ដំណឹងល្អ​អំពីវ៉ាក់សាំង Johnson & Johnson

ការសិក្សា ៖ វ៉ាក់សាំង Johnson & Johnson របស់អាមេរិក​ មានប្រសិទ្ធភាពខ្ពស់​​ប្រឆាំងនឹងកូវីដ-១៩បំប្លែងថ្មី «ឌែលតា»!


វ៉ាក់សាំង​កូវីដ-១៩​ ដែល​ចាក់តែមួយដូស​ របស់​ក្រុមហ៊ុន Johnson & Johnson របស់​អាមេរិក ត្រូវបាន​គេរាយការណ៍ថា មានប្រសិទ្ធភាពខ្ពស់​​ប្រឆាំង​នឹង​កូវីដ-១៩​ បំប្លែងថ្មី «ឌែលតា» និង «បេតា» ហើយ​អ្នក​ចាក់​វ៉ាក់សាំង​ Johnson & Johnson នេះ មិនត្រូវការដូស​បន្ថែម ឬ​ដូស​ជំរុញ (booster shot) ទេ ។ បើ​តាម​ការ​ចុះផ្សាយរបស់សារព័ត៌មាន ឌឹ ញូវយ៉ក ថាមស៍ ។
រូបតំណាង៖ វ៉ាក់សាំង Johnson & Johnson របស់អាមេរិកដែរ
ដោយ

ការសិក្សាមួយនៅអាហ្វ្រិកខាងត្បូង គឺជា​ការ​​ធ្វើតេស្តផ្ទាល់ទៅ​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំងនឹង​កូវីដ-១៩បំប្លែងថ្មី «ឌែលតា» ដែល​ឆ្លងខ្លាំង​នៅសហរដ្ឋ​អាមេរិក និង​នៅជុំវិញពិភព​លោក ។ ហើយ​លទ្ធផល​បឋម​នៃ​ការសិក្សានេះត្រូវបាន​ក្រសួងសុខាភិបាល​អាហ្រ្វិក​ខាងត្បូងប្រកាស​កាពីថ្ងៃសុក្រ (ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១) ។ 

នៅក្នុងការសិក្សា អ្នកស្រាវជ្រាវ​បាន​វាយតម្លៃប្រសិទ្ធភាពវ៉ាក់សាំង Johnson & Johnson ដែល​ចាក់តែមួយដូស នៅលើខ្លួនបុគ្គលិកសុខាភិបាលជិត ៥សែននាក់ ដែល​ជាបុគ្គលិក​ជួរ​មុខ​ប្រឈមខ្លាំង​នឹងការឆ្លងកូវីដ-១៩ ។ 

លទ្ធផលបង្ហាញថា វ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាព ៩៥% បង្ការ​ការស្លាប់ ដែល​បង្ក​ដោយ​មេរោគបំប្លែងថ្មី «ឌែលតា» និង មានប្រសិទ្ធភាព ៧៥% បង្ការ​ការឈឺធ្ងន់ធ្ងន់ ។ ចំណែកឯ មេរោគបំប្លែងថ្មី ឈ្មោះ «បេតា»វិញ ប្រសិទ្ធភាពវ៉ាក់សាំង Johnson & Johnson មានកម្រិត​ទាបជាង​ប្រសិទ្ធភាពប្រឆាំងនឹង «ឌែលតា» បន្តិច ។ 

ការសិក្សា​បានរកឃើញថា នៅពេល​ការឆ្លង​បាន​កើតឡើង​លើ​អ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំងរួច មេរោគ​បង្ក​រោគសញ្ញា​ស្រាលៗ នៅក្នុង​អត្រា ៩៦% នៃ​ចំនួន​អ្នក​ដែលបាន​ឆ្លង និង​បណ្ដាល​ឲ្យ​ឈឺ​ធ្ងន់ធ្ងរ ឬស្លាប់បាត់បង់ជីវិត ក្នុងអត្រា​តិចជាង ០,០៥% ។ ការសិក្សា​នេះ បានធ្វើឡើងពីខែកុម្ភៈ ដល់ខែ​ឧសភា ឆ្នាំនេះ ៕




អត្ថបទបន្ទាប់


មេរោគបំប្លែងថ្មី ឌែលតា នៅតែជាក្ដីបារម្ភធំសម្រាប់កម្ពុជា ខណៈករណីឆ្លងនៅតែបន្ដកើនឡើង

នៅមួយរយៈចុងក្រោយនេះ ស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩បំប្លែងថ្មី ឌែលតា នៅក្នុប្រទេសកម្ពុជាមានការឆ្លងជាបន្តបន្ទាប់នៅក្នុងហគមន៏ក៍ដូចជ…

មាន​ អេស៊ីលីដាម៉ូបាល ក្នុង​ទូរសព្ទដៃ ប្រៀបដូចមានធនាគារ​ក្នុងដៃរបស់អ្នក !

អេស៊ីលីដាម៉ូបាល ជាកម្មវិធី​ធនាគារ​នៅលើ​ទូរសព្ទ​ដៃរបស់ធនាគារ អេស៊ីលីដា ដែលជា​ធនាគារ​ពាណិជ្ជ​ដ៏ចំណាស់​និងធំជាងគេបំផុត​នៅកម្ពុជា ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ