ការវិនិយោគ និងទេសចរ​ពីប្រទេសចិន

ជនជាតិចិន នឹងទទួលបាន ទិដ្ឋាការអេឡិចត្រូនិក ដំបូងគេបង្អស់ ពីប្រទេសថៃ


ស្របពេលដែលប្រទេសខ្លះ នៅតំបន់អាស៊ីអាគ្នេយ៍ហាក់កំពុងព្រួយបារម្ភ ពីលំហូរវិនិយោគ និងទេសចរ ពីប្រទេសប្រទេសចិននោះ ប្រទេសថៃឯណោះវិញ បាននិងកំពុងបើកចំហរឱកាសកាន់​តែទូលាយសម្រាប់លំហូរវិនិយោគ និងទេសចរ ពីប្រទេសមហាអំណាចមួយនេះ។ តួយ៉ាង ថ្មីៗនេះ ថៃ គ្រោងនឹងដាក់ដំណើរការទិដ្ឋាការអេឡិចត្រូនិក (E-Visa) ដំបូងរបស់ខ្លួន សម្រាប់​ជនបរទេស ដោយក្នុងនោះ ជនជាតិចិន ត្រូវបានជ្រើសជាជាតិសាសន៍ទី១ ដែលអាចទទួល​បាន​ការស្នើសុំទិដ្ឋាការអេឡិចត្រូនិកនេះ ដើម្បីមានសិទ្ធិស្របច្បាប់ចូលមកក្នុងប្រទេសថៃ។
ជនជាតិចិន នឹងទទួលបាន ទិដ្ឋាការអេឡិចត្រូនិក ដំបូងគេបង្អស់ ពីប្រទេសថៃ (Bangkok Post)
ដោយ

នា​ប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ វិនិយោគិន​ជន​ជាតិចិន និងទេសចរជន​ជាតិ​ចិន​ជា​ច្រើន បានងាក​មុខ​ព្រួញ​មក​ធ្វើការ​វិនិយោគ​ និងមក​កម្សាន្ដ​កាន់តែ​ច្រើនឡើងៗ​ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ក្នុងនោះ មិនត្រឹម​តែ កម្ពុជានោះទេ ដែលទទួល​​រងឥទ្ធិពល​​ពីប្រទេស​ចិន វៀតណាម ថៃ ម៉ាឡេស៊ី ឡាវ ជាដើម សុទ្ធតែ​ទទួល​ឥទ្ធិពល​ពីប្រទេស​ចិន​ដូចគ្នា។

ទោះយ៉ាងណា មានប្រទេសខ្លះ មើលឃើញ​ពីចំណុច​វិជ្ជមាន ហើយក៏មាន​ចំណុច​អវិជ្ជមាន​ផងដែរ អំពី​លំហូរវិនិយោគ និងទេសចរ​ជនជាតិ​ចិននេះ។

ជាក់ស្ដែង ប្រទេសម៉ាឡេស៊ី ថ្មីៗនេះ បាន​សម្រេច​​ផ្អាក​គម្រោង​វិនិយោគ​ ដោយ​ប្រទេស​ចិន​ជាច្រើន ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារតែ​​ខ្លាច​ពីរឿង​បំណុល​​វ័ណ្ដក​។ នៅកម្ពុជា​យើង ឯណេះ​វិញ ក៏មិនសូវ​ជាមាន​អ្នកសារទ​​ផុសផុល ពីរឿង​​ការវិនិយោគ​របស់​ចិន ឬជនជាតិ​ដែល​មករស់​នៅ និងមក​កម្សាន្ដ​​នៅកម្ពុជា​​នោះ​ដែរ។ នៅក្នុង​ បណ្ដាញសង្គម​ បញ្ហា​ជនជាតិ​ចិន​ដែល​មករកស៊ី និងរស់នៅកម្ពុជា​នេះ ត្រូវបាន​មតិ​មហាជន​ លើក​មកជជែក​យ៉ាង​បែក​អូរហូរស្ទឹង មិនចេះចប់ ពិសេស​ គឺរឿង​ចិន​​នៅខេត្ត​ព្រះសីហនុ​តែម្ដង។  

ស្លេះរឿង​ចិន​នៅ​កម្ពុជាត្រឹម​ប៉ុណ្ណេះសិន  ដោយយើងមក​ចាប់អារម្មណ៍​​នៅ​ប្រទេសថៃ​​ឯណោះ​​វិញ បាន​បើក​ចំហរ​​ទ្វារ​​កាន់តែធំ​ឡើងៗ សម្រាប់​​ជនជាតិចិន ទាំង​វិស័យ​ធុរកិច្ច និងទេសចរណ៍។ 

ថ្មីៗនេះ នាយកដ្ឋាន​​​កិច្ចការ​​​កុងស៊ុលថៃបាន​ប្រកាសថា នឹងចាប់​ផ្ដើម​ដាក់​ឲ្យដំណើរ​ការ​​នូវ​​ប្រភេទ ទិដ្ឋាការ​អេឡិច​​ត្រូនិក​(E-Visa) លើក​ដំបូង​​របស់ខ្លួន នៅដើម​ឆ្នាំ​ក្រោយ​នេះ ដោយក្នុងនោះ ជនជាតិចិន នឹងត្រូវបាន​អនុញ្ញាត​ឲ្យទទួល​បាន E-visa នេះ​ដំបូងគេ​បង្អស់ ហើយនៅ​រយៈពេល ៣ឆ្នាំ រាជរដ្ឋា​ភិបាល​ថៃ ក៏គ្រោងនឹង​ពង្រីក​​សេវានេះ ទៅដល់​​ប្រទេស​​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ។ នេះបើតាម​​ការចុះ​ផ្សាយ ពីសារព័ត៌មាន​ក្នុង​ស្រុកថៃ។

តាមការបញ្ជាក់ពី នាយកដ្ឋាន​​កិច្ចការ​កុងស៊ុល​ថៃ ការដាក់​ដំណើរការ​នូវ E-Visa នេះ​នឹង​ចាប់ផ្ដើម​ឡើង​​ នៅខែ​កុម្ភៈ ឆ្នាំ២០១៩។ អាជ្ញាធរថៃ បានសហការ​ជាមួយ​នឹង​​ធនាគារ​ក្នុង​ស្រុក គឺ ធនាគារ កសិករ​ ដើម្បីគ្រប់​គ្រង​លើការ​ទូទាត់ និងដំណើរ​ការ​សេវាកម្ម​ទិដ្ឋាការ​ថ្មីនេះ។ 

តាមប្រភព​ព័ត៌មាន បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈតទៅ ជនជាតិ​ចិន ដែលជា​អ្នកដាក់​ពាក្យ​ស្នើសុំ​ទិដ្ឋាការ​​នៅក្នុង​ទីក្រុង​ប៉េជីង ប្រទេសចិន មិនចាំ​បាច់​​ទៅ​កាន់​​ស្ថានទូតថៃ ដើម្បី​​បំពេញ​បែបបទ ដើម្បី​​ស្នើសុំ​​ទិដ្ឋាការ​ទៀតទេ។ ជនជាតិចិន អាច​ធ្វើការ​​ស្នើសុំ​​តាមរយៈ​ប្រព័ន្ធ​អនឡាញ​បាន ហើយ​សេវា​នេះ នឹងត្រូវ​បានពង្រីក​​នៅក្នុង​ទីក្រុង​ផ្សេងៗ​ទៀត នៃប្រទេស​ចិន នាពេល​ខាងមុខ។

លោក ចាត់ទ្រី អាចចាន់ ណាណាន់ (Chatri ArchJannanun) អគ្គនាយក នៃ​នាយក​ដ្ឋាន​​កិច្ចការ​​កុងស៊ុល​ថៃ បានប្រាប់​កាសែត​ក្នុង​ស្រុក​ថា ការជ្រើសរើស​​យក​ប្រទេស​ចិន ដើម្បី​​ដាក់​ដំណើរ​​ការ​​នូវសេវា ​E-Visa ដំបូងគេ​បង្អស់នេះ ពីព្រោះ​តែ​ជនជាតិចិន ត្រូវបានរក​ឃើញ​ថា មានចំនួន​ច្រើន​ជាង​គេ នៃចំនួន​ជនជាតិ​​ដទៃ​ទៀត ដែលបាន​ស្វែង​រកការ​​ស្នើសុំ Visa ដើម្បី​​ចូលមក​ក្នុង​ប្រទេស​ថៃ។ 

ជាមួយគ្នានេះ ជនជាតិចិន ក៏ស្ថិត​នៅក្នុង​​លំដាប់​កំពូល នៃភ្ញៀវ​​ទេសចរ​អន្តរជាតិ ដែលបាន​ធ្វើដំណើរ​​ចូល​ទៅក្នុង​ប្រទេស​ថៃ​​ផងដែរ។

សូមជម្រាបថា បើតាមការបញ្ជាក់ពី អាជ្ញាធរ​ថៃ ការផ្ដល់សេវា E-Visa របស់ថៃ សម្រាប់ជន​បរទេស​នេះ ​អាចនឹង​ត្រូវបាន​ពង្រីក​​ទៅកាន់​ចក្រភព​អង់គ្លេស​​នៅខែ មីនា និងបារាំង នៅខែ​បន្ទាប់​ទៀត៕

None



អត្ថបទបន្ទាប់


តម្លៃប្រេងសាំងកម្ពុជា ទើបតែធ្លាក់ចុះ​​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​​​ទីផ្សារ​​ប្រេង​​ឆៅពិភពលោក​ចាប់ផ្ដើម​​កើន​ឡើងវិញ

តម្លៃប្រេងឥន្ធនៈ កាលពីមួយរយៈកន្លងទៅនេះ បានឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់ ដែលកាលពីពាក់កណ្ដាលខែតុលាកន្លងទៅ មានតម្លៃជាង ៤ពាន់រៀលក្នុងមួយលីត្រ។…

រោងចក្រដ៏ធំ១ទៀត របស់ក្រុមហ៊ុនជីបម៉ុង បានបើកសម្ពោធហើយ លើផ្ទៃដីជាង១១ហិចតា!

រោងចក្រ ផលិតក្បឿង និងទុយោទឹក របស់ក្រុមហ៊ុន ជីបម៉ុង ដែលទើបតែបើកសម្ពោធ នាពេលថ្មីៗនេះ គឺជារោងចក្រដ៏ធំមួយទី៦ហើយ ដែលក្រុមហ៊ុននេះបានបើកដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ