ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

អាជ្ញាធររាជធានីភ្នំពេញសម្រេចបិទតំបន់មួយចំនួន ក្រោយរកឃើញកម្មកររោងចក្រឆ្លងកូវីដ-១៩ ជាង៦០០នាក់


អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១នេះ ថា អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទតំបន់មួយចំនួននៅរាជធានីភ្នំពេញ នៅយប់ម៉ោងសូន្យ ថ្ងៃទី ១០ ខែមេសា រហូតដល់ថ្ងៃទី ២៣ ខែមេសាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្រោយពីរកឃើញថា នៅថ្ងៃទី ៩ ខែមេសា មានករណីឆ្លងកម្មករកម្មាការិនីរោងចក្រដល់ទៅជាង ៦០០ករណីបន្ថែមទៀត។
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជា។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដោយ

បើតាម​ឯកឧត្តម ឃួង ស្រេង ក្នុងរោងចក្រមួយ​ដែលមានករណីឆ្លង​កូវីដ-១៩ ខ្លាំងនោះ មាន​កម្មករ​ដល់ទៅជាង​២ពាន់នាក់ ហើយ​ក្នុងនោះ​នៅសល់​មួយចំនួន​ទៀត​មិនទាន់​បាន​យក​សំណាកអស់នៅឡើយ។ ​​

បើតាម​សម្រេច​មួយ​​ពីរដ្ឋបាល​រាជធានីភ្នំពេញ ដែលបាន​ចេញថ្ងៃទី ៩ មេសា ឆ្នាំ២០២១ ក៏បាន​ឲ្យដឹងដែរថា អាជ្ញាធររាជធានីភ្នំពេញ​ បាន​សម្រេចបិទខ្ទប់​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យទី១ និងសង្កត់ស្ទឹងមានជ័យទី២ ក្នុងខណ្ឌ​មានជ័យ​ ដែលជាតំបន់​មានការឆ្លងរីករាលដាល​នៃកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ដោយការបិទនេះ មានរយៈពេល​សប្ដាហ៍ ចាប់ពីវេលា​ម៉ោង សូន្យ​នាថ្ងៃទី ១០ មេសា​ ដល់ថ្ងៃទី ២៣ ខែមេសា​។

ឯកឧត្តម ឃួង ស្រេង បាន​មានប្រសាសន៍បន្ថែមថា សម្រាប់​ខណ្ឌពោធិ៍សែនជ័យ ក៏មាន​ភូមិចំនួន​៦ ត្រូវបាន​បិទដែររួមមាន ភូមិត្រពាំងថ្លឹងពីរ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខខណៈដែលខណ្ឌសែនសុខ ក៏ត្រូវបាន​បិទ​ខ្ទប់​ភូមិទ្រុងមាន់​សង្កាត់​អូបែកខ្អម។

ទោះយ៉ាងណា សេចក្ដីសម្រេច​នោះ ក៏មានករណីលើកលែង​ចំពោះ​ការធ្វើដំណើរ​ដែលចាំបាច់​មួយចំនួនផងដែរ។

សូមបញ្ជាក់ថា យោងតាម​សេចក្ដីប្រកាស​ព័ត៌មានរបស់​ក្រសួងសុខាភិបាល​កម្ពុជា ដែលបាន​ផ្សាយ​នៅរសៀល​ថ្ងៃទី ​៩ ខែមេសា ឆ្នាំ២០២១ បាន​រកឃើញ​អ្នកឆ្លង​កូវីដ-១៩ ករណីថ្មី​ដល់ទៅ ៥៧៦នាក់ ដែលក្នុងនោះ មានដល់ទៅ​ជាង​៥០០នាក់​គឺនៅរាជធានីភ្នំពេញ។

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលប្រកាសជួយបង់ថ្លៃទឹកភ្លើងដល់គ្រួសារណាដែលមានសមាជិករងគ្រោះដោយសារកូវីដ-១៩

ប្រមុខរាជរដ្ឋាភិបានកម្ពុជាបានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍ជួយបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹកស្អាតនិងអគ្គិសនីសម្រាប់ពលរដ្ឋណាដែលមានសមាជិកគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ