កក៏ហាក់មិនសូវល្អប្រសើរប៉ុន្មានដែរ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិច Joe Biden បានមានប្រសាសន៍ថា អត្រាឆ្លងកូវីដ-១៩ ថ្មីៗ គឺកើតឡើងនៅក្នុងរដ្ឋដែលមានអត្រាការចាក់វ៉ាក់ទាប ហើយលោកសង្កត់ធ្ងន់ទៀតថា ការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក គឺវាត្រូវមានការចូលរួមតាមរយៈការគ្រប់គ្រងមេរោគឆ្លងកូវីដ-១៩បានល្អប្រសើរ ។
លោក ចូ បៃឌិន បានអំពាវនាវដោយអង្វរកឲ្យប្រជាពលរដ្ឋអាមេរិកដែលមិនទាន់បានចាក់វ៉ាក់សាំង ទៅទទួលយកការចាក់វ៉ាក់សាំងឲ្យបានឆាប់ ដើម្បីទប់ស្កាត់មេរោគបំលែងថ្មី ដែលកំពុងរាតត្បាតខ្លាំងនៅទូទាំងពិភពលោក។
ចំនួនជាមធ្យមនៃអ្នកឆ្លងប្រចាំថ្ងៃនៅសហរដ្ឋអាមេរិច បានកើនឡើង បីដង នៅរយៈពេល ៣០ ថ្ងៃកន្លងទៅនេះ ពោលគឺកើនឡើងជាង ៣ ម៉ឺ ២ពាន់នាក់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ទន្ទឹមនឹងនេះ ចំនួនអ្នកជំងឺនៅមន្ទីរពេទ្យ បានកើនឡើង ២១ ភាគរយ ពោលគឺកើនឡើងដល់ជិត ២ម៉ឺននាក់ និងចំនួនអ្នកស្លាប់បានកើនឡើង ២៥ ភាគរយ ពោលគឺជាមធ្យម២៥០ នាក់ក្នុងមួយថ្ងៃ។
នេះបើតាមការវិភាគរបស់ភ្នាក់ងារព័ត៌មានរ៉យទ័រ។
ដើម្បីប្រយុទ្ធការឆ្លងជំងឺនេះ សហរដ្ឋអាមេរិក បានជំរុញថ្នាក់ដឹកនាំ និង វេជ្ជបណ្ឌិតបញ្ចុះបញ្ចូលប្រជាពលរដ្ឋអាមេរិចប្រមាណ ៤០ ភាគរយមិនទាន់ទទួលវាក់សាំង ត្រូវមកទទួលវាក់សាំងឲ្យបានឆាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ពិសេសមេរោគបំប្លែងថ្មី។
ជាងនេះទៀត មជ្ឍមណ្ឌលសហរដ្ឋអាមេរិចសម្រាប់ត្រួតពិនិត្យជំងឺ និង ការពារបានចេញសេចក្តីណែនាំសម្រាប់សាលារៀនក្នុងការជំរុញឲ្យមានការបើកថ្នាក់រៀនឡើងវិញ ដោយត្រូវឲ្យមានការពាក់ម៉ាសម្រាប់អ្នកមិនទាន់ទទួលវាក់សាំងផងដែរ៕