វិស័យធនាគារ

រុស្ស៊ី អនុម័តច្បាប់មួយឱ្យប្រើប្រាស់ទ្រព្យសកម្មហិរញ្ញវត្ថុឌីជីថល DFA សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ


ប្រទេសរុស្ស៊ី ដែលជាសមាជិកស្ថាបនិកដ៏សំខាន់មួយនៃប្លុកប្រទេស BRICS កំពុងប្រើគ្រប់មធ្យោបាយ ដើម្បីគេចពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ធ្វើយ៉ាងណាការពារសេដ្ឋកិច្ចរបស់ខ្លួនកុំឱ្យដួលរលំ ហើយនៅក្នុងការវិវត្តចុងក្រោយបំផុតរបស់ខ្លួន រុស្ស៊ី បានចុះហត្ថលេខាជាផ្លូវការលើច្បាប់មួយអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិឌីជីថល (DFAs) សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយកាលពីសប្ដាហ៍មុនដោយសារព័ត៌មានជាច្រើនរួមទាំងទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី ផងដែរ។
វិស័យធនាគារ
ដោយ

ទ្រព្យសកម្មហិរញ្ញវត្ថុឌីជីថល (DFAs) នឹងត្រូវបានប្រើប្រាស់ដើម្បីទូទាត់ពាណិជ្ជកម្មឆ្លងដែន ហើយរូបិយប័ណ្ណនានា ដូចជាប្រាក់ដុល្លារអាម៉េរិក ជាដើមនឹងមិនត្រូវបានរាប់បញ្ចូលនោះទេ។ ខណៈដែលសហរដ្ឋអាម៉េរិក កំពុងព្យាយាមគាបរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មនានា ដើម្បីឱ្យសេដ្ឋកិច្ចរុស្ស៊ី ជាប់គាំង ឬដាំក្បាលចុះខ្លាំង តែរុស្សី នៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើល ហើយថែមទាំងធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកធ្លាក់ចុះឥទ្ធិពលទៀតផង។

ប្លុកប្រទេស BRICS កំពុងប្រើគ្រប់មធ្យោបាយ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រាក់ដុល្លារអាម៉េរិក និងការពាររូបិយប័ណ្ណក្នុងស្រុកព្រមទាំងសេដ្ឋកិច្ចរបស់ពួកគេ។ ការអនុម័តច្បាប់ឱ្យប្រើប្រាស់ទ្រព្យសកម្មហិរញ្ញវត្ថុឌីជីថល (DFAs) នេះ គឺជាស្ថានការណ៍វិវត្តន៍ចុងក្រោយបំផុតដែលប្លុកប្រទេស BRICS ប្រឹងប្រែងប្រជែងនឹងអនុត្តរភាព ឬអានុភាពគ្មានគូប្រៀបនៃប្រាក់ដុល្លារអាម៉េរិក។

សហរដ្ឋអាម៉េរិក តាមរយៈការដាក់ទណ្ឌកម្មបានដាក់សម្ពាធលើធនាគារនានាទូទាំងពិភពលោក ដោយមិនអនុញ្ញាតឱ្យធនាគារទាំងនោះបញ្ចេញការទូទាត់ទៅកាន់ប្រទេសរុស្ស៊ី នោះឡើយ។ ចំណាត់ការនេះបានបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី ទោះជាយ៉ាងណា ពេលនេះប្រទេសរុស្ស៊ី បានរកឃើញវិធីថ្មី ដើម្បីរក្សាឱ្យសេដ្ឋកិច្ចរស់រាន នោះ គឺការទូទាត់ពាណិជ្ជកម្មតាមរយៈទ្រព្យសម្បត្តិឌីជីថល (DFAs)។

ដោយ: តែម សុខុម

ជាលទ្ធផលក្រុមសមាជិកសភារុស្ស៊ី បានអនុម័តសេចក្តីព្រាងច្បាប់នេះ ដែលអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិហិរញ្ញវត្ថុឌីជីថល (DFAs) ដើម្បីការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដោយជឿជាក់ថា សហរដ្ឋអាម៉េរិក នឹងមិនអាចបញ្ឈប់រំហូរនៃទ្រព្យសកម្មឌីជីថល (DFAs) ដូចដែលខ្លួនបានធ្វើកន្លងមកនោះឡើយ​។

ចំណាត់ការនេះ ក៏ផ្តល់ឱ្យប្រទេសរុស្ស៊ី និងប្លុកប្រទេស BRICS នូវស្វ័យភាពដែលធ្វើឱ្យប្រទេសទាំងនេះជៀសផុតពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួនផងដែរ។

លោក អាណាតូលី អាកសាកូវ (Anatoly Aksakov) ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃសភាជាន់ទាបរបស់រុស្ស៊ី បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ការទូទាត់ទាំងអស់រវាងប្រទេសរុស្ស៊ី និងប្លុកប្រទេស BRICS ត្រូវធ្វើឡើងតាមប្រព័ន្ធធនាគារ ដើម្បីឱ្យការទូទាត់ទាំងនេះអាចមើលឃើញ រួមទាំងបច្ចាមិត្តរបស់ប្លុកប្រទេស BRICS ផងដែរ៕

None



អត្ថបទបន្ទាប់


ចិននាំមុខគេខាងបច្ចេកវិទ្យាផលិតសព្វាវុធល្បឿនលឿនជាងសំឡេងនៅក្នុងពិភពលោក

ប្រទេសចិន បាននាំមុខគេនៅលើពិភពលោកក្នុងការអភិវឌ្ឍ សាកល្បង និងដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេង ដោយមានប្រៀបលើប្រទេសរុស្ស៊ីទៅទៀត។ ចំណែកសហរដ្…

តើប្រទេសណាខ្លះជាប់ឈ្មោះជាប្រទេសក្រីក្របំផុតទាំង១០ប្រចាំឆ្នាំ២០២៤?

ដ្បិតស្ថិតក្នុងសម័យកាលជឿនលឿនជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរតែគ្រប់វិស័យរួមទាំងបច្ចេកវិទ្យា និងសេដ្ឋកិច្ចយ៉ាងណាក្ដី ក៏ប្រទេសជាច្រើនក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ