ទំនាក់ទំនង​កម្ពុជា-អាមេរិក

លោក ផៃ ស៊ីផាន៖ មន្រ្តី​ទូត​អាមេរិក​វេច​អីវ៉ាន់​ចេញ​ទៅ បើ​មិន​ពេញ​ចិត្ត​ស្រុក​ខ្មែរ


រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ ខែ​សីហា​នេះ បាន​សំណូមពរ​ឲ្យ​មន្រ្តី​ស្ថានទូត​អាមេរិក​គួរតែ​វេច​បង្វេច ចាក​ចេញ​ទៅ បើ​សិន​ជា​មិន​ពេញ​ចិត្ត​នឹង​កម្ពុជា​នោះ​ទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា។ រូបថត ដោយ ហេង ភារម្យ
ដោយ

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​និយាយ​ថា ស្ថានទូត​អាមេរិក​អត់ទាន់​មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​នៅ​ឡើយ​ ដូច្នេះ ពិបាក​នឹង​ធ្វើការ​ជាមួយ​គ្នា ហើយ​បាន​ហៅ​មន្រ្តី​ទាំង​នោះ​ជា «មនុស្ស​ព្រៃ​ក្នុង​ការ​ញុះញង់។»

លោក ផៃ ស៊ីផាន បាន​និយាយ​ដូច្នេះថា ៖ «មន្រ្តី​ដែល​នៅ​ក្នុង​ស្ថានទូត​ដែល​ប្រើប្រាស់​នូវ​លក្ខណៈ​ព្រៃផ្សៃ​គួរតែ​បញ្ចប់។ បាទ! នេះ​ជា​សំណូមពរ​របស់​យើង។ ថ្វី​ត្បិត​យើង​នៅតែ​ជា​មិត្ត​ជាមួយគ្នា​ហើយ បើ​មន្រ្តី​នោះ​មិន​ពេញ​ចិត្ត​ស្រុក​ខ្មែរ វេច​អីវ៉ាន់​ចេញ​ទៅ​វិញ​ទៅ យើង​អត់​ស្វាគមន៍​ទេ យើង​និយាយ​ច្បាស់។»

លោក ផៃ ស៊ីផាន ក៏​បាន​ដកស្រង់​សម្ដី​​លោក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​និយាយ​វាយ​ប្រហារ​សមាជិក​សភា​អាមេរិក ៤​នាក់ ឲ្យ​ទៅ​ទីកន្លែង​ដើម​វិញ បើ​សិន​ជា​មិន​ពេញ​ចិត្ត​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោក ផៃ ស៊ីផាន បាន​និយាយ​បន្ត​ដូច្នេះ​ថា​ «បើ​សិន​ជា​យើង​អាច​មាន​សិទ្ធិ​និយាយ​ដូច​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ, if you don’t like it, leave it, very simple។ នេះ​ជា​ប្រទេស​ខ្មែរ អា​នេះ​និយាយ​ឲ្យ​ច្បាស់ គោល​ជំហរ​ហ្នឹង។»

ការវាយ​បក​របស់​លោក ផៃ ស៊ីផាន បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការរិះគន់​របស់​ស្ថានទូត​អាមេរិក លើ​ការ​បោះឆ្នោត​ឆ្នាំ​មុន​ថា «មាន​កំហុស​ឆ្គង​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។ ការ​បោះឆ្នោត​នោះ មិន​មាន​ភាព​សេរី និង​យុត្តិធម៌​ទេ ហើយ​ក៏​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទេ។»

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ស្ថានទូត​អាមេរិក​ក៏​បាន​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជាក់​ស្តែង​នានា ក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ធ្វើការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ ប្រឆាំង​លោក កឹម សុខា និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត ដើម្បី​បញ្ចប់​ការ​អនុវត្ត​នូវ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ។

ស្ថានទូត​អាមេរិក បាន​និយាយ​ដូច្នេះ​ថា ៖ «ប្រជាពលរដ្ឋ​ទាំង​អស់ នៅកម្ពុជា គួរតែ​អាច​ប្រើ​សិទ្ធិ​របស់​គេ​ក្នុង​ការ​សម្តែង​មតិ ដោយ​សេរី និង​អាច​ធ្វើការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី ហើយ​ឲ្យ​ពលរដ្ឋ​ចូលរួម​នៅ​ក្នុង​ដំណើរការ​កិច្ចការ​សាធារណៈ»៕

None



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីមួយ នឹងបើកដំណើរការនៅកម្ពុជា ដើម្បីជំរុញដល់សេដ្ឋកិច្ចឌីជីថល

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុក និងជំរុញយ៉ាងខ្លាំង ក្នុងការកសាងនូវវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ដោយតម្រង់ឆ្ពោះទៅរកសេដ្ឋកិច្ចបែ…

វៀតណាមមានអតិរេកពាណិជ្ជកម្មជិត ២ពាន់លានដុល្លារអាមេរិក នៅ៧ខែ ឆ្នាំនេះ

នៅរយៈពេល ៧ខែ ឆ្នាំ២០១៩នេះ អតិរេកពាណិជ្ជកម្មរបស់វៀតណាម ឬហៅថាការនាំចេញមានលើសការនាំចូលនោះ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជិត ២ពាន់លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ