-
១០គោលការណ៍ជោគជ័យរបស់កាហ្វេ Starbucks -
គោលការណ៍ទាំង១០ដើម្បីភាពជោគជ័យរបស់លោក ជែក ម៉ា -
គោលការណ៍ទាំង១០ដើម្បីភាពជោគជ័យរបស់ គ្រីស្តូហ្វើ ហ្កាដនើ
១. កុំរស់នៅក្នុងជីវិតដែលមានកម្រិត ឬដែនកំណត់
ជីវិតរបស់យើងគឺមានរយៈពេលខ្លីខ្លាំងណាស់ ហើយយើងមិនមែនត្រូវរស់នៅក្នុងតែផ្ទះហ៊ុមព័ទ្ធទៅដោយជញ្ជាំងនោះទេ ឬក៏រស់នៅក្រោមស្រមោលរបស់អ្នកដទៃនោះដែរ។ យើងត្រូវបើកទូលាយទទួលស្គាល់អ្វីថ្មី រៀនសូត្រជាប់ជានិច្ចដើម្បីអភិវឌ្ឍខ្លួន។
យើងត្រូវជឿថាកើតជាមនុស្សគឺយើងមានសក្តានុពលខ្លាំងក្លាដើម្បីផ្លាស់ប្តូរ និងអាចមានឥទ្ធិពលឲ្យគេធ្វើតាមយើងបានដូចៗគ្នា តែសំខាន់បំផុតយើងមិនត្រូវបិទទ្វារខ្លួនឯង ឬកំណត់ដែនដើរឲ្យខ្លួនឯងនោះទេ។
២. មានឆន្ទៈមោះមុត
យើងចាំបាច់ត្រូវតែមានឆន្ទៈមោះមុតក្នុងការធ្វើអ្វីមួយ ពីព្រោះថា បើសិនយើងមិនមានចិត្តចង់ ឬការប្តេជ្ញាចិត្តខ្ពស់នោះទេ យើងអាចនឹងងាយបោះបង់ ហើយពិបាកខ្លាំងក្នុងការដើរទៅមុខជាមួយនឹងផ្លូវដែលពោរពេញដោយឧបសគ្គ។
យើងត្រូវតែធ្វើបែបនេះជានិរន្តរ៍ ហើយបើសិនយើងមិនស្រឡាញ់និងចូលចិត្ត យើងនឹងបោះបង់។ នៅពេលដែលយើងមានឆន្ទៈ និងការប្តេជ្ញាចិត្ត គឺយើងនឹងតស៊ូ ស្វិតស្វាញក្រាញននៀល នៅពេលដែលយើងកាន់តែលំបាក។
៣. រចនាច្នៃប្រឌិតសម្រាប់ខ្លួនឯង
លោក ស្ទីវ ចប បាននិយាយថា ចូរកុំឲ្យសំឡេងរបស់អ្នកដទៃអន្ទងទាញអ្នកចេញពីសំឡេងខាងក្នុងខ្លួនរបស់អ្នក។ យើងដឹងហើយថា នេះជារឿងសាមញ្ញ ប៉ុន្តែ វាគឺជាការពិត ដែលយើងត្រូវតែធ្វើជាកាពីទែននៅលើនាវាជីវិតរបស់យើង ដោយមិនអនុញ្ញាតឲ្យអ្នកដទៃមកកាច់ចង្កូតជីវិតរបស់យើង។ រៀបចំរចនាដំណើរជីវិតរបស់ខ្លួនយើងផ្ទាល់ក្នុងពេលឥឡូវនេះ ជាជាងស្តាយក្រោយនាពេលក្រោយ។
៤. កុំលក់របស់កំប៉ិកកំប៉ុក
លោក ស្ទីវ ចប និយាយថា យើងត្រូវលក់តែរបស់ដែលមានគុណភាព បើទោះជាមានមនុស្សជាច្រើនជំទាស់រឿងនេះក៏ដោយ។ យើងឃើញច្បាស់ហើយថា ក្រុមហ៊ុន Apple លក់តែរបស់មានគុណភាព ហេតុដូច្នេះហើយ បានជាយើងនៅតែស្ថិតនៅលំដាប់កំពូលគេរហូត។ នៅពេលដែលយើងលក់តែរបស់មានគុណភាព អតិថិជននឹងស្មោះត្រង់ជាមួយយើង ហើយរង់ចាំទិញរបស់យើងជានិច្ចកាល។
៥. រៀបចំក្រុមការងារដែលខ្លាំង
មនុស្សដែលនៅជុំវិញខ្លួនយើង គឺអាចជួយកំណត់អនាគតរបស់យើង។ បើសិនជានៅជុំវិញខ្លួនយើងពោរពេញដោយមនុស្សឆ្លាត និងគំនិតវិជ្ជមាន នោះភាគរយនៃអនាគតភ្លឺថ្លានឹងមានច្រើនសម្រាប់ខ្លួនយើង។ ចូរចងចាំថា ជាទូទៅ ជាមធ្យម យើងចំណាយពេលជាមួយមនុស្សប្រមាណ៥នាក់ ដូច្នេះហើយសូមជ្រើសរើសឲ្យបានត្រឹមត្រូវ។
៦. មិនត្រូវធ្វើអ្វីៗដើម្បីតែលុយមួយមុខនោះទេ
ចូរជ្រើសរើសការងារណាដែលអ្នកស្រឡាញ់។ នៅពេលដែល ស្ទីវ ចប អាយុ២៥ឆ្នាំ គាត់មានតម្លៃខ្លួន ១០០លានដុល្លាររួចទៅហើយ ប៉ុន្តែ គាត់មិនមែនធ្វើការដើម្បីតែលុយនោះទេ គាត់ចង់ផ្លាស់ប្តូរពិភពលោក គាត់គឺជាអ្នកច្នៃប្រឌិតដ៏ចំណានមួយរូប។
៧. មានមោទនភាពជាមួយនឹងផលិតផលរបស់យើង
ចូរបង្កើតផលិតផលដែលយើងអាចណែនាំបង្ហាញដល់មិត្តភក្តិ និងគ្រួសារយើងប្រកបដោយមោទនៈ។ ប្រសិនបើផលិតផលរបស់យើងល្អ នោះលុយនឹងរត់តាមយើងហើយ។ ត្រូវចាំឲ្យច្បាស់ថា ផលិតផលនោះគឺត្រូវមានគុណភាព ហើយមនុស្សទូទៅចូលចិត្តចង់ប្រើប្រាស់។
៨. បង្កើតទំនុកចិត្តជុំវិញអតិថិជន
ភាគច្រើន អតិថិជនមានទំនោរជឿទៅលើអ្នកណាដែលមានភាពប្រាកដប្រជាច្បាស់លាស់ចំពោះការងាររបស់ពួកគេ ហើយតែងចំណាយពេលស្វែងយល់ឲ្យជោគជ័យនូវស្នាដៃរបស់ពួកគេ។ យើងត្រូវចំណាយពេលនៅរៀងរាល់ថ្ងៃ សិក្សាអំពីអតិថិជនរបស់យើង។ ប្រសិនបើយើងមិនអាចទទួលបានទំនុកចិត្តពីអតិថិជននោះទេ យើងនឹងបាត់បង់ពួកគេ ព្រោះថា ពួកគេនឹងទៅរកនរណាដែលគេទុកចិត្ត។
៩. ការធ្វើទីផ្សារគឺទាក់ទងនឹងគុណតម្លៃ
តើអ្នកធ្លាប់ឃើញឈុតពាណិជ្ជកម្មរបស់ Nike ដែលបង្ហាញថា ផលិតផលរបស់ខ្លួនល្អជាង Adidas និង Puma ដែរឬទេ? មិនមានទេ ពីព្រោះ ពួកគេមិនធ្វើដូច្នោះទេ ព្រោះថា អ្វីដែលពួកគេធ្វើគឺប្រកបដោយកិត្តិយសដោយសុខចិត្តចំណាយលុយរាប់ស៊ិបលានទៅលើកីឡាករល្អៗ ដូចជា Michael Jordan ឲ្យមកប្រើផលិតផលរបស់ខ្លួន ដើម្បីបង្ហាញពីគុណតម្លៃ។ អ្វីដែលសំខាន់គឺឲ្យអតិថិជនដឹងថា ក្រុមហ៊ុនរបស់យើងស្ថិតនៅត្រង់ណា។
១០. ធ្វើខ្លួនឯងឲ្យស្រេកឃ្លាន និងធ្វើអ្វីឆ្កួតៗជានិច្ច
មិនត្រូវស្កប់ស្កល់នឹងអ្វីដែលយើងមាននោះទេ ត្រូវតែរុញខ្លួនយើងរកអ្វីដែលថ្មីបន្ថែមទៀត។ ធ្វើការណាដែលគេគ្រប់គ្នាគិតថាមិនអាចធ្វើបាន៕