វិស័យការពារជាតិ

អាម៉េរិក កំពុងពិចារណាលុបចោលការពង្រីកកងកម្លាំងអាម៉េរិក នៅជប៉ុន ដើម្បីសន្សំប្រាក់១ពាន់លានដុល្លារ


ក្រសួងការពារជាតិ អាម៉េរិក កំពុងពិចារណាលុបចោលការពង្រីកអង្គភាពកងកម្លាំងអាម៉េរិក នៅជប៉ុន (USFJ) ដែលជាវិធានការមួយអាចសន្សំប្រាក់បានប្រហែលជាង១ពាន់លានដុល្លារ ពីការចំណាយលើបុគ្គលិក និងការពង្រីកបញ្ជាការដ្ឋាន និងការគ្រប់គ្រងអង្គភាពនេះ។ ការផ្លាស់ប្តូរនេះនឹងក្លាយជាផ្នែកមួយក្នុងការពង្រីកផែនការកាត់បន្ថយការចំណាយថវិកាដ៏សំខាន់របស់មន្ទីរបញ្ចកោណអាម៉េរិក។ បើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យការពារជាតិ
ដោយ

របាយការណ៍របស់មូលនិធិសន្តិភាព សាសាកាវ៉ា យូអេសអេ បានឱ្យដឹងថា អង្គភាពកងកម្លាំងអាម៉េរិក នៅជប៉ុន បានគ្រប់គ្រងកងទ័ពអាម៉េរិក ប្រហែល៥ម៉ឺន៣ពាន់នាក់ និងមូលដ្ឋានសំខាន់ៗចំនួន១៥ នៅជប៉ុន។ ប៉ុន្តែមិនមានទីបញ្ជាការប្រតិបត្តិការនោះទេ ខណៈអង្គភាពនេះមានបុគ្គលិកតែប្រហែល១៤០នាក់ប៉ុណ្ណោះ គឺតិចជាងពាក់កណ្តាលនៃចំនួនអង្គទូតអាម៉េរិក នៅទីក្រុងតូក្យូ ទៅទៀត។

ដោយមើលឃើញការកើនឡើងនូវសមត្ថភាពយោធារបស់ចិន ដូច្នេះហើយនៅខែកក្កដា ឆ្នាំ២០២៤ អតីតរដ្ឋមន្ត្រីការពារជាតិ អាម៉េរិក លោក ឡយ អូស្ទីន បានប្រកាសពីផែនការពង្រីកអង្គភាពកងកម្លាំងអាម៉េរិក នៅជប៉ុន ទៅជាទីស្នាក់ការកណ្តាលកងកម្លាំងរួមថ្មីមួយរបស់អាម៉េរិក ដើម្បីទទួលបន្ទុកជាចម្បងសម្រាប់ការសម្របសម្រួលសកម្មភាពសន្តិសុខទាំងក្នុង និងជុំវិញប្រទេសជប៉ុន។

ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រសួងការពារជាតិ អាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក កំពុងពិចារណាលុបចោលការពង្រីកអង្គភាពកងកម្លាំងអាម៉េរិក នៅជប៉ុន ដែលជាវិធានការមួយអាចសន្សំប្រាក់បានប្រហែលជាង១ពាន់លានដុល្លារ ពីការចំណាយលើបុគ្គលិក និងការពង្រីកបញ្ជាការដ្ឋាន និងការគ្រប់គ្រងអង្គភាពនេះ។

ការផ្លាស់ប្តូរនេះនឹងក្លាយជាផ្នែកមួយនៃការពង្រីកផែនការកាន់តែធំក្នុងការកាត់បន្ថយថវិកាដ៏សំខាន់របស់មន្ទីរបញ្ចកោណ រួមទាំងការបង្រួបបង្រួមបញ្ជាការប្រយុទ្ធ និងការបោះបង់ចោលនូវការដឹកនាំរបស់សហរដ្ឋអាម៉េរិក ទៅលើប្រតិបត្តិការយោធាណាតូ ផងដែរ។

ប្រសិនបើផែនការលុបចោលការពង្រីកអង្គភាពកងកម្លាំងអាម៉េរិក នៅជប៉ុន បានជោគជ័យមែន វាស្មើនឹងការដើរបញ្ច្រាសទាំងស្រុងទៅនឹងសមាហរណកម្មសម្ព័ន្ធភាព ខណៈកាលពីថ្ងៃទី៧ ខែកុម្ភៈ លោក ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា បាននិយាយពីការពង្រីកក្របខណ្ឌបញ្ជាការដ្ឋាន និងការគ្រប់គ្រង នៃកងកម្លាំងអាម៉េរិក និងជប៉ុននៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹ…

មន្ត្រីអាម៉េរិក រុស្ស៊ី និងអ៊ុយក្រែន គ្រោងជួបគ្នាឆាប់ៗ ដើម្បីពិភាក្សាលើបញ្ហាសន្តិភាពនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងលោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានព្រមព្រៀងគ្នាជាគោលការណ៍ចំពោះបទឈប់បាញ់លើផ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ