ថៃត្រៀមជម្លៀសប្រជាជនថៃចេញពីអ៊ុយក្រែន

ថៃត្រៀមជម្លៀសប្រជាជនថៃចេញពីអ៊ុយក្រែន ខណៈរុស្ស៊ីកំពុងវាយសង្គ្រុបទៅលើរដ្ឋធានីកៀវ


ស្របពេលដែលស្ថានការណ៍នៅអ៊ុយក្រែនកាន់តែអាប់អ៊ួរខ្លាំងឡើងនោះ ប្រទេសថៃកំពុងញាប់ដៃញាប់ជើងក្នុងការត្រៀមទៅជម្លៀសប្រជាជនរបស់ខ្លួនចេញពីទឹកដីដែលកំពុងផ្ទុះសង្គ្រាមមួយនេះ ខណៈបច្ចុប្បន្នប្រជាជនថៃប្រហែល២៥០នាក់កំពុងរស់នៅទីនោះ។
ថៃត្រៀមជម្លៀសប្រជាជនថៃចេញពីអ៊ុយក្រែន
ដោយ

ដើម្បីជម្លៀសប្រជាជនរបស់ខ្លួន រដ្ឋាភិបាលថៃ បាន​ត្រៀមរួចរាល់ហើយ​នូវយន្ដហោះពិសេស ដើម្បីទៅទទួល​ប្រជាជនខ្លួនចេញពីអ៊ុយក្រែន ប្រសិនបើភាពតានតឹងជាមួយរុស្ស៊ីកើនឡើងកាន់តែខ្លាំង។ នេះបើតាម​ការអះអាង​របស់​ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ និងត្រូវបាន​ចុះផ្សាយដោយកាសែតបាងកកប៉ុស្ដិ៍។

លោកស្រី Rachada អ្នកនាំពាក្យ​រាជរដ្ឋាភិបាលថៃបាននិយាយថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភចំពោះសុវត្តិភាពរបស់ជនជាតិថៃ​ដែលរស់នៅអ៊ុយក្រែន​ ហើយក្រសួងការបរទេសបានផ្តល់ព័ត៌មានថ្មីៗជាប្រចាំ បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនតាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មក។ ក្រសួងបានបញ្ចាក់ថា ផែនការជម្លៀសនេះគឺនឹងធ្វើឡើងក្នុងករណីមានអាសន្ន ដោយជើងហោះហើរពិសេស​បានត្រៀមរួចជាស្រេច ដើម្បីបញ្ជូនទៅជម្លៀសប្រជាជនថៃចេញពីអ៊ុយក្រែន។

បច្ចុប្បន្ន ស្ថានភាពនៅអ៊ុយក្រែន​ កំពុងវិវត្ត​កាន់តែអាក្រក់ទៅៗហើយ ខណៈដែល​កងទ័ពរុស្ស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបាញ់ស្រេចគ្រាប់មីស៊ីល​ទៅលើ​រដ្ឋធានី កៀវ​របស់អ៊ុយក្រែន។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលថៃ​បានអះអាងថា ក្នុងករណី​អ៊ុយក្រែនបិទដែនអាកាសរបស់ខ្លួន និង ចំពោះយន្តហោះស៊ីវិល នោះយានជំនិះផ្សេងទៀត​នឹងត្រូវបានរៀបចំ ដើម្បីនាំជនជាតិថៃនៅអ៊ុយក្រែន​ឆ្លងកាត់ព្រំដែនទៅកាន់ទីក្រុង Warsaw ក្នុងប្រទេសប៉ូឡូញ ហើយនឹងឡើងយន្តហោះពិសេសរបស់ថៃ ដើម្បីត្រឡប់ទៅមាតុប្រទេសវិញ។ 

គួរជម្រាបថា បើតាមការលើកឡើងរបស់ លោក Supoj Malaniyom អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ បានឲ្យដឹងថាមានជនជាតិថៃប្រហែល ២៥០ នាក់ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងនោះផងដែរ រដ្ឋាភិបាលថៃក៏បានសម្តែង​នូវការព្រួយបារម្ភអំពីសង្គ្រាម​ផ្ទុះឡើង​រវាងរុស្ស៊ី និង

អ៊ុយក្រែន ហើយប្រទេស​ថៃ​​​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​ដោះស្រាយ​ជម្លោះ​តាម​រយៈ​ការ​សន្ទនាដោយសន្តិវិធី៕

None



អត្ថបទបន្ទាប់


មហាអំណាចឥណ្ឌា និងចិនកំពុងដើរផ្លូវកណ្ដាល មិនលូកដៃជ្រៅទៅក្នុងសង្គ្រាមនៅអ៊ុយក្រែនឡើយ

នៅពេលដែលរុស្ស៊ី និងលោកខាងលិចប្រឈមមុខដាក់គ្នាលើអ៊ុយក្រែន ដែលវាប្រហែលជាវិបត្តិដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ម…

សេតវិមានអាមេរិកស្នើសភាអនុម័តថវិកា ៦,៤ពាន់លានដុល្លារជួយដោះស្រាយវិបត្តិនៅអ៊ុយក្រែន

សេតវិមានអាមេរិក នៅទី ២៥ កុម្ភៈ បានស្នើទៅកាន់សភាដើម្បីអនុម័តកញ្ចប់ថវិកាជំនួយក្នុងតម្លៃ៦,៤ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិមនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ