លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនគារ អេស៊ីលីដា ដែលជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត គឺតែងតែខិតខំធ្វើទំនើបកម្មនូវបច្ចេកវិទ្យាថ្មីៗនិងកាន់តែងាយស្រួលសម្រាប់អតិថិជន ដែលប្រើប្រាស់ អេស៊ីលីដាម៉ូបាល ឲ្យមានភាពទូលំទូលាយក្នុងការប្រើប្រាស់ រហ័ស និងមានសុវត្ថិភាព ។
លោកស្រី សុខ សោភា មានប្រសាសន៍ថា ៖ «ឥឡូវនេះ អ្វីដែលកាន់តែពិសេសនោះ សម្រាប់អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល គឺលែងខ្វល់រឿងទូរស័ព្ទខ្លួនគ្មានសេវាអ៊ីនធើណែតទៀតហើយ គឺអតិថិជនអាចធ្វើការទូទាត់តាម ឃ្យូអរកូដ បានដោយងាយស្រួល និងឆាប់រហ័ស» ។
នេះមានន័យថា ទោះបីជាទូរស័ព្ទរបស់លោកអ្នកគ្មានសេវាអ៊ីនធើណែត ក៏អាចទទួលទូទាត់តាម ឃ្យូអរកូដ របស់ អេស៊ីលីដាម៉ូបាល បានដែរ ។
- ប្រព័ន្ធនឹងបង្ហាញសារប្រាប់ នៅពេលលោកអ្នកបើក អេស៊ីលីដាម៉ូបាល នៅលើទូរស័ព្ទដែលមិនមានសេវាអ៊ីនធើណែត ។ សូមចុចប៊ូតុង “យល់ព្រម / OK”
- សូមចូលម៉ីនុយ “ទូទាត់តាម QR / SCAN QR”
- នោះប្រព័ន្ធនឹងបង្ហាញឃ្យូអរកូដរបស់លោកអ្នក។ សូមបង្ហាញឃ្យូអរកូដនេះ ទៅអ្នកទូទាត់ ដើម្បីទទួលប្រាក់ ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected] ។ ព័ត៌មានអំពីផលិតផលថ្មីៗរបស់ធនាគារ អេស៊ីលីដា សូមលោកអ្នកចូលទៅមើលនៅ គេហទំព័រផ្លូវការ ធនាគារ អេស៊ីលីដា ឬ ផេកហ្វេសប៊ុក ធនាគារ អេស៊ីលីដា ៕