ការរឹតបន្តឹងច្បាប់ចរាចរណ៍

សម្តេច ស ខេង៖ សូមកុំមានទស្សនៈថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ ជាការឆ្លៀតយកឱកាសធ្វើបាបប្រជាជន


ស្របពេលដែលការរឹតបន្តឹងច្បាប់ចរាចរណ៍ នឹងត្រូវអនុវត្តនៅថ្ងៃទី០១ ឧសភានេះ សម្ដេច ស ខេងបានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ។ លើសពីនេះ សម្តេច ក៏បានអំពាវនាវកុំឲ្យមានទស្សនៈថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ដែលបានដាក់ចេញនេះ ជាការឆ្លៀតឱកាសធ្វើបាបប្រជាជនឲ្យសោះ។ វ
សម្តេចក្រឡាហោម ស ខេង

បើ​តាម​សម្តេច ស ខេ​ង បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស​ពិការ បង្ក​ឱ្យ​មាន​កុមារ​កំព្រា និង​ការ​វិនាស​ព្រាត់ប្រាស​ក្នុង​គ្រួសារ ទាំង​នៅ​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ បាន​ចាក​ផុត​ពី​ភ្លើងសង្គ្រាម មាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ទៅ​ហើយ​នោះ ។

នៅ​ក្នុង​កិច្ចប្រជុំ​មួយ នា​ព្រឹក​នេះ សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់​ទៀត​ថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​សម្រេច​កំណត់​យក​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​បង្កើន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ជាង​បណ្ដា​ឆ្នាំ​ណា​ៗ​ទាំងអស់ ដែល​វិធានការ​នេះ​មិនមែន​ជា​ការ​ដាក់បន្ទុក​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្ដីសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។

នៅ​ពេល​ប្រកាស​ដាក់​ចេញ​វិធានការ​នេះ សម្ដេច​បាន​មាន​ប្រសាសន៍​ថា «​មាន​ទស្សនៈ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​វិធានការ​នេះ គឺជា​វិធានការ​ត្រួតពិនិត្យ​រដ្ឋបាល​ទៅ​វិញ​។​»

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ សម្ដេច​បាន​ផ្ដល់​ការ​ពន្យល់​ជូន​ទៅ​វិញ​ថា ការ​ពិត​គឺ​មិន​ដូច្នេះ​ទេ ហើយ​ក៏​មិនមែន​មាន​ន័យ​ថា​ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬ​អង្គភាព​នគរបាល​ចរាចរណ៍​ដែល​ដឹកនាំ និង​អ្នក​អនុវត្ត​ច្បាប់​ចង់បាន​ប្រាក់​ពី​ប្រពល​រដ្ឋ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ នេះ​គឺជា​ការ​ថែរក្សា​ប្រាក់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅ​វិញ​ទេ​។

សម្ដេច​បាន​បន្ថែម​ថា «​សមត្ថកិច្ច​នឹង​មិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ​ដែល​ធ្វើ​ដំណើរ​ប្រកបដោយ​ការ​គោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះ​ទេ​។ បងប្អូន​អ្នក​ត្រឹមត្រូវ គឺ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​រលូន លើកលែងតែ​បាន​ធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់​ចំណុច​ណាមួយ ដូច​ជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា ទើប​សមត្ថកិច្ច​ឃាត់​មិន​ឱ្យធ្វើ​ដំណើរ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ​។ សូមកុំ​មាន​ទស្សនៈ​ថា នគរបាល​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើបាប​ប្រជាជន នេះ​គឺជា​ភារកិច្ច​ដើម្បី​ប្រជាជន ហើយ​ទាល់តែ​ឃាត់​គ្រប់​អ្នកដំណើរ​ទោះ​គោរព​ច្បាប់ និង​មិន​គោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះ ទើប​ថា​ជា​វិធានការ​រដ្ឋបាល​» ៕

None



អត្ថបទបន្ទាប់


នៅ​ត្រីមាសទី២​ ឧស្សាហកម្ម​ធានា​រ៉ាប់រង​កម្ពុជា​នឹង​​រង្គោះ​រង្គើ ដោយសារ​ឥទ្ធិពល​កូវីដ១៩

ក្រុម​អ្នក​ជំនួញ និង​អ្នក​ជំនាញ​នៅក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា បាន​ព្រមាន​ថា ចាប់ពី​ត្រីមាស​ទី២​ ឆ្នាំ​២០២០​នេះ​តទៅ វិស័យ​ធានា​រ…

ក្រសួងសុខាភិបាល៖ ពុំទាន់មានការស្នើឲ្យបើកសាលារៀនវិញទេ ទោះបីស្ថានភាពកូវីដ១៩ ធូរស្រាលបន្តិចក្ដី

ក្រសួងសុខាភិបាលមិនទាន់មានវិធានការ ដើម្បីស្នើទៅក្រសួងអប់រំ ឱ្យបើកសាលារៀនឡើងវិញនៅឡើយទេ ទោះបីជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជាក៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ