វិស័យការពារជាតិ

សង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យអាម៉េរិក អាចត្រូវការពេលច្រើនឆ្នាំ ដើម្បីស្ដារស្តុកអាវុធទំនើបៗឡើងវិញ


មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាន​នៅ​សហ​រដ្ឋអាម៉េរិក បាន​ព្រមាន​ថា សហរដ្ឋអាម៉េរិក អាច​នឹងត្រូវការរហូតដល់ឆ្នាំ២០២៩ ឬ២០៣០ ដើម្បីស្ដារស្តុកអាវុធទំនើបៗរប​ស់ខ្លួនឱ្យពេញឡើងវិញ ព្រោះ​សហ​រដ្ឋអាម៉េរិក បានប្រើ​អាវុធទំនើ​ប​ៗ​អស់​ច្រើន​ណាស់​នៅ​ក្នុងសង្គ្រាមអ៊ីរ៉ង់ កន្លង​មក​។ ការព្រមាន​នេះធ្វើឱ្យមានការព្រួយបារម្ភ​កាន់​តែខ្លាំងអំពីការត្រៀមខ្លួនរបស់សហរដ្ឋអាម៉េរិក សម្រាប់​សង្គ្រាមនាពេលអនាគត​ ដែលអាចកើតមានជាមួយប្រទេសចិន ជុំវិញបញ្ហា​កោះតៃវ៉ាន់។
វិស័យការពារជាតិ
ដោយ

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានបាញ់មីស៊ីលឆ្លងទ្វីប Tomahawk អស់ជាង១,០០០គ្រាប់ និងប្រព័ន្ធខែលការពារមីស៊ីល ឬសំណាញ់មេឃា THAAD និង Patriot អស់មួយចំនួនធំក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងសង្គ្រាមអ៊ីរ៉ង់។ ដោយសារអត្រាផលិតអាវុធនៅមានកម្រិត បណ្ដាក្រុមហ៊ុនម៉ៅការរបស់ក្រសួងការពារជាតិ អាម៉េរិក អាចត្រូវការពេលជាច្រើនឆ្នាំ ទម្រាំអាចបញ្ចូលស្តុកអាវុធឱ្យដូចកម្រិតមុនសង្គ្រាមឡើងវិញ។
មជ្ឈមណ្ឌលនេះ បានព្រមានថា ការស្រកចុះយ៉ាងខ្លាំង នៃស្តុកអាវុធទំនើបៗបានបង្កហានិភ័យងាយរងគ្រោះជាបណ្តោះអាសន្ននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ខណៈដែលប្រទេសចិនបន្តពង្រីកសមត្ថភាពយោធារបស់ខ្លួន។ មជ្ឈមណ្ឌលនេះ បានកត់សម្គាល់ថា ការជំរុញផលិតកម្មមិនមែនផ្តោតតែលើបញ្ហាហិរញ្ញប្បទាននោះទេ ប៉ុន្តែបញ្ហាចោទ គឺពេលវេលា ព្រោះការពង្រីករោងចក្រ និងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ប្រព័ន្ធអាវុធស្មុគស្មាញត្រូវការពេលច្រើនឆ្នាំ។
ទោះជាយ៉ាងណា មន្ទីរបញ្ចកោណ បានអះអាងថា សហរដ្ឋអាម៉េរិក នៅតែមានអាវុធគ្រប់គ្រាន់សម្រាប់ច្បាំងគ្រប់ប្រតិបត្តិការយោធា ខណៈដែលក្រុមហ៊ុនម៉ៅការរបស់ក្រសួងការពារជាតិអាម៉េរិក រួមទាំងក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន RTX ជាដើម កំពុងបង្កើនការផលិតមីស៊ីល និងបើករោងចក្រថ្មីៗ ដើម្បីពន្លឿនការប្រគល់ទំនិញឱ្យទាន់តម្រូវការ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

ស្របពេលដែលការប្រែប្រួលអាកាសធាតុមានការវិវត្តគួរឱ្យបារម្ភនិងមិនអាចទាយទុកមុនបាន ហើយក៏កំពុងគំរាមកំហែងដល់វិស័យកសិកម្មនៅទូទាំងពិភពលោក ធនា…

វៀតណាម​ កំពុង​លេចធ្លោជាងប្រទេសថៃ ក្នុង​នាមជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកដែលកំពុងរះ

ទំនាក់ទំនងសេដ្ឋកិច្ចរវាងថៃ និងវៀតណាម កំពុងផ្លាស់ប្តូរពីកិច្ចសហប្រតិបត្តិការទៅជាការប្រកួតប្រជែងកាន់តែខ្លាំង​ក្លា ដោយវៀតណាម ​កំពុង​លេចធ្លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ