អចលនទ្រព្យនៅខេត្តភាគខាងត្បូងវៀតណាម

តម្លៃដី និងអចលនទ្រព្យនៅខេត្តភាគខាងត្បូងវៀតណាមកំពុងធ្លាក់ចុះយ៉ាងខ្លាំង


តម្លៃដីឡូតិ៍ក៏ដូចជា អចលនទ្រព្យនៅទីក្រុងហូជីមិញ និងខេត្តជិតខាងដូចជា ប៊ិញឌឿង ដុងណៃ និងឡុងអាន ត្រូវបានគេរាយការណ៍ថា ធ្លាក់ចុះពី ១០ទៅ ២៥ ភាគរយ បើធៀបនឹងដើមឆ្នាំ ដោយសារគោលនយោបាយរូបិយវត្ថុតឹងរឹងរបស់ធនាគារកណ្តាលវៀតណាមដែលបានដាក់ចេញលើការផ្តល់ប្រាក់កម្ចីអចលនទ្រព្យនានាកាលពេលកន្លងទៅ។
តម្លៃដី និងអចលនទ្រព្យនៅខេត្តភាគខាងត្បូងវៀតណាមកំពុងធ្លាក់ចុះយ៉ាងខ្លាំង រូបភាព Vietnam posts

តាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន VietnamNews បានឲ្យដឹងថា វិនិយោគិនជាច្រើនបានខ្ចីលុយ ដើម្បីវិនិយោគលើអចលនទ្រព្យកាលពីឆ្នាំមុនដោយសង្ឃឹមថានឹងទទួលបានប្រាក់ចំណេញ ប៉ុន្តែផ្ទុយទៅវិញបានទទួលរងការខាតបង់ដោយសារតែការរិតបន្តឹងលើឥណទាន តាមរយៈការប្រកាស ការដំឡើងអត្រាការប្រាក់ និងបញ្ហាកង្វះចរន្តសាច់ប្រាក់ ជាដើម។

ប្រជាពលរដ្ឋមួយរូបនៅទីក្រុងហូជីមិញ បានអះអាងប្រាប់សារព័ត៌មាន Vietnamnews ថា លោកបានទិញដីមួយកន្លែងក្នុងតម្លៃ ៥ ពាន់លានដុង ប្រមាណជា ២០ម៉ឺនដុល្លារ នៅខេត្ត ដុងណៃ ដោយសង្ឃឹមថា នឹងលក់វាឡើងវិញក្នុងរយៈពេលមួយឆ្នាំក្រោយ ដើម្បីទទួលបានប្រាក់ចំណេញ ប៉ុន្តែលទ្ធផល គឺមានតែការខាតបង់។

លោកបានអះអាងថា ក្រោពីបានទិញមួយរយៈនៅ ចុងឆ្នាំ ២០២២កន្លងទៅ ធនាគារបានប្រកាសដំឡើងអត្រាការប្រាក់ ហើយលោកក៏សម្រេចចិត្តលក់វា ដែលនាំឲ្យលោកខាត ដល់ទៅជាង ៣ម៉ឺនដុល្លារ ខុសពីការរំពឹងទុក ។

អ្នកវិភាគទីផ្សារអចលនទ្រព្យនៅវៀតណាមបានអះអាងថា នៅរយៈពេល ៨ ខែ ចុងក្រោយ ជាពិសេសគឺត្រីមាសទី ៣ និង ទី៤ នៃឆ្នាំ២០២២ តម្លៃដីធ្លាក់ចុះយ៉ាងគំហុក ទើបធ្វើឲ្យអ្នកវិនិយោគលើអចលនទ្រព្យប្រឈមនឹងការខាតបង់ ពិសេស គឺអ្នកដែលមានការខ្ចីបំណុលធនាគារមកវិនិយោគតែម្ដង ដ្បិតថា ពួកគេត្រូវប្រឈមនឹងអត្រាការប្រាក់ខ្ពស់ ហើយតម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំង៕

អត្ដបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


តើដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិមានន័យបែបណាចំពោះលោក ពូទីន?

តុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីថ្ងៃទី១៧ ខែមីនា បានចេញដីកាឲ្យចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយចោទពីបទឧក្រិដ្ឋកម្មសង្គ្រា…

ម៉ាឡេស៊ីអន្ទះសារចង់បន្តឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿនជាមួយសិង្ហបុរី ក្រោយពីបានផ្អាកប៉ុន្មានឆ្នាំមកនេះ

ដោយមានសញ្ញាថា ប្រទេសម៉ាឡេស៊ី ចង់ពិនិត្យមើលឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីនោះ រដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ