រដ្ឋប្រហារនៅភូមា

ជប៉ុនកំពុងត្រៀមផ្អាកជំនួយអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសភូមា


ប្រទេសជប៉ុននៅថ្ងៃទី ២៥ កុម្ភៈ បានប្រកាសថា នឹងលែងផ្ដល់ជំនួយអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសភូមាតទៅទៀតហើយ ដោយការប្រកាសផ្អាកផ្ដល់ជំនួយនេះ គឺធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះដែរ សហភាពអឺរ៉ុបក៏ទើបតែប្រកាសដាក់ទណ្ឌកម្មលើរបបសឹកនៅភូមាដែរ ខណៈដែលធនាគារពិភពលោកវិញ ក៏បានប្រកាសផ្អាកជំនួយអភិវឌ្ឍន៍ថ្មីៗដល់ភូមាដូចគ្នាដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ជប៉ុនកំពុងត្រៀមផ្អាកជំនួយអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសភូមា
ដោយ

ប្រភពព័ត៌មានReuters បានធ្វើការដកស្រង់ការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកជប៉ុនជាច្រើនថា រដ្ឋាភិបាលជប៉ុន កំពុងត្រៀមព្យួរជាបណ្តោះអាសន្ននូវជំនួយអភិវឌ្ឍន៍នានាដល់ភូមា ទុកជាការដាក់ទណ្ឌកម្ម ហើយនឹងព្យាយាមបញ្ចុះបញ្ចូលរបបយោធាឱ្យឈានដល់ដំណោះស្រាយបែបប្រជាធិបតេយ្យតាមរយៈការចរចារគ្នា។

យ៉ាងណាមិញ ប្រភពពីមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជប៉ុននឹងតាមដានស្ថានការណ៍ នៅភូមាដោយប្រុងប្រយ័ត្នបំផុត និងមិនមានការលំអៀងទៅរកខាងមួយនោះទេ រួចទើបពិចារណាពីជំរើសថាគួរផ្អាកជំនួយនៅពេលណា និងផ្អាកយ៉ាងដូចម្តេច។

សូមបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងតូក្យូ គឺជាម្ចាស់ជំនួយដ៏សំខាន់សម្រាប់ភូមា ហើយជាមួយគ្នានេះវត្តមានក្រុមហ៊ុនធំៗរបស់ជប៉ុន ដែលបានពង្រីកអាជីវកម្មនៅភូមាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បានក្លាយជាទីផ្សារមួយឈានមុខគេ។ 

ប៉ុន្តែគេសង្កេតឃើញថា ជប៉ុនទំនងជារារែក និងភ័យខ្លាចក្នុងដាក់សម្ពាធលើភូមា ព្រោះប្រការនេះអាចរុញច្រានភូមាឲ្យឃ្លាតចេញពីជប៉ុន និងខិតទៅជិតប្រទេសចិនកាន់តែខ្លាំង៕

None



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបផ្តល់លុយបន្ថែមជួយCOVAXខណៈអាមេរិកថាមិនបន្ថែមវិភាគទានទេ

សហភាពអឺរ៉ុបកាលពីពេលថ្មីៗនេះ បានប្រកាសផ្តល់វិភាគទានបន្ថែមដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ចំនួន ៥០០លានយូរ៉ូ ឬស្មើនឹងជាង ៦០…

ប្រជាជនហុងកុងបន្តនាំគ្នាទិញផ្ទះនៅអង់គ្លេសទុកជួលកាន់តែច្រើន

និន្នាការទិញផ្ទះនៅអង់គ្លេស ពីសំណាក់ប្រជាជនទីក្រុងហុងកុង នៅមិនទាន់បញ្ចប់នៅឡើយទេ បើទោះបីជាអាជ្ញាធរចិនបានចេញមុខព្រមានជាបន្តបន្ទាប់ទៅកាន់រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ