នៅពេលនេះ សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស សូមធ្វើការជ្រើសរើសលើកយកតែមួយជ្រុងនៃការវិនិយោគទៅលើបុរីលំនៅដ្ឋានរបស់លោកឧកញ៉ា លី ហួរ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប ដែលទទួលបានភាពជោគជ័យរាល់គម្រោងបុរីលំនៅដ្ឋានទាំង៥គម្រោង កន្លងមកនេះ។
ឧកញ៉ា លី ហួរ ត្រូវបានចាត់ទុកថា ជាពាណិជ្ជករខ្មែរមួយរូបដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ ជាបុគ្គលគំរូម្នាក់សម្រាប់សហគ្រិនក្មេងៗជំនាន់ក្រោយគួររៀនសូត្រនិងអនុវត្តតាម ហើយជាបុគ្គលដែលមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចគោលដៅជោគជ័យនៅក្នុងមុខជំនួញ។
សួរថាតើ លោកឧកញ៉ា លី ហួរ បានប្រើរូបមន្តនិងយុទ្ធសាស្រ្តអ្វីខ្លះដើម្បីជំរុញការវិនិយោគបុរីលំនៅដ្ឋានជោគជ័យខ្លាំង?
កត្តាសំខាន់ៗធំៗចំនួន២ ដែលជំរុញឲ្យការវិនិយោគបុរីលំនៅដ្ឋានរបស់លោកឧកញ៉ា លី ហួរ ទទួលបានភាពជោគជ័យខ្លាំងនៅក្នុងពិភពជំនួញអចលនទ្រព្យនៅកម្ពុជា៖
កត្តាខាងក្នុង
- មានរចនាសម្ព័ន្ធគ្រប់គ្រងនិងការដឹកនាំបានល្អ
- មានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ
- មានគម្រោងនិងផែនការច្បាស់លាស់មុនចាប់ផ្តើមគម្រោងនីមួយៗ
- ការរៀបចំយុទ្ធសាស្ត្រទីផ្សារក្នុងការចាប់យកអតិថិជនចំគោលដៅ
កត្តាខាងក្រៅ
- អតិថិជនគាំទ្រ ពេញចិត្ត ទុកចិត្ត និងស្រលាញ់នូវគុណភាពសំណង់និងសោភ័ណភាពសំណង់
- ការរចនាម៉ូដផ្ទះទាំងក្នុងនិងក្រៅ
- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានភាពធំទូលាយ អមទៅដោយការដាំដើមឈើលំអ ស្រស់បំព្រង
- សម្របសម្រួលឯកសាររដ្ឋបាលសម្រាប់ការផ្ទេរប្លង់កម្មសិទ្ធិ
បន្ទាប់ពីកត្តាខាងក្នុងនិងខាងក្រៅ ក៏មានដែរនូវធាតុផ្សំសំខាន់ៗទាំង៥ចំណុច ដែលធ្វើឲ្យឧកញ៉ា លី ហួរ ជោគជ័យក្នុងការវិនិយោគលើបុរីលំនៅដ្ឋាន៖
- សេវាថែរក្សា ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ អនាម័យល្អ
- មជ្ឈមណ្ឌលក្លិបកីឡា និងផ្សារ
- ទីតាំងល្អ
- តម្លៃសមរម្យ
- រូបមន្តបង់ប្រាក់ច្រើនទម្រង់ និងមានភាពងាយស្រួល និងកេរ្តិ៍ឈ្មោះរបស់ឧកញ៉ា លី ហួរ ដែលខិតខំសន្សំជាច្រើនឆ្នាំកន្លងមកតែម្តង។
កត្តាសំខាន់ៗទាំងអស់ខាងលើនេះហើយ ដែលជំរុញឲ្យការវិនិយោគលើបុរីលំនៅដ្ឋានរបស់លោកឧកញ៉ា លី ហួរ ទទួលបានជោគជ័យពីគម្រោងមួយទៅគម្រោងមួយ សរុបរហូតមកដល់បច្ចុប្បន្ន គឺមាន៥គម្រោងហើយ។
សព្វថ្ងៃ លោកឧកញ៉ា លី ហួរ កំពុងអភិវឌ្ឍសាងសង់គម្រោងទី៦ ដែលមានឈ្មោះថា បុរីវិមានភំ្នពេញ ភូមិអភិជន។ គម្រោងនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ដែលមានផ្ទៃដីចំនួន ៣ហិកតា មានប្រភេទផ្ទះវីឡាទោ និងវីឡាភ្លោះ ចំនួន ៩៦ផ្ទះ៕