ទីផ្សារ​ម្រេចកំពត

សមាគមម្រេចកំពតថា ទីផ្សារម្រេចដើមឆ្នាំ២០២១ បង្ហាញពីសញ្ញាណល្អ


សមាគមលើកកម្ពស់ម្រេចកំពតបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី ៧ ខែមករានេះថា ទោះបីជាទិន្នផលម្រេចកំពតនៅពេញមួយឆ្នាំ២០២០កន្លងមកបានធ្លាក់ចុះខ្លះមែន ប៉ុន្តែបរិមាណនៃការនាំចេញនៅរក្សាបានក្នុងរង្វង់ ៧០តោនដដែល។ យ៉ាងណាមិញ នៅដើមឆ្នាំ២០២១ ទីផ្សារម្រេចកំពតកំពុងបង្ហាញសញ្ញាណល្អគួរឲ្យកត់សម្គាល់។
សមាគមម្រេចកំពតថា ទីផ្សារម្រេចដើមឆ្នាំ២០២១ បង្ហាញពីសញ្ញាណល្អ
ដោយ

សមាគមម្រេចកំពត បានបង្ហាញពី​សុទិដ្ឋិនិយម​ពីទីផ្សារនៅដើម​​ឆ្នាំ២០២១នេះ ដោយហេតុថា​បច្ចុប្បន្ន​មានក្រុមហ៊ុន​ធំៗ​ជាច្រើន បាន​ផ្តើមកម្មង់​ទិញ​ម្រេចកំពត​ពីប្រជាកសិករ​ជាច្រើន​រយគ្រួសារ​រួចហើយ។ ក្នុងនោះ រួមមានក្រុម EU Land Pepper ដែលជា​ក្រុមហ៊ុន​របស់​អឺរ៉ុប បានបញ្ជា​ទិញ​ម្រេចចំនួន ១០ តោន​រួចហើយ​ដែរ​សម្រាប់​ឆ្នាំថ្មីនេះ។

ទិន្នផលម្រេច​កំពត ដែលប្រមូល​បាន​ក្នុងឆ្នាំ​២០២០​មានប្រមាណជាង ៨២តោន ធ្លាក់ចុះជាង ២០តោន​បើប្រៀបធៀប​នឹង​ទិន្នផលឆ្នាំ២០១៩​ដែលប្រមូល​បាន​ក្នុងរង្វង់​ប្រមាណ ១០០តោន។ 

បើតាមលោក ងួន ឡាយ ការធ្លាក់ចុះ​ទិន្នផលម្រេច​កំពត​ក្នុងឆ្នាំ ២០២០​គឺបណ្តាល​មកពី​កសិដ្ឋាន​ដាំម្រេចធំៗ​មួយចំនួន​នៅ​ខេត្តកំពត បានបោះបង់ចោល​ការដាំដុះ​របស់ខ្លួន ស្របពេល​ដែល​កសិដ្ឋានខ្លះ មិនទទួលបាន​ទិន្នផលច្រើនទេ​ដោយហេតុសារតែ​កង្វះ​ខាត​បច្ចេកទេស​ដាំដុះនិងមិនស្រប​តាមស្តង់ដារ​ម្រេចកំពត។

លោកបន្ថែមទៀតថា ទោះយ៉ាងណា បរិមាណ​នាំចេញ​ទៅក្រៅប្រទេស​មិនបាន​ប៉ះពាល់នោះទេ ពោលគឺ​នៅរក្សា​បរិមាណ​ល្អដដែល ទោះបីស្ថិតក្នុង​បរិបទ​កូវីដ-១៩ក៏ដោយ។ ចំពោះទីផ្សារ​ក្នុង​ស្រុកវិញ លោក ងួន ឡាយ​បានលើកឡើងថា មានការធ្លាក់ចុះ​គួរសម​ក្នុង​បរិបទនៃជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែ​មិនបានចោទ​ជាបញ្ហា​ខ្លាំង​ដល់​ប្រជាកសិករនោះទេ៕ 

None



អត្ថបទបន្ទាប់


អាមេរិកកំពុងពិចារណា ដកក្រុមហ៊ុនយក្សៗចិនចំនួន ២ ចេញពីផ្សារភាគហ៊ុនរបស់អាមេរិក

រដ្ឋបាលលោកដូណាល់ត្រាំកំពុងពិចារណា បន្ថែមក្រុមហ៊ុនចិនចំនួន២ គឺក្រុមហ៊ុន Alibaba និង ក្រុមហ៊ុន Tencent ចូលទៅក្នុងបញ្ជីខ្មៅ នៃក្រុមហ៊ុនចិ…

ចិនចេញមុខរិះគន់ អាមេរិក ជុំវិញការដកចោលកម្មវិធីទូទាត់ប្រាក់របស់ក្រុមហ៊ុនចិន

រដ្ឋាភិបាលក្រុងប៉េកាំងនៅថ្ងៃពុធទី៦ខែមករា បានចេញមុខរិះគន់ចំៗលើអាមេរិក ថាបានប្រើប្រាស់លេសមិនសមហេតុផលទាក់ទងនឹងសន្តិសុខជាតិអាមេរិក គោល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ