ធនាគារ SME

ធនាគារ SME បានបញ្ចេញហិរញ្ញប្បទានជាង ៥៣លានដុល្លារហើយ សម្រាប់ជួយអាជីវកម្មទេសចរណ៍


គិតមកត្រឹមដំណាច់ខែមេសាឆ្នាំ២០២៣ កញ្ចប់ថវិកា១៥០លានដុល្លារ ដែលរាជរដ្ឋាភិបាលបានបែងចែកសម្រាប់ធនាគារ SME ដើម្បីបញ្ចេញទុនកម្ចីជួយដល់អាជីវកម្មទេសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩នោះ បានបញ្ចេញអស់ជាង៥៣លានដុល្លារហើយ ឬស្មើនឹងប្រមាណជាង៣៥% នៃកញ្ចប់ថវិកាសរុប។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធ្លាប់អះអាងថា កញ្ចប់ថវិកាទាំង ១៥០លានដុល្លារនេះ នឹងត្រូវបញ្ចេញអស់នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ។
ធនាគារ SME បានបញ្ចេញហិរញ្ញប្បទានជាង ៥៣លានដុល្លារហើយ សម្រាប់ជួយអាជីវកម្មទេសចរណ៍

តាមរបាយការណ៍របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងចំណោមទំហំទឹកប្រាក់ជាង ៥៣លានដុល្លារ ឬស្មើនឹងជាង ៣៥% ដែលបានផ្ដល់ទៅឲ្យអាជីវកម្មទេសចរណ៍គិតត្រឹមដំណាច់ខែមេសាកន្លងទៅនេះ រួមមាន ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារ មានចំនួន២៩% អាជីវកម្មផ្ទះសំណាក់ មានចំនួន២៥% អាជីវកម្មភោជនីយដ្ឋាន ចំនួន៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍ មានចំនួន១៥% ដោយនៅក្នុងនោះ ផ្ដល់ឲ្យសហគ្រិនជាស្ត្រី ចំនួន៤១%។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ដំណើរការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ហាក់នៅមានភាពយឺតយ៉ាវនៅឡើយ ដែលមិនទាន់បានឆ្លើយតបទៅនឹងអ្វីដែលបានរំពឹងទុកនោះទេ។ លោកថា មូលហេតុដែលមានភាពយឺតយ៉ាង ក៏ដោយសារតែនៅក្នុងឆ្នាំ២០២២កន្លងទៅ វិស័យទេសចរណ៍ហាក់មិនទាន់មានភាពប្រាដប្រជានៅឡើយ ជាពិសេសចំនួនភ្ញៀវទេសចរអន្តជាតិដែលចូលមកកម្ពុជា។ ហើយកត្តានេះបានធ្វើឱ្យអាជីវកម្មដែលរកស៊ីនៅក្នុងវិស័យទេសចរណ៍ ហាក់មានការស្ទាក់ស្ទើនៅក្នុងការចាប់ផ្តើមអាជីវកម្មឡើងវិញ ក៏ដូចជាការបន្ថែមទុនក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ជាដើម។

យ៉ាងណាក៏ដោយចុះ អគ្គនាយកធនាគារ SME រូបនេះ ជឿជាក់ថានៅក្នុងឆ្នាំ២០២៣នេះ ចំនួនទឹកប្រាក់ដែលនៅសល់របស់គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នឹងអាចបញ្ចេញអស់ ដោយសារមើលឃើញពីសកម្មភាពនៃការរីកចម្រើនរបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍ តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥% និងមានរយៈពេលរហូត ៧ឆ្នាំ៕




អត្ថបទបន្ទាប់


តើវិស័យសំខាន់ៗណាខ្លះ ដែលមានសក្ដានុពលខ្លាំងបំផុតសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ?

ព័ត៌មាន
ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់បន្ទាប់ពីរាជធានីភ្នំពេញ។ ក្រៅតែពីមានតួនាទីជាច្រកដ៏សំខាន់ក្នុង…

EU គ្រោងដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដែលជួយទ្រទ្រង់មធ្យោបាយធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន

ព័ត៌មាន
សហភាពអឺរ៉ុបបានស្នើជាលើកដំបូងឱ្យមានការត្រៀមដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនគ្រាក់ៗមួយចំនួន ក្រោយពីមើលឃើញថាក្រុមហ៊ុនចិនទាំងនោះបានទ្រទ្រង់មធ្យោបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ