IMF បន្ដផ្ដល់ជំនឿចិត្តលើអតីតប្រធានធនាគារពិភពលោក

IMF បន្ដផ្ដល់ជំនឿចិត្តលើអតីតប្រធានធនាគារពិភពលោក ដែលជាប់សង្ស័យទាក់ទនឹង «ការផ្តល់ប្រយោជន៍ច្រើនឲ្យចិន»


ក្រោយពីត្រូវបានគេចោទប្រកាន់ពីបទសង្ស័យថា បានផ្តល់ប្រយោជន៍ច្រើនឲ្យប្រទេសចិន ពេលនេះ សំណុំរឿងអតីតប្រធានធនាគារពិភពលោក និង បច្ចុប្បន្នជាអគ្គនាយិកា នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានទទួលការគាំទ្រ និង ជឿទុកចិត្តពី IMF ផ្ទាល់ រួមទាំងពីប្រទេសនៅអឺរ៉ុបមួយចំនួន ប៉ុន្តែក្បាលម៉ាស៊ីនដឹកនាំ នៃសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និង ជប៉ុន បានបន្តទទូចឲ្យមានការស៊ើបអង្កេតបន្ថែមទៀត ព្រមទាំងអះអាងថា ខ្លួននឹងបន្តតាមដានរឿងនេះដោយយកចិត្តទុកដាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបខាងឆ្វេងគឺនាយករដ្ឋមន្រ្តីចិន​ លោក លី ឃឺឈាំង និងរូបខាងស្ដាំគឺ លោកស្រី គ្រីស្ត្រាលីណា ហ្សកហ្ស៊ីវ៉ា

ក្រុមប្រឹក្សា​ប្រតិបត្តិការ របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ IMF បាន​សម្តែង​នូវ​ទំនុកចិត្ត​របស់​ខ្លួន​ទាំងស្រុង ចំពោះ​អគ្គ​នាយិកា លោកស្រី គ្រី​ស្ត្រា​លី​ណា ហ្ស​ក​ហ្ស៊ី​វ៉ា បន្ទាប់​ពី​បាន​ពិនិត្យ​ឡើង​វិញ ជុំវិញ​ការ​ចោទប្រកាន់​ថា កាលពី​ឆ្នាំ​២០១៧ ក្នុង​តំណែង​ជា​ប្រធាន​ធនាគារពិភពលោក លោកស្រី​បាន​ដាក់​គំនាប​លើ​ក្រុមការងារ​របស់​លោកស្រី ដើម្បី​ដំឡើង​ចំណាត់ថ្នាក់​ប្រទេស​ចិន​នៅ​ក្នុង​របាយការណ៍​ចំណាត់ថ្នាក់​របស់​ធនាគារពិភពលោក «Doing Business»​ការ​ធ្វើ​ពាណិជ្ជកម្ម​។ ចំណាត់ថ្នាក់ «Doing Business»​ការ​ធ្វើ​ពាណិជ្ជកម្ម មាន​សារៈសំខាន់​ណាស់ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដើម្បី​ទាក់ទាញ​យក​ក្រុម​អ្នក​វិនិយោគ​បរទេស ឲ្យ​ចូល​មក​បណ្តាក់​ទុក​រកស៊ី​ក្នុង​ប្រទេស​ណាមួយ​។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ អា​មេ​រិ​ក លោកស្រី ចា​នេ​ត យេ​ឡេ​ន (Janet Yellen) បាន​និយាយ​ថា លោកស្រី​នឹង​តាមដាន​សំណុំរឿង​អតីត​ប្រធាន​ធនាគារពិភពលោក និង បច្ចុប្បន្ន​ជា​អគ្គ​នាយិកា នៃ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF​គឺ​លោកស្រី​ហ្ស​ក ហ្ស៊ី​វ៉ា យ៉ាង​ដិត​ដល់ ពិសេស​តាមដាន​ដំណើរការ​វាយតម្លៃ​ការ​ពិត និង ការ​រក​ឃើញ​ថ្មី​ណាមួយ​ដោយ IMF​។ លោកស្រី​យេ​ឡេ​ន បាន​អំពាវនាវ​ឱ្យ​មានការ​ស្រាវជ្រាវ​ឲ្យ​សកម្ម​ស៊ីជម្រៅ​មួយ ដើម្បី​ពង្រឹង​សុចរិត​ភាព​ទិន្នន័យ និង ភាព​ជឿជាក់​ទៅ​លើ មូលនិធិ​រូបយ​វត្ថុ IMF​។ 

ប៉ុន្តែ​កាលពី​ស​ប្តា​ហ៍​មុន លោកស្រី ហ្ស​ក ហ្ស៊ី​វ៉ា អគ្គ​នាយិកា មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​បារាំង និង ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន​ទៀត​រួច​ហើយ នៅឡើយ​តែ ប្រទេស ជប៉ុន និង​សហរដ្ឋអាមេរិក ដែល​បាន​ទទូច​ឲ្យ​មានការ​ស្រាវជ្រាវ​បន្ថែម​ទៀត ខណៈ​កិច្ចប្រជុំ​ពិភាក្សា​ដោយ IMF និង World Bank បាន​និង​កំពុង​ធ្វើ​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​។

គួរ​កត់​សម្គាល់ថា សម្រាប់​សាមីខ្លួន លោកស្រី ហ្ស​ក​ហ្ស៊ី​វ៉ា បាន​ច្រាន​នូវ​ការ​ចោទប្រកាន់​ខាងលើ​ទាំងនេះ​យ៉ាង​ដាច់អហង្ការ ហើយ​បាន​និយាយ​ស្វាគមន៍​សម្រាប់​ការ​ស៊ើបអង្កេត​ទាំងអស់​។

សូម​ជម្រាប​ថា បញ្ហា​ដែល​ធនាគារពិភពលោក​កំពុង​ជួប​ប្រទះ​តាម​រយៈ​សំណុំរឿង​របស់​លោកស្រី គ្រី​ស្តា​លី​ណា ហ្ស​ក​ហ្ស៊ី​វ៉ា​ពេល​នេះ ពិតជា​ស្ថានការណ៍​មួយ​មិនល្អ​ទាល់តែ​សោះ​។ មិនល្អ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​របស់​ធនាគារពិភពលោក និង​ធ្វើ​ឲ្យ​មានការ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ស្ថាប័ន​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ ហើយ​វា​ក៏​ទំនងជា​អាច​ឈាន​ទៅ​ដល់​ការ​ដក​ដំណែង​បច្ចុប្បន្ន​របស់​លោកស្រី នៅ IMF ផង​ដែរ ប្រសិនបើ​គេ​រក​ឃើញ​ថា​ការ​ចោទប្រកាន់​ជា​ការ​ពិត​៕

None



អត្ថបទបន្ទាប់


កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបើកច្រកទេសចរណ៍ជាមួយថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងថា កម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការបើកច្រកទ្វារព្រំដែនទេសចរណ៍ ជាមួយប្រទេសថៃ ដើម្បីស្ដារវិស័យ…

អាមេរិកប្រាប់ឲ្យប្រទេសផលិតប្រេងធ្វើសកម្មភាពបន្ថែមទៀត ដើម្បីគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក

សេតវិមានអាមេរិកបន្ដអំពាវនាវទៅកាន់ក្រុមប្រទេសផលិតប្រេងធំៗ OPEC+ ឲ្យធ្វើសកម្មភាពបន្ថែមទៀត ដើម្បីគាំទ្រការស្ដារសេដ្ឋកិច្ចពិភពលោក នៅចំពេលដែល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ