ថ្មីៗនេះ ខ្ញុំទើបតែបានបង់ថ្លៃសាលាឲ្យកូនខ្ញុំដែរ សម្រាប់ឆ្នាំសិក្សាថ្មី ដែលនាងត្រូវឡើងថ្នាក់ទី១១ នៃសាលាឯកជន វេស្ទើន អន្តរជាតិ ដោយខ្ញុំមិនចាំបាច់ធ្វើដំណើរទៅដល់សាលារៀនទេ ។ ខ្ញុំបង់តាម អេស៊ីលីដាម៉ូបាល ។ ខ្ញុំគ្រាន់តែបើកកម្មវិធី អេស៊ីលីដាម៉ូបាល រួចហើយ ចូលទៅរកមុខងារ «បង់ប្រាក់» និងរកមើលពាក្យ «វិក្កយបត្រសាលារៀន» បន្ទាប់មក នឹងឃើញមានឈ្មោះសាលារៀនជាច្រើន ដែលជាដៃគូរបស់ធនាគារ អេស៊ីលីដា សម្រាប់ការទូទាត់បង់ថ្លៃសាលា ។
អេស៊ីលីដាម៉ូបាល គិតមកដល់ថ្ងៃនេះ មានអ្នកប្រើប្រាស់ជាង ២លាននាក់ហើយ ។ អេស៊ីលីដាម៉ូបាល ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាពខ្ពស់ ក្នុងការប្រើប្រាស់សេវាទូលំទូលាយ កាត់បន្ថយការចំណាយ និងសន្សំពេលវេលា រួមទាំងអត្ថប្រយោជន៍ជាច្រើនសម្បូរបែបដទៃទៀត ។
កម្មវិធី អេស៊ីលីដាម៉ូបាល អាចទាញយកមកប្រើ តាមរយៈ App Store, Play Store, App gallery បានដោយសេរី និងឥតគិតថ្លៃ ៕