ពាណិជ្ជកម្មកម្ពុជា-វៀតណាម

វៀតណាមនិង​ថៃ​សម្រុកនាំចូលទំនិញមកកម្ពុជាកាន់តែខ្លាំង ខណៈការ​នាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ


ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេស​ថៃ និង វៀតណាមក្នុងត្រីមាសទី១ដើមឆ្នាំ២០១៨ បានរអិលធ្លាក់ចុះគួរឲ្យកត់សម្គាល់ខណៈប្រទេសពីរនាំចូលវិញ មានកំណើនខ្ពស់ដដែល។ ជាក់ស្តែង កម្ពុជានាំចេញទំនិញទៅទីផ្សារថៃ រអិលធ្លាក់​ចុះជាង៤% មានទឹកប្រាក់ប្រមាណ ៣០៦លានដុល្លារ ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំមុនមានទឹកប្រាក់ជាង ​៣២០លានដុល្លារ។
ត្រីមាស​ទីមួយ ពាណិជ្ជ​កម្ម​វៀតណាម​សម្រេច​បាន​អតិរេក ១,៣​ពាន់​លាន​ដុល្លារ​អាមេរិក
ដោយ

ដោយឡែក ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេស​វៀតណាមវិញ បីខែដំបូងដូចគ្នា បានធ្លាក់ចុះរហូតដល់ទៅ ២៤%​ ឯណោះ  គិតជាទឹកប្រាក់មានតែ ៣៣៥លានដុល្លារ។  នេះបើយោងតាមការ​ចេញផ្សាយ​របស់អគ្គនាយកដ្ឋានគយរបស់ប្រទេស​ថៃ និង ប្រទេសវៀតណាមទើបតែបញ្ចេញរបាយការណ៍ថ្មីៗនេះ។

បើគិតពីការនាំចូលទំនិញផ្សេងៗពីថៃមកកម្ពុជាវិញគឺនូវតែរក្សាកំណើនខ្ពស់ដដែល ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កើន​ជិត១០%  មានទឹកប្រាក់ ប្រមាណជាង ១ពាន់៧០០លានដុល្លារ ខណៈដែលក្នុងរយៈពេលដូចគ្នាឆ្នាំមុន មានទឹកប្រាក់ត្រឹមតែជាង១ពាន់ ៥០០ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ​។

កម្ពុជា និងថៃ កំពុងតែសម្រួចផែនការយុទ្ធសាស្ត្រ​ ដើម្បីសម្រេចគោល​ដៅពាណិជ្ជកម្ម​ទ្វេភាគីរវាង​ប្រទេស​ទាំងពីរ​ឲ្យកើនឡើងដល់ ១៥ពាន់លានដុល្លារត្រឹមឆ្នាំ២០២០ ខណៈឆ្នាំមុននេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទំាងមាន ជាង៦ពាន់លានដុល្លារ។

និយាយពីវៀតណាមវិញម្តង ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់វៀតណាមក្នុងរយៈពេលបីខែដើមឆ្នាំនេះមានជាង៣៣៥លានដុល្លារ ដែលក្នុងនោះផលិតផលសំខាន់ដែលកម្ពុជានាំចេញទៅកាន់វៀតណាមរូមមានគ្រាប់ស្វាយចន្ទីទំហំទឹកប្រាក់ប្រមាណ៩៩លានដុល្លា កៅស៊ូ២៨​លាន​ដុល្លា ផលិតផលដែលធ្វើពីឈើប្រមាណ៤២លានដុល្លាសហរដ្ឋអាមេរិក។

ការនាំចូលទំនិញផ្សេងៗពី វៀតណាមមកកម្ពុជា ហាក់ដូចជាការកើនឡើងខ្លាំងដដែល។ ខ្លាំងដោយសារវៀតណាមបានជំរុញការនាំចេញទំនិញសំខាន់ៗ ដែលកម្ពុជាត្រូវការចំាបាច់ដូចជាច្រើន ប្រេងឥន្ធនៈ ប្រមាណ ១០៨លានដុល្លារ ចំណីសត្វ ប្រមាណ ២២​លានដុល្លារ ជី កសិកម្ម ២៦លានដុល្លារ និង ផលិតផលគីមីប្រមាណ១៥លានដុល្លារ។

សរុបជារួម គ្រាន់តែរយៈបីខែដើមឆ្នាំនេះ វៀតណាមនាំចេញទំនិញមកកម្ពុជា និង ដែលទាញយកលុយពីកម្ពុជាជាង ៨៣៧លានដុល្លារ កើនឡើងជាង៣០% ។

គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង វៀតណាម កាលពីឆ្នាំ២០១៧កន្លងទៅនេះ​មានទំហំទឺកប្រាក់ប្រមាណជាង៣ពាន់លានដុល្លា។

ប្រទេសកម្ពុជាគឺជាគោលដៅទីផ្សារដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ាន ដែលវៀតណាម និង ថៃ បានបាញ់តម្រង់ទិសដៅ នាំចេញទំនិញផ្សេងៗជាច្រើន របស់ខ្លួន មកកាន់ទីផ្សារកម្ពុជា ខណៈដែលកម្ពុជានៅមិនទាន់មានទំនិញសំបូរបែប ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅឡើយ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតប្រេងសិង្ហបុរី គ្រោងចាយ​​៤០លានដុល្លារ វិនិយោគអណ្តូងប្រេងកាតប្លុកAនៅកម្ពុជា

ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនរុករកប្រេងដ៏ធំមួយមកពីប្រទេសសឹង្ហបុរី ដែលបច្ចុប្បន្ន កំពុងតែធ្វើការអភិវឌ្ឍ និង ទាញយក ប្រេង កាត នៅប្លុក…

៤ឆ្នាំកន្លងមកនេះ កម្ពុជាគ្មានឧបសគ្គឡើយសម្រាប់ការបើករបំាងពន្ធគយរវាងអាស៊ាន

ក្នុងរយៈពេលបួនឆ្នាំចុងក្រោយ បន្ទាប់ពីមានការកំណត់របាំងពន្ធគយស្មើសូន្យសម្រាប់​ប្រទេស​ក្នុងតំបន់អាស៊ាន សម្រាប់កម្ពុជា គឺមិនមានឧបសគ្គអ្វីនោះឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ