១) ផ្លាស់ប្តូរគំនិតអវិជ្ជមានអំពីលុយ ដោយងាកមកគិតវិជ្ជមានដូចអ្វីដែលអ្នកមានគិត ៖ ដូចជាគិតថា ថ្ងៃនេះ ខ្ញុំអត់លុយមែន ប៉ុន្តែ ១០ឆ្នាំទៀត ខ្ញុំប្រាកដជាមានលុយច្រើន។ ភាពមានបានមិនមែនជាព្រេងវាសនាទេ ប៉ុន្តែ គឺជាការប្រឹងប្រែងដោយភាពវាងវៃ និងការយល់ពីឱកាស។
២) សងផ្តាច់នូវបំណុលអាក្រក់ដូចជាការបង់រំលោះរបស់របរប្រើប្រាស់ដែលមិនចាំបាច់។ល។ ៖ បំណុលទាំងនេះមានការប្រាក់ខ្ពស់ ហើយរបស់របរដែលទិញបង់រំលោះ ដូចជា ទូរសព្ទ រថយន្ត និងគ្រឿងអេឡិចត្រូនិកនានា មានការធ្លាក់តម្លៃលឿនណាស់។
៣) ប្តូរឥរិយាបថក្នុងការប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព៖ ពោល គឺលុយដែលរកបានត្រូវបែងចែកជាពីរគត់ គឺជាគ្រាប់បាយ និងគ្រាប់ពូជ។ គ្រាប់បាយ មានន័យថា ចាយតែអ្វីដែលចាំបាច់ដូចមនុស្សត្រូវការហូបបាយដើម្បីរស់។ រីឯគ្រាប់ពូជ គឺយកទៅវិនិយោគដើម្បីបង្កើតលុយ។ បើលុយដែលរកបានច្រើនបំផុត ៤០% ជាគ្រាប់បាយ និង ៦០% ទៀត ជាគ្រាប់ពូជ នោះអ្នកក្រមិនយូរទេ។
៤) យកលុយដែលគ្រាប់ពូជទៅបង្កើតជាផលចំណេញតាមរយៈការវិនិយោគលើភាគហ៊ុន (Stocks) ការវិនិយោគលើអចលនទ្រព្យ ការវិនិយោគលើក្រុមហ៊ុនគ្រប់គ្រងមូលនិធិរួមគ្នា (Fund Management Company)។ល៕