សេដ្ឋកិច្ចអាមេរិក

ច្បាប់សំដៅកាត់បន្ថយអតិផរណារបស់អាមេរិក អាចមានឥទ្ធិពលតិចតួច ឬយ៉ាងណា?


ជាមួយនឹងអតិផរណាកើនឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយ សភាអាមេរិកកាលពីសប្តាហ៍មុនបានអនុម័តច្បាប់ស្តីពីការកាត់បន្ថយអតិផរណា ដែលផ្តួចផ្តើមដោយប្រធានាធិបតីចូ បៃឌិន។ ក្រោយការអនុម័ត មានការចោទសួរថា តើវិធានការនេះ ពិតជាអាចទប់ទល់នឹងការកើនឡើងតម្លៃរស់នៅ និងប្រើប្រាស់ ដែលកំពុងបានបង្កការលំបាកដល់គ្រួសារនៅអាមេរិកដែរឬទេ?
ច្បាប់សំដៅកាត់បន្ថយអតិផរណារបស់អាមេរិកអាចមានឥទ្ធិពលតិចតួចឬយ៉ាងណា?
ដោយ

តាមការវិភាគរបស់អ្នកជំនាញ ចំពោះច្បាប់នេះដោយផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ច ដែលត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP បានបង្ហាញថា ច្បាប់ថ្មីនេះទំនងជាគ្មានឥទ្ធិពលលើការបង្ក្រាបអតិផរណាក្នុងពេលភ្លាមៗនោះទេ។ ច្បាប់ដែលសភាបានអនុម័តហើយឥឡូវកំពុងរង់ចាំការចុះហត្ថលេខារបស់លោកបៃឌិននេះ នឹងមិនអាចចូលទៅដោះស្រាយដោយផ្ទាល់ដល់ កត្តាជំរុញសំខាន់ៗមួយចំនួននៃការកើនឡើងតម្លៃថាមពល និងអាហារនោះទេ។

ទយ៉ាងណា ច្បាប់នេះអាចជួយសន្សំប្រាក់សម្រាប់ជនជាតិអាមេរិកមួយចំនួន ដោយវានឹងកាត់បន្ថយការចំណាយទៅលើថ្នាំសង្កូវសម្រាប់មនុស្សវ័យចំណាស ពង្រីកការឧបត្ថម្ភធនធានារ៉ាប់រងសុខភាព និងកាត់បន្ថយតម្លៃថាមពល ដែលរដ្ឋផ្គត់ផ្គង់។

សូម្បីតែលោកចូបៃឌិន ក៏បានទទួលស្គាល់ដែរថា ឥទ្ធិពលនៃច្បាប់ស្តីពីអតិផរណាបានសំដៅកាត់បន្ថយតម្លៃដោយផ្នែកមួយៗប៉ុណ្ណោះ នឹងសំដៅទៅតាមក្រុមមនុស្ស ជាជាងកាត់បន្ថយអតិផរណាទាំងមូល។ ក្នុងសប្តាហ៍នេះ លោកប្រធានាធិបតីបៃឌិន និយាយថា លោកនឹងផ្តើមចាត់វិធានការកាត់បន្ថយថ្លៃថ្នាំតាមវេជ្ជបញ្ជា ថ្លៃធានារ៉ាប់រងសុខភាព និងថ្លៃថាមពលតែម្តង។

គួរជម្រាបថា ការចំណាយលើវិស័យសុខាភិបាលរបស់ពលរដ្ឋអាមេរិកម្នាក់ៗ គឺមានតម្លៃខ្ពស់ខ្លាំងណាស់។ ការសិក្សាមួយកាលពីឆ្នាំ២០១៩ មានពលរដ្ឋអាមេរិក ១,២លាននាក់បានចំណាយជាមធ្យមជាង ៣ពាន់ដុល្លារលើឱសថ។ បើគិតលើចំនួនខ្ពស់បំផុត អ្នកប្រើប្រាស់ឱសថអាចត្រូវចំណាយរហូតដល់១ម៉ឺនដុល្លារឬ១ម៉ឺន៥ពាន់ដុល្លារក្នុងមួយឆ្នាំ។

ទោះយ៉ាងណា ការចំណាយលើថ្នាំសង្កូវនេះ គឺមានប្រហែលតែ១% ប៉ុណ្ណោះ នៅក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅអាមេរិក ខណៈការចំណាយលើតម្លៃអគ្គិសនី និងឧស្ម័នវិញ គឺមាន៣,៦%។

ក្រុមអ្នកសេដ្ឋវិទូជាង១២០នាក់ បានសរសេរលិខិតស្នើឲ្យរដ្ឋាភិបាលអាមេរិក ធ្វើយ៉ាងណា កាត់បន្ថយឱនភាពថវិកាជាតិបន្ថែមទៀត ដើម្បីកាត់បន្ថយសម្ពាធអតិផរណា ព្រោះពួកគេយល់ថា មានតែឱនភាពថវិកាធ្លាក់ចុះទេ ទើបធ្វើឲ្យអតិផរណាធ្លាក់ចុះបាន ពោលគឺរដ្ឋត្រូវតែបន្ថយចំណាយ និងបង្កើនការយកពន្ធ ទើបអាចកាត់បន្ថយឱនភាពថវិកា និងកាត់បន្ថយតម្រូវការក្នុងសេដ្ឋកិច្ច និងកាត់បន្ថយសម្ពាធតម្លៃ។

ទោះយ៉ាងណា អតិផរណានៅសហរដ្ឋអាមេរិកបានធូរស្រាលបន្តិចដែរ កាលពីខែកក្កដាកន្លងទៅនេះ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះដល់ពី ៩,១% កាលពីខែមិថុនា មកនៅត្រឹម ៨,៥% កាលពីខែកក្កដា ដែលកំរិតនេះគឺកំរិតដែលប្រសើរជាងអ្វីដែលគេបានព្យាករណ៍ទៅទៀត។ មហាអំណាចសេដ្ឋកិច្ចលេខមួយពិភពលោក បានស្គាល់ពីការធ្លាក់ចុះអតិផរណាដូចនេះ ក៏ដោយសារតែ ធនាគារកណ្តាលនៃរដ្ឋសហព័ន្ធបានដំឡើងអត្រាការប្រាក់ម្តងហើយម្តងទៀតដើម្បីប្រឹងទប់ទល់៕




អត្ថបទបន្ទាប់


កាសែត The Guardian៖ លោកស៊ី ជីនពីង អាចនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ

ប្រធានាធិបតីចិនលោកស៊ី ជីនពីង (Xi Jinping) ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ ដោយទំនងជានឹងលើកយកប…

ការសាយភាយឥទ្ធិពលនៃវិបត្តិអចលនទ្រព្យ កំពុងបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចចិនយ៉ាងណាខ្លះ?

ការធ្លាក់ចុះវិស័យអចលនវត្ថុរបស់ប្រទេសចិនបានស្រូបទាញទាំងធនាគារ និងអាជ្ញាធរនៅតាមបណ្ដាខេត្តធំៗជាច្រើនជួបបញ្ហា ហើយក៏កំពុងគំរាមកំហែងដល់ផលប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ