តៃវ៉ាន់-ចិន

តៃវ៉ាន់ចង់អូសដៃចិនឡើងតតាំងគ្នានៅ WTO ជុំវិញសំណុំរឿងជម្លោះពាណិជ្ជកម្ម


កោះតៃវ៉ាន់ អាចនឹងដឹកដៃចិនឡើងទៅអង្គការពាណិជ្ជកម្មពិភពភពលោក ដើម្បីតតាំងក្ដីគ្នា ជុំវិញរឿងជម្លោះពាណិជ្ជកម្ម បន្ទាប់ពីទីក្រុងប៉េកាំងបានបិទខ្ទប់ផលិតផលនាំចូលពីទីក្រុងតៃប៉ិ ដូចជាចំណីអាហារ និងភេសជ្ជៈជាដើម។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់កាលពីចុងសប្ដាហ៍មុននេះ។ ទោះយ៉ាងណា ខាងភាគីចិនដីគោកបានចេញមកឆ្លើយតប ដោយចោទប្រកាន់កោះតៃវ៉ាន់វិញ មានឧបាយកលនយោបាយ ពាក់ព័ន្ធនឹងរឿងនេះ។
តៃវ៉ាន់ចង់អូសដៃចិនឡើងតតាំងគ្នានៅ WTO ជុំវិញសំណុំរឿងជម្លោះពាណិជ្ជកម្ម
ដោយ

កោះតៃវ៉ាន់ ដែលប្រទេសចិន​តែងតែ​​ប្រកាសក្ដែងៗថា ជាទឹកដីរបស់​ខ្លួននោះ បាន​រិះគន់​យ៉ាងចាស់ដៃ​ចំពោះទង្វើរបស់ទីក្រុងប៉េកាំង​នៅ២ឆ្នាំកន្លងមកនេះ បន្ទាប់ពីមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២មួយនេះ ​បាន​សម្រេចបិទខ្ទប់លើ​ការនាំចូល​ផលិតផលពីកោះតៃវ៉ាន់មួយចំនួនដូចជា ទំនិញកសិកម្ម ជលផល រួមទាំងផ្លែម្នាស់ ត្រីក្រៀមជាដើម។ វិធានការបិទខ្ទប់​ការនាំចូលរបស់​ចិននេះ ត្រូវបានគេមើលឃើញថា គឺជាការដាក់សម្ពាធ​បន្ថែមទៀតទៅលើទីក្រុងតៃប៉ិ ដ្បិតថាថ្មីៗនេះ កោះមួយនេះហាក់មានទំនាក់ទំនងចេញមុខចេញមាត់កាន់តែខ្លាំងឡើងជាមួយនឹងសហរដ្ឋអាមេរិក ពោលគឺចាប់តាំង​មានដំណើរទស្សនកិច្ច​របស់​ប្រធានសភាអាមេរិក​ លោកស្រី ណានស៊ី ផេឡូស៊ី ទៅកាន់កោះនេះ កាលពីខែសីហាកន្លងទៅ។

ជារឿយៗ ចិន​តែងតែបាន​ព្រមានប្រាប់អាមេរិកម្ដងហើយម្ដងទៀតថា កុំឲ្យប្រលែងនឹងភ្លើងឲ្យសោះ​ជុំវិញបញ្ហាដ៏រសើប​នៅកោះតៃវ៉ាន់នេះ ហើយចិន​ក៏មិនដែលគិតថា បោះបង់ការប្រើកម្លាំងដើម្បីយកកោះតៃវ៉ាន់មកគ្រប់គ្រងនោះដែរ។

យ៉ាងណាមិញ សម្រាប់បម្រាមនាំចូល​ផលិតផល​ពីតៃវ៉ាន់ចុងក្រោយនេះ មានគ្របដណ្ដប់លើ​ផលិតផលជលផល​ជាច្រើនទៀត ពិសេស​គឺមឹកតែម្ដង រួមទាំង​ផលិតផលស្រា និងស្រាបៀរមួយចំនួនទៀត ដោយប្រទេសចិន​បាន​ចោទប្រកាន់ថា ក្រុមហ៊ុនតៃវ៉ាន់ទាំងនោះ មិនបានបំពេញ​ឯកសារពាក់ព័ន្ធបានត្រឹមត្រូវ​សម្រាប់​ការនាំចូលទៅកាន់ប្រទេសចិនឡើយ។

ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់​កោះតៃវ៉ាន់លោក Su Tseng-chang ​បាន​និយាយថា ចិន​បានប្រើប្រាស់​កិច្ចការរដ្ឋបាល​ ដើម្បីជ្រៀតជ្រែក​ក្នុង​កិច្ចការពាណិជ្ជកម្មទូទៅ ដែលវាមិនសមស្របតាម​បទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោកទាល់តែសោះ។ លោកបន្ថែមថា អាជ្ញាធរកោះតៃវ៉ាន់ នឹងទំនាក់ទំនាក់ជាមួយនឹង​នាយកដ្ឋាន​របស់ចិន​ដែលពាក់ព័ន្ធទាំងអស់ ដើម្បី​ស្វែងរកដំណោះស្រាយជុំវិញរឿងនេះ។

ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់កោះតៃវ៉ាន់រូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើ​មិនមានការអនុលោមតាមបទដ្ឋាន​ពាក់ព័ន្ធរបស់អង្គការ WTO ទេនោះ តៃវ៉ាន់​នឹងអនុវត្ត​តាមបណ្ដាញពាក់ព័ន្ធដើម្បីដាក់ពាក្យប្ដឹងទៅកាន់​ WTO បន្ដទៀត។

សូមបញ្ជាក់ថា តៃវ៉ាន់ និងចិន ទាំងពីរនាក់ គឺជាសមាជិក​របស់​អង្គការពាណិជ្ជកម្មពិភពលោក​ដូចគ្នា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុននំស្រួយលីលីរបស់ជំទាវឧកញ៉ា កែវ មុំ ត្រៀមឈានជើងចូលក្នុងទីផ្សារភាគហ៊ុននៅឆ្នាំក្រោយ

ក្រុមហ៊ុនផលិតនំស្រួយលីលី របស់ ជំទាវឧកញ៉ា កែវ មុំ នឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជានៅឆ្នាំក្រោយ។ …

អ្នកឧកញ៉ា សៀ ឫទ្ធី ៖ មុនចូលប្រឡូកក្នុងវិស័យជំនួញ យុវជនគួរចេញធ្វើការយកបទពិសោធន៍សិន តែកុំឲ្យលើស៥ឆ្នាំ

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ដែលជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជាយល់ឃើញថា យុវជន ដែលគ្មានមុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ