អាកាសចរណ៍ថៃ

Thai Airways នឹងដកចោលបុគ្គលិកជាង ៦ពាន់នាក់ បន្ទាប់ពីប្រកាសក្ស័យធន


ក្រុមហ៊ុន Thai Airways នឹងបញ្ឈប់ការងារបុគ្គលិកជាង ៦ពាន់នាក់ បន្ទាប់ពីក្រុមហ៊ុននេះ ប្រកាសចូលខ្លួនតាមនីតិវិធីដាក់ក្ស័យធន និងផ្អាកការសងបំណុលបំណុលប្រមាណ ជាង ៦ពាន់លានដុល្លារអាមេរិកផងដែរ។ នេះបើតាមការអះអាងរបស់រាជរដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ។
Thai Airways នឹងដកចោលបុគ្គលិកជាង ៦ពាន់នាក់ បន្ទាប់ពីប្រកាសក្ស័យធន (រូបភាព៖https://www.khaosodenglish.com)
ដោយ

សារព័ត៌មាន​ The Nation Thailand បាន​រាយការណ៍ថា គណៈរដ្ឋមន្ត្រីថៃ បានសម្រេចចិត្ត រុញឲ្យក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ចូលទៅក្នុង​នីតិវិធីដាក់​ប្រកាស​​ក្ស័យធន ក្រោម​ច្បាប់​ក្ស័យធន​ BE2483 (AD1940) ហើយ​បាន​បង្គាប់ឲ្យ​ក្រសួងហិរញ្ញវត្ថុ លក់​ចំណែកភាគហ៊ុន​ធំ​របស់ខ្លួនដែលមាន​នៅក្នុង​ក្រុមហ៊ុន​នេះ។

ក្រុមហ៊ិនអាកាសចរណ៍ Thai Airways នឹង​បញ្ឈប់​ការសងបំណុល ហើយនឹងចាប់ផ្ដើម​កសាងក្រុមហ៊ុន​ពី​ចំណុចសូន្រ​ឡើងវិញ។ នេះបើតាម​ការបញ្ជាក់​របស់​រាជរដ្ឋាភិបាលថៃ។ 

យោងតាម​ទំហំបំណុល​របស់ក្រុមហ៊ុននេះ មាន ៣០% នៃបុគ្គលិកសរុប ២ម៉ឺននាក់ ឬស្មើនឹ​ងចំនួន​បុគ្គលិក​ជាង ៦ពាន់នាក់ នឹងត្រូវ​បញ្ឈប់ពីការងារ ហើយពួកគេ​ទាំងជាង ៦ពាន់នាក់នោះ នឹងទទួលបាន​ប្រាក់សំណង​ជា​ប្រាក់ខែ​រយៈពេល ១០ខែ តាមច្បាប់​ការងារ។

ការស្ដារនីតិសម្បទា​របស់​ក្រុមហ៊ុន​ Thai Airways ត្រូវការ​​អនុម័ត​ដោយ​ម្ចាស់បំណុល ហើយវា​ទំនងជា​​ត្រូវការ​ពេលវេលា​យ៉ាងហោចណាស់​មួយឆ្នាំ។ នេះបើតាម​ការអះអាង​របស់​ប្រភពព័ត៌មាន The Nation Thailand៕

None



អត្ថបទបន្ទាប់


សម្រាប់​អ្នក​វិនិយោគ​ផ្ទះសម្បែង តំបន់​ជ្រោយ​ចង្វារ ផ្លូវ​ជាតិ​លេខ​៦ អា ក៏មានសក្ដានុពល​មិនធម្មតាដែរ!

តំបន់​ជ្រោយ​ចង្វារ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦អា ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​បាន​តភ្ជាប់​ទៅ​កាន់​បណ្តា​ខេត្ត​សំខាន់ៗ និង​បាន​និងក…

វៀតណាម គ្រោងបញ្ចុះតម្លៃ ការចុះបញ្ជីរថយន្ត ដើម្បីជំរុញកំណើនការប្រើប្រាស់ឡើងវិញ

រដ្ឋាភិបាលវៀតណាម គ្រាងនឹងបញ្ចុះតម្លៃលើ ការចុះបញ្ជីរថយន្ត ដើម្បីជំរុញការប្រើប្រាស់ ឲ្យមានកំណើនមកវិញ។ ការធ្វើបែបនេះ ដោយសារតែបញ្ហាមេរោគកូវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ