គម្រោងអភិវឌ្ឍន៍ NagaCorp

គម្រោងអភិវឌ្ឍន៍«បឹងអច្ឆរិយៈអង្គរ» តម្លៃ ៣៥០លានដុល្លាររបស់ NagaCorp នៅសៀមរាប ពុំអាចអនុវត្តបានទេ!


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ២៣ ខែមីនានេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានបញ្ជាក់ថា សំណើគម្រោងអភិវឌ្ឍន៍ «បឹងអច្ឆរិយៈអង្គរ» នៅក្នុងខេត្តសៀមរាបរបស់ក្រុមហ៊ុន Nagacorp ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន NagaWorld នោះ ពុំអាចអនុវត្តបានទេ នៅក្នុងបរិបទនេះ។
ក្រុមហ៊ុនល្បែងកាស៊ីណូដ៏ធំ Nagacorp
ដោយ

ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា​ ការសម្រេចនេះ ធ្វើឡើង​បន្ទាប់ពី​បាន​ស្ដាប់​បទបង្ហាញ​ក៏ដូចជា​ផ្ដល់​យោបល់​ និងមាន​កិច្ចប្រជុំ​ជាបន្តបន្ទាប់​ទាក់ទង​នឹងគម្រោងរបស់​ក្រុមហ៊ុនNaga នេះ ។ ទោះយ៉ាងណា ក្រសួង​វប្បធម៌​មិនបាន​បញ្ជាក់​ពីហេតុផល​លម្អិត​អំពី​ការ​បដិសេធ​សំណើរគម្រោង​របស់​ក្រុមហ៊ុន​នេះនៅឡើយទេ។

ក្រុមហ៊ុន NagaCorp ដែលជាក្រុមហ៊ុន​មេ របស់​NagaWorld ដែល​កំពុង​រកស៊ី​ផ្នែក​អាជីវកម្មល្បែងកាស៊ីណូ និង​សណ្ឋាគារនៅ​រាជធានីភ្នំពេញ។

ក្រុមហ៊ុន NagaCrop កាលពីចុង​ឆ្នាំ២០២០ បានបង្ហាញ​ពីគម្រោងអភិវឌ្ឍន៍​រមណីយដ្ឋាន​មិនមែន​កាស៊ីណូ​តម្លៃ ៣៥០ លានដុល្លារអាមេរិក នៅក្នុងខេត្ត​សៀមរាប ក្នុងគោលដៅ​លើក​កម្ពស់​ផ្សព្វផ្សាយ​ពីក្រុមហ៊ុន ​NagarWold និងប្រាសាទ​អង្គរវត្ត ដែលជាបេតិកភណ្ឌ​ពិភពលោក​ថា ជានិមិត្តរូបតំណាងឲ្យ​វិស័យ​ទេសចរណ៍នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ Inside Asian Gaming។

ក្នុងគម្រោង​របស់ NagaCorp នេះ ក៏គ្រោង​បង្កើត​តំបន់​កម្សាន្ដ​មួយ ដែលមានឈ្មោះថា ទីក្រុង​សៀមរាប-ចិន (Siem Reap China Town) ដែល​នឹង​ការលក់​អាហារ​តាមផ្លូវ​ ការប្រគុំតន្ត្រី ការដើរទិញ​ទំនិញ រួមជាមួយ​នឹង​សួនច្បារ និងទឹក​ផងដែរ។

លើសពីនេះ ការបង្កើតឲ្យមាន​បឹង​អច្ឆរិយ (Angkor Lake of Wonder) ដែល​មាន​នៅក្នុង​គម្រោងនេះ គឺអាចនឹង​ធ្វើឡើង​ធំជាង​ទំហំ​បូក​បញ្ចូលគ្នា​នៃ​តំបន់កម្សាន្ដ Disneyland និង Disney California Adventure នៅក្នុង​ទីក្រុង​រដ្ឋ​ Los Angeles សហរដ្ឋ​អាមេរិក​ទៅទៀត

None



អត្ថបទបន្ទាប់


មកស្គាល់​ស្ត្រីវ័យ​ក្មេង​ដ៏ស្រស់​សោភា​​​ដែលបកប្រែ​ឲ្យ​មន្ត្រី​​ជាន់ខ្ពស់ចិន​នៅឯកិច្ច​ប្រជុំ​អាមេរិក-ចិន នៅរដ្ឋ​អាឡាស្កា

កិច្ច​ប្រជុំ​ជាន់ខ្ពស់​ពីរថ្ងៃ​រវាង​មន្ត្រីជាន់ខ្ពស់​ចិន​និង​មន្ត្រីជាន់ខ្ពស់អាមេរិក នៅរដ្ឋ​អាឡាស្កា សហរដ្ឋ​អាមេរិក បានស្ថិតក្រោម​ការតាមដាន…

ប្រជាជន​រស់នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល ព្រួយ​បារម្ភ​ពី​ការបាត់បង់​ការងារ​និង​ប្រាក់​ចំណូល​បន្ទាប់​ពី​កូវីដ-១៩​ផ្ទុះ​ឡើង​ដល់​សហគមន៍

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល បាន​និយាយ​ថា ពួកគាត់​មាន​ការព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ការងារ​និង​ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ