ទីផ្សារប្រេងឆៅសកល

អង្គការ OPEC និងសម្ព័ន្ធមិត្ត សម្រេចកាត់បន្ថយផលិតកម្មប្រេងកាន់តែច្រើន


អង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្ត ដែលដឹកនាំដោយប្រទេសរុស្ស៊ី បានសម្រេចកាត់បន្ថយផលិតកម្មប្រេង ៥សែនបារ៉ែលក្នុងមួយថ្ងៃ បន្ថែមលើចំនួន ១,២ លានបារ៉ែល ដែលបានសម្រេចគ្នាកាលពីពេលមុន ហើយការកាត់បន្ថយនេះ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ ២០២០ខាងមុខ ដែលលឿនជាង ការឯកភាពគ្នាពីមុន ថានឹងចាប់ផ្តើមនៅខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អង្គការ OPEC និងសម្ព័ន្ធមិត្ត សម្រេចកាត់បន្ថយផលិតកម្មប្រេងកាន់តែច្រើន
ដោយ

អង្គការ OPEC ​និងសម្ព័ន្ធមិត្ត រួមមានទាំង​ប្រទេស​រុស្ស៊ី បានសម្រេច​កាត់បន្ថយ ការផ្គត់ផ្គង់ប្រេង រយៈពេល ៣ខែ ពោលគឺ​ពេញមួយ​ត្រីមាសទី ១ ឆ្នាំ ២០២០ ដើម្បីជួយ​ស្រោចស្រង់​ដល់តម្លៃ​ទីផ្សារប្រេង ដែលរងប៉ះពាល់​ដោយ ភាពទន់ខ្សោយ​នៃសេដ្ឋកិច្ច​សកល និងការស្តុក​ទុកប្រេង នៅមានលើស​ពីតម្រូវការ​ទីផ្សារ ហើយក្រុម​អ្នកផលិតប្រេង​ទាំងអស់នេះ នឹងជជែកគ្នា​ជាថ្មីម្តងទៀត នៅក្នុងខែមីនា ដើម្បីកំណត់​គោលការណ៍ថ្មី។

លោក អាឡិចសានដឹ ណូវ៉ាក រដ្ឋមន្រ្តីក្រសួង​ថាមពល​រុស្ស៊ី បានបញ្ជាក់ថា ក្រុម​ប្រទេស​ផលិត​ប្រេងជាង ២០ប្រទេសនេះ នឹងកាត់បន្ថយ​ការផលិត ៥សែនបារ៉ែល​ក្នុងមួយថ្ងៃ​បន្ថែមទៀត សម្រាប់ត្រីមាសទី ១ ឆ្នាំ២០២០ ដែលធ្វើឲ្យ​ការកាត់បន្ថយ​សរុបកើនដល់ ១,៧ លាន​បារ៉ែល​ក្នុងមួយថ្ងៃ ដែលស្មើនឹង ១,៧% នៃតម្រូវ​ការប្រេង​ទូទាំង​សកលលោក។

នាឱកាសនោះដែរ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជា​ប្រទេស​ផ្គត់ផ្គង់ប្រេងឆៅ​ឈានមុខគេ​ក្នុងពិភពលោក បានស្ម័គ្រចិត្ត​កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេងឆៅ ប្រមាណ ៤សែន​បារ៉ែល​ក្នុងមួយថ្ងៃ ដែលធ្វើឲ្យ​ការកាត់បន្ថយ​សរុប​កើនដល់ ២,១ លាន​បារ៉ែល​ក្នុងមួយថ្ងៃ។

អ្នកជំនាញអះអាងថា ការកាត់បន្ថយនេះ អាចនឹងផ្តល់​ផលប្រយោជន៍​ដល់ អាមេរិក ច្រើនជាងគេ ដោយសារតែ​អាមេរិក មិនមាន​សម្ព័ន្ធមិត្ត​ជាមួយ កិច្ចព្រមព្រៀង​ផ្គត់ផ្គង់ប្រេង ណាមួយនោះទេ។

ក្រោយការសម្រេច​កាត់បន្ថយការ​ផ្គត់ផ្គង់នេះ តម្លៃប្រេងឆៅ​នៅលើទីផ្សារអន្តរជាតិ បានកើន​ឡើងបន្តិច ដូចជា ទីផ្សារ Brent​ របស់​អង់គ្លេស កើនឡើង ២% ខណៈទីផ្សារអាមេរិក West Texas Intermediate កើនឡើង ២% ដូចគ្នា។

សូមជម្រាបថា គិតត្រឹមថ្ងៃទី ១០ ខែ ១២នេះ តម្លៃប្រេងឆៅ​នៅលើទីផ្សារ​អន្តរជាតិ បានថយចុះ​បន្តិចមកវិញ សម្រាប់ការលក់ និងចែកចាយ​ក្នុងខែមករា និងខែកុម្ភៈ ខាងមុខ ដូចជា ទីផ្សារ​ Brent​ របស់​អង់គ្លេស ថយចុះ ១៤សេន មកនៅត្រឹម ​៦៤ដុល្លារ ២៥សេន ក្នុងមួយបារ៉ែល ខណៈទីផ្សារ​អាមេរិក​ប្រេង West Texas Intermediate ថយចុះ ​១៨សេន មកនៅត្រឹម ៥៩ដុល្លារ ក្នុងមួយបារ៉ែល៕

None



អត្ថបទបន្ទាប់


ប្រាក់ឈ្នួលនៅថៃកើនឡើងនៅឆ្នាំ២០២០ ខណៈការងារមួយចំនួនត្រូវបាត់បង់

ប្រាក់ឈ្នួល នៅក្នុងប្រទេសថៃ នឹងមានការកើនឡើងអប្បបរមា ៥បាតក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ខាងមុខនេះតទៅ តែយ៉ាងណាមិញ មជ្ឈម…

អាមេរិក​ដាក់​ទណ្ឌកម្ម ឧកញ៉ា ទ្រី ភាព, លោក គន់ គីម និង​ក្រុម​គ្រួសារ

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ចន្ទ ទី៩ ខែ​ធ្នូ បាន​ដាក់​ទណ្ឌកម្ម​លើ​លោក គន់ គីម និង​ឧកញ៉ា ទ្រី ភាព និង​ក្រុម​គ្រួសារ​ ដោយ​ចោទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ