យ៉ាងណាមិញក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន កម្ពុជាត្រូវបានគេមើលឃើញថាជាទីផ្សារអចលនទ្រព្យសក្តានុពលថ្មីជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ ។
ស្របពេលដែលវិស័យអចលនទ្រព្យកំពុងមានសន្ទុះកើនឡើងនេះដែរ ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយបានកំពុងតែសាងសង់នូវគម្រោងថ្មីមួយគឺ “គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញ។ គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ។
ដោយឡែកនាពេលថ្មីៗនេះ ដើម្បីសម្រួលដល់វិនិយោគិនបរទេសដែលមានបំណងចង់វិនិយោគជាមួយគម្រោង “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានសហការជាមួយនឹងក្រុមហ៊ុន ប៊ី.អាយ.ស៊ី.ត្រាស ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ប៊ី.អាយ.ស៊ី គ្រុប ដែលមានលោក យឹម លក្ខណ៍ ជាប្រធានក្រុមប្រឹក្សាភិបាល ដែលជាគ្រឹះស្ថានស្របច្បាប់ទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជាតាំងពីឆ្នាំ២០១៨ ដោយមានឯកទេសជាចម្បងក្នុងគោលបំណងផ្តល់នូវសេវាកម្មកម្រិតខ្ពស់លើការគ្រប់គ្រង និងធានាទទួលខុសត្រូវលើកម្មសិទ្ធិដីធ្លី ឬ អចលនទ្រព្យជំនួសអោយជនបរទេសដែលមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។
យើងសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងជួយផ្តល់លក្ខខណ្ឌកាន់តែងាយស្រួលមួយកម្រិតទៀតសម្រាប់វិនិយោគិនបរទេស ដែលមានបំណងចង់វិនិយោគ ឬ ក្លាយជាម្ចាស់កម្មសិទ្ធលំនៅដ្ឋាននៃគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។
ទំនងអាសយដ្ឋាន៖ ការិយាល័យលក់ អគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទំនាក់ទំនងប្រឹក្សាយោបល់ជាមួយនឹងក្រុមការងារផ្នែកលក់តាមរយៈ 085 611 147 / 087 611 147៕