឡើង ក្នុងទីតាំងល្អដែលជាទីប្រជុំជនពាណិជ្ជកម្ម មានមនុស្សរស់នៅច្រើនកុះករ ក្នុងតំបន់អភិវឌ្ឍ ទើបសក្តិសមសម្រាប់ការប្រកបអាជីវកម្មផងដែរ។
បើក្រឡេកមើលការអភិវឌ្ឍ តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីស្ពានព្រះមុនីវង្ស ដល់តំបន់បឹងស្នោ កំពុងតែរីកដុះដាលទៅដោយគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន រួមទាំងផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ បានក្លាយជាទីតាំងប្រជុំជនពាណិជ្ជកម្មមួយ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។
បច្ចុប្បន្ននេះ តំបន់បឹងស្នោ លែងស្ងប់ស្ងាត់ដូចកាលពីមុនឡើយ ក្រោយពេល គម្រោងដ៏ធំមួយរបស់បុរី ប៉េង ហួត ដែលមានឈ្មោះថាហ្គ្រេនស្តាផ្លាទីនីម និងហ្គ្រនស្តាផ្លាទីនីម អេកូ ខលឡិកសិន បានលេចរូបរាងឡើង។
លើផ្ទៃដីជាង៣០០ហិចតា គម្រោងដ៏ធំនេះ បានប្រែក្លាយតំបន់បឹងស្នោរ ជាទីក្រុងរណបមួយ ដ៏សម្បូរបែប ដែលរួមមាន ឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិ ពិតជាផ្តល់ជូននូវ បទពិសោធន៍ថ្មីប្លែក និង ភាពសម្បូរបែបនៃការរស់នៅបែបថ្មី ថែមទាំងមានសួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ទៀតផង។ ក្រៅតែពីភាពសម្បូរបែបខាងលើ ក្នុងគម្រោងដ៏ធំនេះ ក៏បានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម ដែលមានលំនៅដ្ឋានជាច្រើនប្រភេទសម្រាប់អតិថិជនធ្វើការជ្រើសរើស។
រីឯ គម្រោងដឹស្តាផ្លាទីនីម ប៉ូឡារីស ១ ដឹស្តាផ្លាទីនីម ប៉ូឡារីស ២ ដឹស្តាផ្លាទីនីម រ៉ូសាតូ និងគម្រោងថ្មីមួយទៀត ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ សុទ្ធសឹងតែជាគម្រោងពាណិជ្ជកម្មដែលសក្តិសមសម្រាប់ប្រកបអាជីវកម្មគ្រប់ប្រភេទ ព្រោះគម្រោងខាងលើ ប្រមូលផ្តុំទៅដោយសាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ស្ថិតក្នុងតំបន់ពាណិជកម្មរួមគ្នាតែមួយ។
សូមបញ្ជាក់ ផងដែរថា លំនៅឋាន ប្រភេទហ្សបហោស៍នេះមានជាច្រើនប្រភេទដូចជា៖ ហ្សបហោស៍A ហ្សបហោស៍B ហ្សបហោស៍C ហ្សបហោស៍D និងហ្សបហោស៍ Classic រួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណីតភាព សោភ័ណភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម របស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth