សេដ្ឋកិច្ចសកលស្ថិតលើផ្លូវទៅរកវិបត្តិ?

ការស្ទង់មតិដោយរ៉យទ័របង្ហាញថា សេដ្ឋកិច្ចសកលកំពុងស្ថិតលើផ្លូវទៅរកវិបត្តិ


សេដ្ឋកិច្ចពិភពលោកកំពុងខិតជិតដល់ការធ្លាក់ចូលក្នុងវិបត្តិមែនទែនហើយនាពេលនេះ ខណៈដែលអ្នកសេដ្ឋកិច្ចជាច្រើន ដែលត្រូវបានស្ទង់មតិដោយ Reuters ជាថ្មីម្តងទៀត បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសមានសេដ្ឋកិច្ចធំៗសំខាន់ៗ និងស្របពេលដែលធនាគារកណ្តាល បន្តដំឡើងអត្រាការប្រាក់ឥតស្រាកស្រាន្តដើម្បីកាត់បន្ថយអតិផរណា។
សេដ្ឋកិច្ចសកលស្ថិតលើផ្លូវទៅរកវិបត្តិមែនឬយ៉ាងណា?
ដោយ

អ្វីដែលគេឃើញច្បាស់នោះ គឺថា ប្រទេសសេដ្ឋកិច្ចធំៗ​ភាគច្រើន ដែលបាន​ធ្លាក់ចូលទៅក្នុងវិបត្តិរួចទៅហើយ ឬខ្លះទៀត​កំពុង​ស្ថិតនៅមាត់ជ្រោះនៃវិបត្តិនោះ ពេលនេះកំពុងតែ​ចាប់ផ្ដើម​មាន​អត្រាគ្មានការងារ​ធ្វើ​ថយចុះមកវិញ បើធៀបនឹង​អំឡុងពេលនៃ​ការដាំក្បាលចុះកាលពីមុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

បច្ចុប្បន្នភាគច្រើននៃធនាគារកណ្តាលក្នុងពិភពលោកកំពុងដំឡើងអត្រាការប្រាក់គោល លើសពី ២ភាគ៣ នៃអត្រាការប្រាក់ដែលគេកំណត់ទុក ប៉ុន្តែ​ដោយការដំឡើង​ការប្រាក់រួចហើយ តែអតិផរណានៅតែបន្ដមានខ្ពស់ដដែល ហានិភ័យនៃសេដ្ឋកិច្ចធ្លាក់ចូល​ក្នុងវិបត្តិនឹង​កាន់តែមានខ្ពស់ដូចគ្នា។

មូលហេតុដែលសេដ្ឋកិច្ចសកល​នឹងជួបវិបត្តិមួយទៀតនោះ គឺនៅឆ្នាំក្រោយគេ​នឹងលែងធ្វើអ្វី​បានទៀត ពោលគឺ មិនអាចដំឡើងអត្រាការប្រាក់បានទៀត។ ដំបូងឡើយកំណើនអតិផរណា កើតមានភ្លាមៗ ធនាគារកណ្តាលនានាមានការយឺតយ៉ាវក្នុងការឆ្លើយតប។ ពួកគេទើបតែសម្រុកដំឡើងអត្រាការប្រាក់ភ្លាមៗ និងបន្តបន្ទាប់នៅចុងឆ្នាំ២០២២នេះ ដែលធ្វើឱ្យអត្រាការប្រាក់គោលឡើងដល់កំរិតខ្ពស់បំផុតមួយ មិនអាចដំឡើងទៀត​បាននៅឆ្នាំក្រោយ។

លោក ម៉ាយឃើល អេវឺរី(Michael Every) អ្នកជំនាញយុទ្ធសាស្រ្តសេដ្ឋកិច្ច​សកលនៅធនាគារ Rabobank បាននិយាយថា ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល គឺជាអ្វីដែលមនុស្សគ្រប់គ្នាកំពុងព្រួយបារម្ភ និងជាប្រធានបទសំខាន់ ដែលត្រូវយលុមកពិភាក្សាឲ្យបានទាន់ពេលវេលា។ លោកគិតថា វាគឺជារឿងដែលមិនអាចទុកយូរបានទេ នៅពេលអ្នកមើលនិន្នាការនៅក្នុងប្រទេសសេដ្ឋកិច្ចសំខាន់ៗបានបង្ហាញយ៉ាងច្បាស់ទៅហើយនោះ អំពីនិន្នាការដាំក្បាលចុះសេដ្ឋកិច្ច។

អ្នកជំនាញរូបនេះព្រមានថា គេមិនអាចយកអត្រាភាពគ្មានការងារធ្វើ ដែលមានទាប មកវាស់វែង ឆ្លុងបញ្ចាំងនឹងអតិផរណាដែលមានខ្ពស់ ហើយចាត់ទុកវិបត្តិសេដ្ឋកិច្ចថា ជារឿងមិនអាចទៅរួចនោះទេ។ មនុស្សមានការងារធ្វើ​មែនតែពួកគេមិនបាន​កើនចំណូលឡើយ តែត្រូវបង្កើនការចំណាយដោយសារតែអ្វីៗសុទ្ធ​តែឡើងថ្លៃ។ មួយវិញទៀត ធនាគារកណ្តាលរឹតតែមិនអាច​យកសូចនាករនេះ ជាមូលហេតុដើម្បីបន្តដំឡើងអត្រាការប្រាក់គោលឡើយ។

គួរកត់សម្គាល់ថា ក្នុងចំណោមធនាគារ​កណ្តាលចំ​នួន២២ ដែល Reuters បានស្ទង់មតិលើកនេះ មានធនាគារកណ្តាលក្នុង​ប្រទេសតែ៦ប៉ុណ្ណោះ ដែលមានកំរិតអតិផរណា​ស្របតាម​គោលដៅដែលបានកំណត់ទុកប្រចាំឆ្នាំរបស់ពួកគេ ក្រៅពីនោះគឺសុទ្ធសឹងតែ​កើនលើសពីគោលដៅ។

ក្នុងពេលនេះ ទីផ្សារភាគហ៊ុន និងមូលបត្របំណុលពិភពលោក​ស្ថិតក្នុងភាពច្របូកច្របល់ ខណៈពេលដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្ពស់​បំផុតមិនធ្លាប់មានក្នុងទីផ្សារប្តូរប្រាក់បរទេស ដោយសារតែការដំឡើងអត្រាការប្រាក់គោល​ជាច្រើន​លើករបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។

ក្នុងចំណោមសេដ្ឋវិទូ ២៤២ ដែលបានស្ទង់មតិដោយ Reuters មាន៧០% ឬស្មើនឹង១៧៣នាក់ បាននិយាយថា ការរស់របស់ពលរដ្ឋនៅក្នុង​ប្រទេស ដែលពួកគេបានស្រាវជ្រាវ​នឹង​មាន​និន្នាការកាន់តែអាក្រក់ទៅៗ​ក្នុងរយៈពេលប្រាំមួយខែខាងមុខ ខណៈនៅសល់​សេដ្ឋវិទូ ៦៤នាក់ទៀត រំពឹងថា វិបត្តិនានានឹងប្រសើរឡើង។

សូមជម្រាបថា កំណើនសេដ្ឋកិច្ចសកល​ត្រូវបានព្យាករណ៍ថានឹងមានមកនៅត្រឹម ២,៣% ក្នុងឆ្នាំ២០២៣ ធ្លាក់ចុះពីការរំពឹងទុក ២,៩%នៅឆ្នាំនេះ ហើយបន្ទាប់មកអាចស្ទុះងើបឡើងវិញ ដល់៣%ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការស្ទង់មតិពីអ្នកសេដ្ឋកិច្ចតាមរយៈ Reuters ដែលបានសិក្សាគ្របដណ្តប់លើប្រទេសមានសេដ្ឋកិច្ចសំខាន់ៗចំនួន៤៧ធ្វើឡើងកាលពីចុងខែកញ្ញាដល់ចុងខែតុលានេះ។

ជាមួយគ្នានេះ សេដ្ឋកិច្ច​ប្រទេសចិន​ដែលជាសេដ្ឋកិច្ចធំទី២របស់ពិភពលោក​នោះ ត្រូវបានព្យាករថា​នឹងសម្រេចបានកំណើន​៣,២% នៅឆ្នាំ២០២២ គឺមានទាបជាង​គោលដៅកំណើន​របស់​រដ្ឋាភិបាលចិន ដែលធ្លាប់រំពឹងថានឹងកើន ៥,៥%។ សេដ្ឋកិច្ចមហាយក្សឥណ្ឌាឯណោះវិញ ត្រូវបានព្យាករថា នឹង​មានក្នុងរង្វង់៦,៩% នៅឆ្នាំសារពើពន្ធ​២០២២-២០២៣ និងបនកំណើន៦,១% នៅឆ្នាំក្រោយ។

ដោយឡែក តំបន់ចាយប្រាក់អឺរ៉ុបវិញ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច​៣% នៅឆ្នាំនេះ និងបន្ដនៅទ្រឹងនៅឆ្នាំ២០២៣ ប៉ុន្ដែត្រូវបានព្យាករថានឹងកើ១,៥%នៅឆ្នាំ២០២៤៕ នេះបើតាម​ការស្ទង់មតិ​របស់​រ៉យទ័រ៕




អត្ថបទបន្ទាប់


តើលោក Sunak បានសច្ចាដោះស្រាយបញ្ហាអ្វីខ្លះ ក្រោយក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការ?

ក្នុងវ័យត្រឹម៤២ឆ្នាំ នៅទីបំផុតទៅលោក Rishi Sunak ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី៥៧ជាផ្លូវការរបស់ចក្រភពអង់គ្លេសហើយ ក្រោយលោកបានចូលគាល់ស្…

ក្រុមហ៊ុនឈីបកូរ៉េធំមួយ អាចនឹងលក់រោងចក្រនៅចិនចោល ប្រសិនបើការរឹតត្បិតពីអាមេរិកធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការខ្លួន

ក្រុមហ៊ុនផលិតឈីបដ៏ធំមួយនៃប្រទេសកូរ៉េខាងត្បូង គឺ SK Hynix អាចនឹងពិចារណាលក់រោងចក្រផលិតឈីបអង្គចងចាំក្នុងប្រទេសចិន ក្នុងសេណារីយ៉ូអាក្រក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ