ពាណិជ្ជកម្មតំបន់

ប្រទេសមហាអនុតំបន់មេគង្គ ព្រួយបារម្ភពីភាពតានតឹង ក្នុងសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក


ក្រុមប្រទេសដែលជាសមាជិកនៃមហាអនុតំបន់មេគង្គ មានដូចជា កម្ពុជា ឡាវ ភូមា ថៃ វៀតណាម និង ចិន បានបង្ហាញពីក្តីបារម្ភចំពោះភាពតានតឹងក្នុងវិស័យពាណិជ្ជកម្ម ដែលបង្កឡើងដោយប្រទេសមហាអំណាចពីរដោយបានចាត់ទុកថា ជាការគំរាមកំហែងមួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកលជារួមផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមថវិកា ៩២ពាន់លានដុល្លារ វិនិយោគនៅប្រទេសចំនួន ៦ រួមទាំងកម្ពុជាផងដែរ
ដោយ

ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឲ្យដឹងថា ក្នុងបរិបទ​នៃភាពតាន​តឹង​ផ្នែកពាណិជ្ជកម្មនេះ ត្រូវបានក្រុមប្រទេស​ទាំងអស់​ស្ថិតនៅ​ក្នុងតំបន់​ទន្លេមេគង្គ​បានសម្រេច​ឯកភាព​គ្នាផងដែរ ក្នុងការជំរុញ​គាំទ្រឲ្យ​មានកិច្ចព្រមព្រៀង​ពហុភាគី​ឲ្យដំណើរការ​ឡើងវិញ។ ប៉ុន្តែ ដោយសារតែបញ្ហា​ជាប់គាំង​មិនទៅមុខ​របស់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទើបក្រុម​ប្រទេស ជាសមាជិក​យល់ឃើញថា បើសិនជា​កិច្ចព្រមព្រៀង​ពហុភាគី​មិនដំណើរការនោះ នឹងសម្រេច​គ្នាធ្វើការចរចា​ជាទ្វេភាគី​វិញម្តង ជាឧទាហរណ៍ កម្ពុជាខ្លួនឯង​ក៏បានត្រៀម​ខ្លួនរួចហើយ ដើម្បីចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយចិន។

របាយការណ៍ពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គិតត្រឹម៩ខែ ដំបូងនៅឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា​សម្រេច​បានទំហំ​ពាណិជ្ជកម្ម​ជាមួយបរទេស ប្រមាណ ២៦,២ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញ​បានប្រមាណ ១១,២ពាន់លានដុល្លារ​អាមេរិក និងនាំចូលមកវិញ ប្រមាណ ១៥ពាន់លាន​ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ បើនិយាយតែពីទីផ្សារចិន គឺមានចំណែកទីផ្សារតែ​ប្រមាណ ៧% ប៉ុណ្ណោះ នៃការនាំចេញ​សរុបរបស់​កម្ពុជា ប៉ុន្ដែ បើក្រឡេកទៅមើលការ​នាំចូលវិញ ប្រទេសចិន គឺជាប្រទេសនាំចូល​ធំបំផុត​មកកាន់កម្ពុជា ដែលមាន​ចំណែកទីផ្សារ ៣៩% នៃការនាំចូល​សរុប​របស់កម្ពុជា៕

None



អត្ថបទបន្ទាប់


ការនាំចេញ-ចូលរវាង កម្ពុជា និង ជប៉ុន បង្ហាញពីកំណើនខ្ពស់នៅត្រីមាសទី៣

ទំហំពាណិជ្ជកម្មការនាំចេញ-ចូលរវាងប្រទេសកម្ពុជា និង ជប៉ុន នូវតែមានកំណើនខ្ពស់នៅត្រីមាសទី៣ ជាតឹកតាងបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជា និង ជប៉ុន ក…

ដូណាល់ ត្រាំ គំរាមដំឡើង​ពន្ធបន្ថែម បើសិនជា មិនបានសម្រេចកិច្ចព្រមព្រៀងជាមួយចិន

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានស្រែកក្តែងៗជាថ្មីម្តងទៀតថា អាមេរិក នឹងតម្លើងពន្ធលើ ទំនិញនាំចូលពីប្រទេសចិន បើសិនជាមិនបានសម្រេចក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ